គ្រប់កិច្ចការដែលធ្វើតែងផ្តល់គុណសម្បត្តិ និងគុណវិបត្តិ។ ដូចជាការធ្វើវីដេអូ stop motion ក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិចំពោះអ្នកធ្វើដែរ។ គុណសម្បត្តិ - មិនទាមទារជំនាញកុំព្យូទ័រ ឬឌីហ្សាញ - មិនសូវប៉ះពាល់ដល់សុខភាពភ្នែកខ្លាំង គុណវិបត្តិ - ចំណាយពេលវេលា - ចំណាយថវិកា - ប្រើខួរក្បាលខ្លាំង (ត្រូវការគិតច្រើន) - មានផលប៉ះពាល់ដល់ចង្កេះ និងក - ស្ត្រេស និងរងសម្ពាធខ្លាំង ក្នុងចំណោមគុណវិបត្តិខាងលើ បីចំណុចដំបូងជាចំណុចដែលយើងមិនអាចកែសម្រួលឬកែខៃបានឡើយ ប៉ុន្តែយើងអាចមានវិធីដើមី្បកាត់បន្ថយផលប៉ះពាល់ពាក់ព័ន្ធនឹងពីរចំណុចខាងក្រោម ដោយ៖ - រៀបចំកាលវិភាគធ្វើការឲ្យបានច្បាស់លាស់ ដោយមានរយៈពេលសម្រាប់ធ្វើការ និងរយៈពេលសម្រាប់សម្រាក - រយៈពេលសម្រាក គួរតែបញ្ចូលនូវការហាត់ប្រាណ និងការទៅកាន់ទីតាំងដែលមានធម្មជាតិ - ព្យាយាមជួបជាមួយមនុស្សថ្មីៗ, បើសិនជាជួបប្រាស្រ័យនឹងមនុស្សដដែលៗ (បងប្អូន, មិត្តភក្តិ, មិត្តរួមការងារ) គួរតែនិយាយរឿងអ្វីដែលនាំឲ្យសើចសប្បាយ ទោះយ៉ាងណា ចំណុចដែលរៀបរាប់ក្នុងគុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ stop motion គ្រាន់តែជាចំណុចទូទៅប៉ុណ្ណោះ ហើយវិធីសាស្ត្រដែលណែនាំដល់លោកអ្នកក៏ជាវិធីទូទៅ និងជាផ្នែកតូចមួយនៃបទពិសោធរបស់ខ្ញុំដែលជាអ្នកអនុវត្តការធ្វើវីដេអូ stop … Continue reading គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ Stop Motion
Tag: Television commercial
របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស
បញ្ជាក់៖ ជាវិធីសាស្ត្រ និងបានមកពីបទពិសោធផ្ទាល់ខ្លួន។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវគិតពីការចង់បានរបស់លោកអ្នក បន្ទាប់មកទើបរៀបចំគ្រឿងផ្សំទាំងឡាយឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវសិន៖ អក្សរ ចំនួន - តើមានប៉ុន្មានតួ, ព្យញ្ជនៈអ្វីខ្លះ, ស្រៈអ្វីខ្លះ ពណ៌ - តើចង់បានតួអក្សរពណ៌អ្វី, ពណ៌តែមួយ ឬពណ៌ចម្រុះ ទំហំ - តើចង់បានប៉ុនគ្នាទាំងអស់ ឬតួអក្សរខ្លះធំ, តួអក្សរខ្លះតូច ប្រវែង - ទំហំរបស់តួអក្សរជះឥទ្ធិពលដល់ប្រវែងរបស់តួអក្សរទាំងមូល (ឃ្លា) ហើយវាទាក់ទងនឹងទំហំអេក្រង់ឧបករណ៍ថត។ ដូច្នេះ សូមលោកអ្នកធ្វើពុម្ពតួអក្សរ ហើយថតសាកល្បងជាមួយនឹងឧបករណ៍ថតដែលលោកអ្នកជ្រើសរើសប្រើជាមុនសិន។ ឧបករណ៍ថត និងរូបរាងថត ឧបករណ៍ថត - ទូរស័ព្ទដៃ ឬម៉ាស៊ីនថតរូប រូបរាងថត - រូបផ្តេក (landscape) ឬបញ្ឈរ (portrait) ទីតាំងថត ត្រង់ចំណុចនេះ លោកអ្នកគួរតែមើលអត្ថបទឬវីដេអូដែលគេបង្ហាត់បង្ហាញពីរបៀបរៀបចំស្ទូឌីយោនៅផ្ទះ ព្រមទាំងចំណុចដែលពាក់ព័ន្ធ ដូចជាការប្រើអំពូល, ផ្ទាំងសំពត់បាំងពីក្រោយ។ល។ ការរៀបចំ - តួអក្សរសរសេរលើក្រដាស ហើយកាត់ក្រដាសជារាង ៤ ជ្រុង។ … Continue reading របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស
វីដេអូពាណិជ្ជកម្មជាការប្រាស្រ័យ
វីដេអូពាណិជ្ជកម្ម ត្រូវបានចាត់ទុកជាការប្រាស្រ័យមួយប្រភេទ ដោយប្រភេទនេះផ្តោតលើការប្រាស្រ័យរវាងក្រុមហ៊ុនផលិតផល ឬក្រុមហ៊ុនផ្តល់សេវាកម្មជាមួយនឹងអតិថិជន។ កាលពីមុន ការប្រាស្រ័យចែកជាពីរគឺ៖ ការប្រាស្រ័យដោយប្រើពាក្យសម្តី សំដៅដល់ការនិយាយគ្នាដោយផ្ទាល់រវាងមនុស្សពីរនាក់ ឬលើសពីពីរនាក់, ទាំងការនិយាយទល់មុខឬនិយាយឆ្លើយឆ្លងតាមទូរស័ព្ទ។ ការប្រាស្រ័យមិនប្រើពាក្យសម្តី សំដៅដល់ការប្រើកាយវិការ, ទឹកមុខ, រូបភាព, អក្សរជាដើម។ និយាយឲ្យងាយស្រួលស្តាប់ គឺការឆ្លើយឆ្លងគ្នាដោយមិននិយាយស្តី។ បច្ចុប្បន្នមានការធ្វើបច្ចុប្បន្នភាពលើការប្រាស្រ័យ ដោយបែកចែកជាបួន៖ ការប្រាស្រ័យដោយប្រើពាក្យសម្តី ៖ ការនិយាយគ្នាដោយផ្ទាល់វាងមនុស្សពីរនាក់ ឬលើសពីពីរនាក់, ទាំងការនិយាយទល់មុខឬនិយាយឆ្លើយឆ្លងតាមទូរស័ព្ទ។ ការប្រាស្រ័យដោយមិនប្រើពាក្យសម្តី ៖ ការនិយាយគ្នាដោយប្រើកាយវិការ, ទឹកមុខ, សំឡេង (សញ្ញា)។ ការប្រាស្រ័យដោយប្រើរូបភាព ៖ ការប្រើគំនូរ, រូបថត ឬវីដេអូ។ ការប្រាស្រ័យដោយប្រើអក្សរ ៖ ការឆ្លើយឆ្លងតាមសារទូរស័ព្ទ, សារអេឡិចត្រូនិច, អត្ថបទ, និងផ្សេងៗទៀត (និយាយឲ្យចំ គឺប្រើតួអក្សរ)។ ចំពោះវីដេអូពាណិជ្ជកម្ម (TVC) ចាត់ទុកជាការប្រាស្រ័យរវាងម្ចាស់ផលិតផលឬ សេវាកម្មជាមួយនឹងអតិថិជនដោយប្រើរូបភាព, សំឡេង និងតួអក្សរ គឺជាប្រភេទការប្រាស្រ័យដោយមិនប្រើពាក្យសម្តី៕ ** ** * TV Commercial … Continue reading វីដេអូពាណិជ្ជកម្មជាការប្រាស្រ័យ