រកលុយដោយការលក់រូបខ្មោច

យ៉ាយ៉ា ១ : នែ បើសិនជាឯងមានតែទូរស័ព្ទ តើឯងនឹងរកលុយយ៉ាងម៉េច? យ៉ាយ៉ា ២ : គ្នានឹងថតរូបដើមី្បលក់។ យ៉ាយ៉ា ១ : ថតរូបអី? យ៉ាយ៉ា ២ : មើលតាមតម្រូវការរបស់អតិថិជនគោលដៅរបស់គ្នា។ ឧទាហរណ៍ គ្នាស្គាល់អ្នកធ្វើវីដេអូរឿងខ្មោច អ៊ីចឹងគ្នាអាចទៅរកថតរូបកន្លែងណាដែលព្រឺព្រួច ត្រូវនឹងខ្លឹមសារវីដេអូរបស់គេ ដែលអាចឲ្យគេប្រើប្រាស់ជារូប thumbnail ឬរូបអមវីដេអូ។ យ៉ាយ៉ា ១ : ចុះបើគេចង់បានជារូបខ្មោច មិនមែនរូបទីកន្លែង? យ៉ាយ៉ា ២ : រកតួមកតុបតែងហើយថតទៅ។ យ៉ាយ៉ា ១ : ហើយទៅរកតួមកពីណា? យ៉ាយ៉ា ២ : គឺឯងហ្នឹងហើយ។ ចាំបាច់ទៅរកអ្នកណា។ យ៉ាយ៉ា ១ : !!! ** ** * Earn money with ghost photography … Continue reading រកលុយដោយការលក់រូបខ្មោច