គំរូចលនា Stopmotion តួពីរដើរទន្ទឹមគ្នា

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម, ទិសត្រូវដើរទៅ និងទីតាំងឈប់ - ដាក់តួទាំងពីរទន្ទឹមគ្នា នៅទីតាំងចាប់ផ្តើម (សូមមើលរូបខាងក្រោម) - ចុចថតរូប - រំកិលតួដែលឈរនៅក្រោយទៅមុខ - ចុចថតរូប​ - រំកិលតួដែលឈរនៅមុខទៅមុខ - ចុចថតរូប​ - បន្តធ្វើសកម្មភាពដដែលៗ (រហូតដល់ទីតាំងឈប់) ចំណាំ៖ ចម្ងាយរំកិលរបស់តួអាចប្រែប្រួលទៅតាមសាច់រឿង។ https://videopress.com/v/amqilAFb?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true Sample video How to make a stop motion’s motion of two characters walk together Note: This is an idea and method of Chantchhaya. How to - Set … Continue reading គំរូចលនា Stopmotion តួពីរដើរទន្ទឹមគ្នា

គំរូរបៀបធ្វើជីវចលទន្សាយក្រដាសងើយក្បាល

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ការបង្កើតពុម្ព - គូររូបទន្សាយលើក្រដាស - កាត់រូបនោះចេញមក - កាត់ត្រង់ផ្នែកក្បាលនៃរូបចេញពីដងខ្លួន វិធីបង្កើត Frame រូប ១. រូបទីមួយ - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាស - យកក្បាលនៃរូបមកដាក់បន្តុបពីលើ (បែបជារូបទន្សាយធម្មតា) - គូរតាមពុម្ពរូប ២. រូបទីពីរ - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយបន្តិច - គូរតាមពុម្ពរូប ៣. រូបទីបី - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយខ្ពស់ជាងរូបទីពីរ - គូរតាមពុម្ពរូប ៤. រូបទីបួន - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយខ្ពស់ជាងរូបទីបី - គូរតាមពុម្ពរូប ៥. រូបទីប្រាំ - … Continue reading គំរូរបៀបធ្វើជីវចលទន្សាយក្រដាសងើយក្បាល

គំរូរបៀបបញ្ចូលគ្នារវាងវីដេអូ Stopmotion ចលនារអិល និងរអិលបែបបញ្ច្រាស

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - បើកកម្មវិធី video editor - បញ្ចូលវីដេអូចលនារអិលបែបបញ្ច្រាស​ - បញ្ចូលវីដេអូចលនារអិល - បញ្ចូលរូបថតលេខរៀងទីមួយនៅចន្លោះវីដេអូទាំងពីរ - ដាក់ FILTER លើរូបថត - កំណត់ DURATION របស់រូបថត ០,២ វិនាទី - Save ជាវីដេអូ សម្គាល់ ការប្រើរូបថតដាក់នៅចន្លោះវីដេអូទាំងពីរ ជាវិធីសាស្ត្រមួយដើមី្បបង្កើតរូបភាពដែលមើលទៅដូចពិត និងដើមី្បបង្កើតនូវចន្លោះមួយឲ្យភ្នែករបស់អ្នកទស្សនាបានសម្រាក។ ចំពោះមូលហេតុដែលប្រើរូបថតលេខរៀងទីមួយ ដោយសារតែ៖ - វីដេអូដែលផ្តើមជាវីដេអូរអិលបញ្ច្រាស ដោយវត្ថុផ្តើមរត់ពីស្តាំមកឆ្វេង ហើយបញ្ចប់ដោយការឈប់នៅទីតាំងខាងឆ្វេង ដែលទីតាំងនេះ គឺប្រើរូបថតលេខរៀងទីមួយ។ (អានអត្ថបទបន្ថែម) - វីដេអូខាងចុងជាវីដេអូរអិល ដោយវត្ថុផ្តើមរត់ពីឆ្វេងទៅស្តាំ ហើយទីតាំងដែលវត្ថុត្រូវផ្តើមចាកចេញនោះ គឺប្រើរូបថតលេខរៀងទីមួយ៕ (អានអត្ថបទបន្ថែម) https://videopress.com/v/sDazYV0l?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to combine negative sliding and sliding stopmotion … Continue reading គំរូរបៀបបញ្ចូលគ្នារវាងវីដេអូ Stopmotion ចលនារអិល និងរអិលបែបបញ្ច្រាស

គំរូរបៀបកាត់ត Stopmotion ចលនារអិលបែបបញ្ច្រាស

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ឈ្មោះកម្មវិធីកាត់ត ៖ YouCut របៀបធ្វើ - បើកកម្មវិធី - ជ្រើសរើសយកពាក្យ NEW PROJECT - ជ្រើសរើសរូបថត 'បញ្ច្រាសលេខរៀង'​ រួចចុចបញ្ជូន - ចុចលើពាក្យ FILTER (បើសិនជាលោកចង់កែសម្រួលពណ៌ឬពន្លឺរបស់រូបថត) - ជ្រើសរើសយក FILTER​ - ចុចលើសញ្ញានៅខាងឆ្វេងដៃ និងចុចលើពាក្យ APPLY TO ALL (បើសិនជាលោកអ្នកចង់ដាក់ FILTER តែមួយលើគ្រប់រូបថត) - ចុចលើរូបថតណាមួយ - ជ្រើសរើសយក DURATION - ចុចលើសញ្ញាខ្មៅដៃនៅខាងស្តាំ (ដើមី្បកំណត់រយៈពេលបង្ហាញខ្លួនរបស់រូបថត) - ដាក់ DURATION (ដែលលោកអ្នកចង់បាន) - ចុចលើពាក្យ OK ចំណាំ៖ អក្សរ S មានន័យថា វិនាទី។ 4.0 អានថា … Continue reading គំរូរបៀបកាត់ត Stopmotion ចលនារអិលបែបបញ្ច្រាស