និពន្ធដោយ ភូ ចរិយា តាឡូយដើរត្រុកៗឆ្លងថ្នល់ទៅកាន់ខ្ទមអ្នកតាមួយដែលនៅក្រោមដើមព្រីង។ ទៅដល់ គាត់លុតជង្គង់ ហើយលើកដៃទាំងពីរសំពះ៖ «អ្នកតាដើមព្រីងអើយ! ខ្ញុំរស់ជាងពាក់កណ្តាលជីវិតទៅហើយ ដេកតែលើរនាប និងក្រោមដំបូលសង្ក័សី។ ខ្ញុំមិនដែលបានដេកលើគ្រែទន់ ក្នុងម្លប់ត្រជាក់សោះ។ ហេតុនេះទើបខ្ញុំមកសុំអ្នកតាដើមព្រីងឲ្យជួយឲ្យខ្ញុំបានស្គាល់ជាតិដេកពូក និងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បានម្តង។ ខ្ញុំមិនសុំឲ្យបានដេករហូតទេ ត្រឹមតែមួយខែគឺគ្រប់គ្រាន់ហើយ ហើយនិងដោយខ្ញុំមិនបាច់អស់ប្រាក់ មានន័យថា មានគេចេញលុយឲ្យដេក។ ខ្ញុំមិនប្រកាន់ថាដេកនៅឯណាទេ។ សំខាន់ឲ្យតែបានតាមចិត្តប្រាថ្នាបីចំណុច គឺបានដេកលើពូក, ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងគេចេញលុយឲ្យ។» បន់រួច តាឡូយថ្វាយបង្គំបីដង ទើបក្រោក។ គាត់ងើយមើលឃើញថ្ងៃក្តៅចែស គាត់ក៏នឹកត្រឡប់ទៅផ្ទះវិញ។ គ្រាន់តែបង្វែរខ្លួន មិនទាន់បានឈានជើងផង ស្រាប់តែក្មេងម្នាក់ជិះកង់ដៃការេ មិនដឹងមកពីណា មកចូលក្រោមក្លៀកខាងឆ្វេងរបស់គាត់។ ដោយរឿងរ៉ាវកើតភ្លាមៗពេក តាឡូយរាងលីលើ។ គាត់ដឹងត្រឹមថា ក្មេងនោះទូរស័ព្ទហៅឪពុក។ បន្ទាប់មកឪពុករបស់ក្មេងមកដល់ និងបានជូនគាត់ទៅមន្ទីរពេទ្យ។ កូនចៅតាឡូយបានទទួលដំណឹង និងបានមកដល់មន្ទីរពេទ្យ។ ឪពុក និងក្មេងជិះកង់បានសុំទោសតាឡូយ និងក្រុមគ្រួសារ។ ក្មេងនោះបានប្រាប់ដោយត្រង់ថា ឪពុកទិញកង់ថ្មីឲ្យ, គ្នាក៏យកមកជិះ។ មិនដឹងយ៉ាងម៉េច ពេលជិះមកដល់កន្លែងតាឡូយ, នៅសុខៗកង់ស្រាប់តែរេចង្កូត។ គ្នាខំប្រឹងចាប់ហ្វ្រាំងដែរ តែចាប់មិនជាប់។ តាឡូយ … Continue reading រឿង «មិនប្រាកដថាល្អ»