ជាទូទៅ Cover Letter ត្រូវបានតម្រូវឲ្យធ្វើជាភាសាអង់គ្លេស ប៉ុន្តែដោយសារតែមានអ្នកចង់បានជាភាសាខ្មែរ ហើយខ្ញុំគិតថា ជារឿងល្អមួយដែរដែលយើងគួរតែមានភាសាខ្មែរ ដូច្នេះខ្ញុំក៏ប្រែសម្រួល Cover Letter ដែលខ្ញុំមានជាភាសាខ្មែរតែម្តងទៅ។ សូមបញ្ជាក់ថា នេះជាការរៀបចំឡើងរបស់ខ្ញុំផ្ទាល់ មិនមែនជា Cover Letter ផ្លូវការនោះទេ។ ដូច្នេះសូមលោកអ្នកមេត្តាជ្រាបជាដំណឹង និងប្រើប្រាស់តាមការគួរ៕ អាសយដ្ឋាន (ខ្លួនអ្នក) អាសយដ្ឋាន (ក្រុមហ៊ុន) ជូនចំពោះលោកឬលោកស្រី នាងខ្ញុំ (ខ្ញុំបាទ) មានចំណាប់អារម្មណ៍នឹងមុខតំណែងជាអ្នកសរសេរព័ត៌មាន ក្នុងក្រុមហ៊ុនរបស់លោកឬលោកស្រី។ នាងខ្ញុំមានចំណេះដឹង និងបទពិសោធផ្នែកសរសេរ រួមទាំងបកប្រែសម្រួលផងដែរ។ នាងខ្ញុំមានសមត្ថភាពសរសេរអត្ថបទដែលធ្វើឲ្យអ្នកអានងាយយល់ និងមិនបាត់បង់អត្ថន័យដើម។ នាងខ្ញុំក៏មានសមត្ថភាពផងដែរក្នុងការរៀបចំ និងសម្រួលប្រវែងអត្ថបទឲ្យត្រឹមត្រូវទៅតាមការកំណត់ និងតម្រូវការ។ មិនតែប៉ុណ្ណោះ នាងខ្ញុំមានការទទួលខុសត្រូវ និងការប្តេជ្ញាខ្ពស់ក្នុងការបញ្ចប់ការងារតាមពេលកំណត់។ នាងខ្ញុំមានបំណងចូលរួមជាមួយលោកឬលោកស្រី ដើមី្បបង្កើតនូវសំណេរដែលមានគុណភាព និងគុណតម្លៃសម្រាប់អ្នកអានរបស់លោកឬលោកស្រី។ នាងខ្ញុំសង្ឃឹមថា លោកឬលោកស្រីនឹងអនុញ្ញាតឲ្យនាងខ្ញុំបានជួបជាមួយលោកឬលោកស្រីដោយផ្ទាល់។ ដោយក្តីគោរព (ឈ្មោះអ្នក)