និពន្ធដោយ ភូ ចរិយា
មនុស្ស ៖ នែ! យើងឆ្ងល់អ្ហែងណាស់ ម៉េចបានជាចេះតែដើរខាំគេ, បឺតឈាមគេអ៊ីចឹង?
មូស ៖ ស្មានតែយើងចង់មែន! បើទេវតាបង្កើតយើងឲ្យស៊ីស្មៅដូចគោ ហ្នឹងយើងមិនមែនមកស៊ីឈាមពួកឯងទេ។ សួរដូចឆ្កួត។
មនុស្សគិតមួយសន្ទុះក៏យកសឺរ៉ាំងមកបូមឈាមដាក់ទៅក្នុងចាន រួចហុចឲ្យមូស។
មនុស្ស ៖ ណេះស៊ីទៅ! ហើយកុំមកខាំអញទៀត។
មូស ៖ មើល៍ យើងសុំសួរមួយ។
មនុស្ស ៖ សួរមក។
មូស ៖ ហេតុអីពេលទៅផ្សារទិញត្រី មនុស្សចូលចិត្តឲ្យអ្នកលក់វាយត្រីរស់? បើគង់តែយកអាងាប់ដដែល ម៉េចមិនទិញអាងាប់ស្រាប់?
មនុស្ស ៖ យកអារស់ វាស្រស់។
មូស ៖ អើ! យើងក៏ដូចគ្នា។ យើងចូលចិត្តបឺតឈាមផ្ទាល់ពីខ្លួនមនុស្ស ព្រោះវាស្រស់។
មនុស្ស ៖ !!!