រកលុយដោយការលក់រូបខ្មោច

យ៉ាយ៉ា ១ : នែ បើសិនជាឯងមានតែទូរស័ព្ទ តើឯងនឹងរកលុយយ៉ាងម៉េច?

យ៉ាយ៉ា ២ : គ្នានឹងថតរូបដើមី្បលក់។

យ៉ាយ៉ា ១ : ថតរូបអី?

យ៉ាយ៉ា ២ : មើលតាមតម្រូវការរបស់អតិថិជនគោលដៅរបស់គ្នា។ ឧទាហរណ៍ គ្នាស្គាល់អ្នកធ្វើវីដេអូរឿងខ្មោច អ៊ីចឹងគ្នាអាចទៅរកថតរូបកន្លែងណាដែលព្រឺព្រួច ត្រូវនឹងខ្លឹមសារវីដេអូរបស់គេ ដែលអាចឲ្យគេប្រើប្រាស់ជារូប thumbnail ឬរូបអមវីដេអូ។

យ៉ាយ៉ា ១ : ចុះបើគេចង់បានជារូបខ្មោច មិនមែនរូបទីកន្លែង?

យ៉ាយ៉ា ២ : រកតួមកតុបតែងហើយថតទៅ។

យ៉ាយ៉ា ១ : ហើយទៅរកតួមកពីណា?

យ៉ាយ៉ា ២ : គឺឯងហ្នឹងហើយ។ ចាំបាច់ទៅរកអ្នកណា។

យ៉ាយ៉ា ១ : !!!

**

**

*

yaya 1 : Hey friend, I want to ask you if you have only a cell phone, what will you do with it to earn money?

yaya 2 : I will use it to take photos to sell.

yaya 1 : What are photos?

yaya 2 : It depends on the target customer’s needs. For example, I have connections with vloggers who produce story videos about ghosts. I can take photos of scary places then sell them to the vloggers to use as video thumbnails or picture content.

yaya 1 : What if they don’t want a picture of a place, but a picture of a ghost instead?

yaya 2 : Easy. Call a model then make them up to be a ghost; after that, take pictures and sell to the customer.

yaya 1 : How can you find a model?

yaya 2 : It’s you.

yaya 1 : !!!

Leave a comment