រឿងនេះលេចឡើងដោយចៃដន្យ ដោយសារតែមើលវីដេអូចម្រៀងចិន និងជប៉ុន ហើយក៏ពេញចិត្តតួស្រីៗក្នុងវីដេអូទាំងនោះ។ រឿងមួយនេះជារឿងបែបបុរាណចិន ដោយសរសេរតាមអារម្មណ៍ស្រមើស្រមៃសុទ្ធតែម្តង។ សាច់រឿងដំបូងត្រូវបានសរសេរជាភាសាអង់គ្លេស។ ចំពោះការបកប្រែជាភាសាខ្មែរឬអត់ ខ្ញុំមិនទាន់ដឹងទេ។ បន្តទៅនេះ ជាគ្រោងឆ្អឹងរឿង៖ អ៊ូ ឡានធាន ជាកូនស្រីទីបីរបស់ចៅហ្វាយក្រុង។ រីឯ យ៉ាង ខៃហុង ជាកូនស្រីទីពីររបស់សេដ្ឋីយ៉ាង។ អ៊ូ ឡានធានចូលចិត្តស្លៀកសម្លៀកបំពាក់ដូចប្រុស។ នរណាៗក៏ដឹង។ អក្សរ, គំនូរ, ពិណ, អុក នាងចេះទាំងអស់ ថែមទាំងចេះរាំរបាំទៀតផង។ ដំបូងឡើយ នាងជាក្មេងស្រីធម្មតាម្នាក់ ប៉ុន្តែនៅពេលនាងអាយុ ១៥ ឆ្នាំ មានរឿងមួយកើតឡើង ធ្វើឲ្យនាងខឹងនឹងឪពុកនាងយ៉ាងខ្លាំង ទើបនាងឈប់រាំ និងឈប់ធ្វើកិច្ចការដែលជារបស់មនុស្សស្រី ទៅស្លៀកពាក់ដូចបុរស, ហាត់វិជ្ជាគុណ, ដើរលេង, ផឹកស្រា, លេងល្បែង និងចូលបនស្រី។ នាងថែមទាំងប្រកាសទៀតផងថា នាងនឹងមិនស្រឡាញ់មនុស្សប្រុសទេ។ នាងបានរស់នៅបែបនេះអស់ ៥ ឆ្នាំ។ អ្នកក្នុងក្រុងស្គាល់នាងគ្រប់គ្នា ប៉ុន្តែពួកគេមិនហ៊ាននិយាយដើមនាងទេ ព្រោះឪពុកនាងជាចៅហ្វាយក្រុង។ ចំណែកឪពុកឡានធានវិញ បានត្រឹមតែខឹងក្នុងចិត្ត តែមិនអាចហាមឃាត់កូនបាន, ណាមួយដោយសារតែគាត់បានធ្វើខុសចំពោះនាង កាលពីនាងអាយុ … Continue reading ឥន្ធនូពណ៌ស