នេះជារបាយការណ៍ចូលរួមសិក្ខាសាលា ដែលខ្ញុំតាក់តែងឡើងសម្រាប់ជាឧទាហរណ៍ និងជាគំនិតដល់លោកអ្នក។
សូមមេត្តាយកទៅកែសម្រួលតាមការគួរ។
ប្រសិនបើលោកអ្នកមានចម្ងល់ត្រង់ណានោះ លោកអ្នកអាចចូលទៅកាន់ឆានែលយូធ្យូបរបស់ខ្ញុំដើមី្បទស្សនាវីដេអូពន្យល់ពីរបាយការណ៍នេះ។
សូមអរគុណចំពោះការគាំទ្រ និងសុំអភ័យទោសរាល់កំហុសឆ្គង និងចំណុចខ្វះខាតទាំងឡាយ៕
**
**
*
សូមគោរពជូន
លោកជំទាវ………..
កម្មវត្ថុ : របាយការណ៍ស្តីពីការចូលរួមសិក្ខាលា «ការអភិវឌ្ឍអក្សរសិល្ប៍ខ្មែរ» នៅថ្ងៃទី… ខែ… គ.ស. …
តាមរយៈ : លោកប្រធាននាយកដ្ឋាន…..
យោង : – លិខិតអញ្ជើញរបស់ក្រសួង…. ចុះថ្ងៃ…ខែ… ព.ស. ….. ត្រូវនឹងថ្ងៃទី……ខែ…. គ.ស. …..
– ចំណារអនុញ្ញាតរបស់លោកជំទាវ……. នាថ្ងៃទី…. ខែ… ឆ្នាំ….
ជូនភ្ជាប់ : របៀបវារៈនៃសិក្ខាសាលា
សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាប លោកជំទាវ មេត្តាជ្រាបថា កាលពីថ្ងៃទី… ខែ… គ.ស. … នាងខ្ញុំបានចូលរួមសិក្ខាសាលាស្តីពី «ការអភិវឌ្ឍ អក្សរសិល្ប៍ខ្មែរ» រៀបចំដោយក្រសួង…. មានរយៈពេលមួយថ្ងៃ នៅសណ្ឋាគារ….។
សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពបើកដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម…… រដ្ឋមន្ត្រី…….. និងមានការចូលរួមពីមន្ត្រី និងបុគ្គលិកនៃក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ មានចំនួនសរុប ៥០ រូប។
ជាកិច្ចដំបូងនៃកម្មវិធី ឯកឧត្តម…… (+ឋានៈ) បានជម្រាបជូនគណៈអធិបតី និងអង្គសិក្ខាសាលាថា សិក្ខាសាលាថ្ងៃនេះមានគោលបំណងបង្ហាញពីគម្រោងដើមី្បអភិវឌ្ឍ អក្សរសិល្ប៍ខ្មែរសម័យបច្ចុប្បន្ន ដោយមានបង្ហាញពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រនានាក្នុងការលើកស្ទួយ និងជំរុញឲ្យអក្សរសិល្ប៍ខ្មែរ ទាំងការនិពន្ធ បោះពុម្ពផ្សាយ ការផ្សព្វផ្សាយ និងលក់ ឲ្យកាន់តែរីកចម្រើន និងមានសន្ទុះទៅមុខ។ វិធីសាស្ត្រ និងយុទ្ធសាស្ត្រដើមី្បអភិវឌ្ឍអក្សរសិល្ប៍ខ្មែរ នឹងបង្ហាញជូនដោយវាគ្មិនជាតិ និងអន្តរជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យ អក្សរសិល្ប៍។ ដោយឡែក សិក្ខាសាលានេះដែរទទួលបានការឧបត្ថម្ភពី….។
កិច្ចបន្ទាប់ ឯកឧត្តមគណៈអធិបតី បានអញ្ជើញឡើងវេទិកា ព្រមទាំងមាន ប្រសាសន៍ថា សិក្ខាសាលានេះមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះអក្សរសាស្ត្រ និងអក្សរសិល្ប៍ ក៏ដូចជាវប្បធម៌ជាតិយើង។ បើអក្សររលត់ ជាតិរលាយ។ ហេតុនេះ ឯកឧត្តមសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលមានវត្តមានក្នុងសិក្ខាសាលានេះនឹងក្រេបយក ចំណេះដឹង និងបទពិសោធន៍ពីវាគ្មិន ដើមី្បជួយអភិវឌ្ឍអក្សរសិល្ប៍ជាតិ។ ឯកឧត្តមបានសំណូមពរឲ្យ អង្គសិក្ខាសាលាមេត្តាផ្តល់យោបល់ និងចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតឲ្យបាន ផុសផុល ជាពិសេសនៅក្នុងវគ្គពិភាក្សាក្រុម ដើមី្បរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងគន្លឹះល្អៗបន្ថែមលើបទបង្ហាញរបស់វាគ្មិន សម្រាប់ជួយដល់អក្សរសិល្ប៍ខ្មែរ។ បន្ទាប់មក ទើបឯកឧត្តមគណៈអធិបតី ប្រកាសបើកអង្គសិក្ខាសាលា។
បន្ទាប់ពីការប្រកាសបើករបស់គណៈអធិបតី ឯកឧត្តម…. (+ឋានៈ និងស្ថាប័ន) បានឡើងធ្វើបទបង្ហាញស្តីពី…….។ ឯកឧត្តម…. បានរៀបរាប់ពីប្រវត្តិរូប និង បទពិសោធន៍ការងារកន្លងមករបស់ឯកឧត្តមជាសង្ខេប។ ឯកឧត្តម…. ក៏បានធ្វើការបង្ហាញពីផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍអក្សរសិល្ប៍ខ្មែរ ដែលឯកឧត្តមបានធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ដែរ។
ជូនភ្ជាប់ ៖ ឯកសារបទបង្ហាញស្តីពី……. របស់ឯកឧត្តម….។
បទបង្ហាញជាបន្ត ស្តីពី…… ដោយលោក……. (+ឋានៈ) មកពី…… (ស្ថាប័ន និងជនជាតិ)។ លោក….. ជាមន្ត្រីរបស់អង្គការ…… មានតួនាទីជា……. ហើយបានធ្វើការលើ វិស័យអក្សរសិល្ប៍ (នៅប្រទេស…..) អស់រយៈពេល……។ លោក… បានចែករំលែកពីគម្រោង និងសកម្មភាពអភិវឌ្ឍអក្សរសិល្ប៍ (នៅប្រទេស….) ដើមី្បជាចំណេះដឹង និងព័ត៌មានជួយដល់ការ អភិវឌ្ឍអក្សរសិល្ប៍ខ្មែរ។
ជូនភ្ជាប់ ៖ ឯកសារបទបង្ហាញស្តីពី……. របស់លោក….។
បន្ទាប់ពីបទបង្ហាញ អង្គសិក្ខាសាលាបានឈប់សម្រាកដើមី្បទទួលទានអាហារសម្រន់។
ក្រោយពីអាហារសម្រន់ អង្គសិក្ខាសាលាបានបន្តកម្មវិធី ដោយបទបង្ហាញបន្ទាប់ ស្តីពី………………. របស់លោក….។
ជូនភ្ជាប់ ៖ ឯកសារបទបង្ហាញស្តីពី……. របស់លោក….។
កម្មវិធីបន្ទាប់គឺកិច្ចពិភាក្សាជាក្រុម ដឹកនាំដោយ លោក……… (+ឋានៈ) ដែលក្នុងមួយក្រុមមានគ្នា ៦ នាក់ ដោយក្នុងមួយក្រុមៗត្រូវផ្តល់ការយល់ឃើញចំពោះគម្រោង និង យុទ្ធសាស្ត្ររបស់វាគ្មិន ថាយល់ស្រប ឬមិនយល់ស្រប មូលហេតុ និងសំណូមពរ។
ក្រោយពីពិភាក្សារួច ក្រុមនីមួយៗបានឡើងបង្ហាញពីលទ្ធផលនៃការ ពិភាក្សា។ ចំពោះយោបល់ទាំងឡាយ ក្រសួង…. (អ្នករៀបចំ) នឹងត្រួតពិនិត្យ និងពិចារណា រួចនឹងផ្ញើលទ្ធផលចុងក្រោយតាមរយៈសារអេឡិចត្រូនិចទៅកាន់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ។
នៅវេលារសៀល អង្គសិក្ខាសាលាបានប្រារព្ធកម្មវិធីបិទ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តម………….. (+ឋានៈ)។
ឯកឧត្តម….. (+ឋានៈ) បានធ្វើការបូកសរុបលទ្ធផលនៃអង្គសិក្ខាសាលាជូន ដល់គណៈអធិបតី។ ឯកឧត្តមបានមានប្រសាសន៍ថា សិក្ខាសាលានេះបានដំណើរការយ៉ាងរលូន និងផុសផុល ព្រមទាំងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ឯកឧត្តម….. បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់សមាជិកសមាជិកានៃអង្គសិក្ខាសាលា និងសង្ឃឹមថា មិនត្រឹមតែការបញ្ចេញ គំនិត និងយោបល់ទេ សមាជិកសមាជិកានឹងចូលរួមអភិវឌ្ឍអក្សរសិល្ប៍ខ្មែរដោយសកម្មភាពផ្ទាល់។
កិច្ចបន្ត ឯកឧត្តមគណៈអធិបតី បានអញ្ជើញមានប្រសាសន៍ទៅកាន់ អង្គសិក្ខាសាលា ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង និង……. ជួយអភិវឌ្ឍ អក្សរសាស្ត្រ អក្សរសិល្ប៍ ដែលដួងព្រលឹងរបស់ជាតិ។ ឯកឧត្តមក៏ដូចជា ឯកឧត្តម….. ដែរ គឺសង្ឃឹមយ៉ាងមុតមាំថា សមាជិកសមាជិកាអង្គសិក្ខានឹងចូលរួមអភិវឌ្ឍអក្សរសិល្ប៍ខ្មែរយើងដោយ គំនិត និងសកម្មភាព។ បន្ទាប់មក ឯកឧត្តមគណៈអធិបតីបានប្រកាសបិទអង្គសិក្ខាសាលា។
នៅចុងបញ្ចប់នៃកម្មវិធី គណៈអធិបតី និងអង្គសិក្ខាសាលាបានថតរូបអនុស្សាវរីយ៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ នាងខ្ញុំសូម លោកជំទាវ មេត្តាជ្រាបជារបាយការណ៍ដោយក្តីអនុគ្រោះ។
សូម លោកជំទាវ មេត្តាទទួលនូវការគោរពពីនាងខ្ញុំ។
ថ្ងៃ…………. ខែ…….. ព.ស. ……….
រាជធានីភ្នំពេញ ថ្ងៃទី….. ខែ……. គ.ស. ………
អ្នកធ្វើរបាយការណ៍

One thought on “គំរូរបាយការណ៍ចូលរួមសិក្ខាសាលា”