យ៉ាយ៉ា ១ : គ្នាមានប្អូនជីដូនមួយម្នាក់កំពុងរៀននៅមហាវិទ្យាល័យ។ គ្នាខ្វះខាតប្រាក់ តែមិនអាចចេញទៅធ្វើការបាន ដោយសារគ្មានពេលគ្រប់គ្រាន់។ តើឯងមានគំនិតអីទេ?
យ៉ាយ៉ា ២ : តើគេរៀនផ្នែកអី?
យ៉ាយ៉ា ១ : គេរៀនភ្លេង។
យ៉ាយ៉ា ២ : តើអាចបង្កើតសាច់ភ្លេងបានទេ?
យ៉ាយ៉ា ១ : បាន តែបានខ្លីៗ។
យ៉ាយ៉ា ២ : បើអ៊ីចឹង ឲ្យគេបង្កើតភ្លេងខ្លីៗលក់ឲ្យអ្នកធ្វើវីដេអូទៅ។ បច្ចុប្បន្នមានអ្នកធ្វើវីដេអូច្រើនណាស់ ហើយមានអ្នកខ្លះត្រូវការសាច់ភ្លេងសម្រាប់ដាក់អមវីដេអូ។ មិនបាច់លក់ថ្លៃពេកទេ សំខាន់ឲ្យតែសាច់ភ្លេងនោះមិនលួចចម្លងពីគេ, មានភាពទាក់ទាញ និងត្រូវនឹងប្រភេទវីដេអូ៕
**
**
*
Earn from music
yaya 1 : I have a cousin. She is studying at university. She needs money, but she can’t go to even work a part time job because she does not have enough time. Do you have any ideas?
yaya 2 : What subject does she study?
yaya 1 : Music.
yaya 2 : Can she create music?
yaya 1 : She can, but short ones.
yaya 2 : Then she can consider creating a short piece of music for the video content creators. The price should not be expensive and the music should be attractive and match with the content of the video. The most important point is the music must be original.