យ៉ាយ៉ា ១ ៖ ពួកម៉ាក, គ្នាកំពុងគិតថាតើគ្នាគួរចាប់យកមុខរបរអី។ តើឯងមានយោបល់អីទេ?
យ៉ាយ៉ា ២ ៖ តើឯងចូលចិត្តខាងអី?
យ៉ាយ៉ា ១ ៖ គ្នាចូលចិត្តផ្នែកព្យាបាល ឬផ្នែកជួយសម្រួលការឈឺចាប់។
យ៉ាយ៉ា ២ ៖ អ៊ីចឹងឯងអាចធ្វើជាអ្នកម៉ាស្សា ឬពេទ្យចលនា។
យ៉ាយ៉ា ១ ៖ តើពីរហ្នឹងខុសគ្នាយ៉ាងម៉េច?
យ៉ាយ៉ា ២ ៖ បើសិនឯងចង់ចំណាយពេលរៀនតិច ហើយឆាប់បានចេញធ្វើការ និងរកប្រាក់ អ៊ីចឹងឯងគួររើសយកធ្វើជាអ្នកម៉ាស្សា។ ប៉ុន្តែរបរនេះមិនសូវបានប្រាក់ច្រើនទេ។ បើសិនជាចង់បានប្រាក់ច្រើន ឯងគួរធ្វើជាពេទ្យចលនា គ្រាន់តែឯងក៏ត្រូវចំណាយច្រើនដែរ ដូចជាចំណាយពេលរៀនលើសពីពីរឆ្នាំ និងត្រូវព្យាយាម និងខំប្រឹងរៀន៕

A masseuse or a chiropractor?
yaya 1 : Hey friend, I am thinking about what job I should take. Can you give me an idea?
yaya 2 : What is your favorite genre?
yaya 1 : I think I like something related to a healing job.
yaya 2 : Well, then you can consider becoming a masseuse or chiropractor.
yaya 1 : What is the difference?
yaya 2 : If you want to spend less time studying and be able to earn money soon, you should choose to become a masseuse. However you don’t earn much. If you want to earn much, a chiropractor should be the choice, but you have to spend more than two years learning and studying hard.