ដំបូងត្រូវស្គាល់ទីតាំងដែលខ្លួនលោកអ្នកកំពុងស្ថិតនៅ, គោលបំណង និងគោលដៅសិន។ តើលោកអ្នកជាភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម, ក្រុមហ៊ុនទូទៅ ឬជា influencer? បើជាភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម តើចង់បង្កើតវីដេអូពាណិជ្ជកម្មផ្សព្វផ្សាយឲ្យខ្លួនឯង ឬផ្សព្វផ្សាយឲ្យអតិថិជន។ បើជាក្រុមហ៊ុនទូទៅ ច្រើនតែចង់ផ្សព្វផ្សាយឲ្យខ្លួនឯង ប៉ុន្តែក៏ត្រូវដឹងថា ខ្លួនចង់ផ្សព្វផ្សាយឲ្យអតិថិជនស្គាល់ផលិតផល ឬចង់ឲ្យអតិថិជនមកទិញផលិតផល ឬចង់បានទាំងពីរ។ បើជា influencer នោះត្រូវសំណួរខ្លួនឯងដូចភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម។ ទាល់តែលោកអ្នកស្គាល់ខ្លួនលោកអ្នក និងមានគោលដៅច្បាស់ ទើបអាចចាប់ផ្តើមសរសេរ script ឬ storyboard បាន ព្រោះប្រភេទ content និង style មិនដូចគ្នាទេ៕ ** ** * Where to start if you want to write a TV commercial script To write a TV commercial’s script, you have to … Continue reading បើចង់សរសេរ Script វីដេអូពាណិជ្ជកម្ម តើត្រូវចាប់ផ្តើមពីត្រង់ណាមុន?
Tag: tvc sample
ឧទាហរណ៍គ្រោងឆ្អឹង TVC និងផលិតផលសម្រេច
ចំណងជើង : ហាមតោង ថេរវេលា : ៧ វិនាទី ផលិតផល : ដើមគូឆាយ និងដើមជីរនាងវង សំឡេងអមទាំងមូល ៖ ចម្រៀង «កូនកម្សត់» ឆាក ១ បរិយាយ : នៅក្នុងសួនបន្លែ ខ្យល់កំពុងបក់ ចលនា : ឆ្វេងទៅស្តាំ ឆាក ២ បរិយាយ : ស្លឹកគូឆាយទាក់នឹងមែកជីរនាងវង ចលនា : zoom in ឆាក ៣ បរិយាយ : ដកស្លឹកគូឆាយចេញពីដើមជីរនាងវង ចលនា : ធម្មតា បរិយាយ : ដកស្លឹកគូឆាយចេញពីដើមជីរនាងវង ចលនា : ធម្មតា បរិយាយ : ដកស្លឹកគូឆាយចេញពីដើមជីរនាងវង ចលនា :ធម្មតា បរិយាយ : ដកស្លឹកគូឆាយចេញពីដើមជីរនាងវង … Continue reading ឧទាហរណ៍គ្រោងឆ្អឹង TVC និងផលិតផលសម្រេច
គំរូ Script វីដេអូពាណិជ្ជកម្ម
របៀបសរសេរ script នេះមិនមែនជារបៀបធ្វើទួទៅទេ។ វាជារបៀបដែលក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការរៀបចំ និងតាក់តែងឡើង សម្រាប់ធ្វើគម្រោងវីដេអូផ្សាយពាណិជ្ជកម្មឲ្យអតិថិជនរបស់ពួកយើងតែប៉ុណ្ណោះ។ របៀបធ្វើឬសរសេរ script វីដេអូពាណិជ្ជកម្មមានច្រើនរបៀប, អាស្រ័យទៅតាមស្ថាប័ននីមួយៗ។ ខ្ញុំគ្រាន់តែយកមកបង្ហាញជូន។ ដូច្នេះបើលោកអ្នកយកគំរូនេះទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕