យ៉ាយ៉ា ១ : ប្អូនគ្នារៀនចប់មហាវិទ្យាល័យ តែដាក់ការងារកន្លែងណាក៏គេមិនទទួល។ គេថាមកពីនាងគ្មានបទពិសោធ។
យ៉ាយ៉ា ២ : តើប្អូនឯងរៀនជំនាញអី?
យ៉ាយ៉ា ១ : ជំនាញ copy writing។
យ៉ាយ៉ា ២ : តើគេលេងបណ្តាញសង្គមទេ?
យ៉ាយ៉ា ១ : លេង។
យ៉ាយ៉ា ២ : អ៊ីចឹងល្អហើយ។ គេអាចសរសេរដាក់លើបណ្តាញសង្គមរបស់គេ។
យ៉ាយ៉ា ១ : តើឲ្យគេសរសេរពីអ្វីទៅ? គេទើបរៀនចប់ គេរកគំនិតសរសេរមិនបានទេ។
យ៉ាយ៉ា ២ : គេអាចសរសេរទាក់ទងនឹងបទពិសោធអំឡុងរៀនដូចជា គ្រូដាក់លំហាត់អ្វីឲ្យធ្វើ ហើយគេធ្វើលំហាត់នោះយ៉ាងដូចម្តេច។ តទៅថ្ងៃមុខ គេអាចនឹងរកប្រាក់ដោយប្រើបទពិសោធផ្ទាល់ខ្លួនរបស់គេ, តាមរយៈបង្រៀនអនឡាញទៅដល់និស្សិតជំនាន់ក្រោយដែលចូលសិក្សាជំនាញនេះ៕
**
**
*
Earn money through sharing experience in school
yaya 1 : My sister graduated but she didn’t get a job. They didn’t accept her because she didn’t have work experience.
yaya 2 : What is your sister’s major?
yaya 1 : Copywriting.
yaya 2 : Does she have a social media account?
yaya 1 : Yes, she does.
yaya 2 : Then she can write on her social media.
yaya 1 : But she does not have any idea or topic since she just graduated.
yaya 2 : She can write about her university life. For example, her lecturer gave her assignment. She can write how she did that assignment. Then she might be able to earn by teaching online how to do the assignment to the next students of copywriting skill through her own experiences.