រឿង «មូលហេតុគូរមិនស្អាត»

និពន្ធដោយ ភូ ចរិយា នៅក្នុងកម្មវិធីលក់សៀវភៅ ខ្ញុំដើរមើលតាមតូប។ ខ្ញុំបានចូលតូបមួយ ឃើញមានសៀវភៅជាច្រើន សុទ្ធសឹងជាសៀវភៅរឿងមានរូបភាព។ ពេលខ្ញុំចាប់កាន់សៀវភៅមកបើកមើល ខ្ញុំឮអ្នកទិញដែលឈរក្បែរខ្ញុំនិយាយ៖ «ហើយសៀវភៅអី រូបអត់ស្អាតអ៊ីចឹង។ រូបឡើងមិនដឹងស្អី។» អ្នកលក់មិនតប បានតែញញឹមដាក់ភ្ញៀវ។ មិនមែនតែម្នាក់ទេ។ អ្នកទិញភាគច្រើនពេលចូលតូបហ្នឹង គឺរអ៊ូគ្រប់គ្នាពីរឿងរូប ហើយពួកគេតែងតែដើរចេញទៅរកតូបផ្សេង។ កុំថាតែពួកគេ ខ្ញុំក៏មើលឃើញអ៊ីចឹងដែរ។ សាច់រឿងល្អ តែរូបពិតជាមិនស្អាតមែន។ ខ្ញុំបានរើសយកសៀវភៅផ្សេងៗមកមើល។ រូបអត់ស្អាតទាំងអស់។ ខ្ញុំក៏មើលឃើញឈ្មោះអ្នកគំនូរតែម្នាក់។ ពេលនោះខ្ញុំឆ្ងល់ ខ្ញុំក៏សួរ៖ «អូន! ខាងអូនឯងមានអ្នកគំនូរតែមួយហ្នឹងទេអ្ហ៊ែៈ?» «ចាស៎បង! មានតែគាត់មួយហ្នឹង។» អ្នកលក់ញញឹមតប។ «ហើយចុះអូនឯងម៉េចមិនរកអ្នកគំនូរផ្សេងទៀត.. បើពិបាករក ចាំបងជួយណែនាំ។» «ចាស៎បង មិនអីទេ។ អរគុណច្រើន។ ខាងខ្ញុំមិនចង់បានអ្នកគំនូរផ្សេងទេ។» «ម៉េចអ៊ីចឹង? នែ បងមិនមែនចង់រិះគន់ទេ តែរូបគាត់ពិតជាអត់ស្អាតមែន។ កោតអូនឯងចេះជួលឲ្យគូរទៅកើត។» «ចាស៎បង! គាត់គូរមិនស្អាតមែន តែខាងខ្ញុំសុខចិត្តទទួលរូបគាត់ដៃទាំងពីរ។ កាលពីមុន គាត់ជាអ្នកគំនូរល្បី គាត់គូរស្អាតណាស់។ ក្រោយមក គាត់កើតជំងឺលើសឈាម, ពិការមួយចំហៀងខ្លួន, ក៏លែងមានអ្នកត្រូវការគាត់។ … Continue reading រឿង «មូលហេតុគូរមិនស្អាត»