រកប្រាក់ដោយការប្រមូល link ឯកសារ

យ៉ាយ៉ា ១ : ប្រសិនបើឯងខ្ជិល តែចង់បានលុយ តើឯងនឹងធ្វើការងារអី? យ៉ាយ៉ា ២ : គ្នានឹងធ្វើជាអ្នកប្រមូលតំណភ្ជាប់ (link) ឯកសារ។ យ៉ាយ៉ា ១ : ការងារហ្នឹងម៉េចទៅ? យ៉ាយ៉ា ២ : ឧទាហរណ៍ អ្នកធ្វើវីដេអូនិយាយពីប្រវត្តិទីកន្លែងផ្សេងៗ មានអ្នកខ្លះពូកែរកឯកសារ ខ្លះទៀតពិបាករកឯកសារ។ អ៊ីចឹងគ្នានឹងផ្តល់សេវាកម្មជួយរកឯកសារឲ្យពួកគេ ដោយយកកម្រៃសមរម្យ។ ហើយវិធីរកគឺដេកលើពូក, ឆែករកតាមអ៊ិនធើណេត, បន្ទាប់មកផ្ញើ link នោះទៅឲ្យគេ។ យ៉ាយ៉ា ១ : ស្តាប់ទៅ ម៉្យាងដែរ។ ចុះយើងធ្វើសម្រាប់តែអ្នកបង្កើតវីដេអូទេមែនទេ? យ៉ាយ៉ា ២ : យើងអាចច្នៃសម្រាប់អ្នកផ្សេងបានតើ ដូចជាសម្រាប់អ្នកសរសេរមាតិកាតាមគេហទំព័រ, អ្នកបកប្រែឯកសារ ឬនិស្សិតដែលត្រូវសរសេរនិក្ខេបបទ តែពិបាករកឯកសារជាដើម។ ការងារនេះមិនតម្រូវឲ្យយើងបកប្រែ ឬធ្វើអី្វផ្សេងឡើយ។ យើងគ្រាន់តែស្វែងរកតំណភ្ជាប់ រួចផ្ញើតំណភ្ជាប់នោះឲ្យទៅអតិថិជន គឺជាការស្រេច។ យ៉ាយ៉ា ១ : តើអាចទៅរួចទេ? យ៉ាយ៉ា ២ … Continue reading រកប្រាក់ដោយការប្រមូល link ឯកសារ