គំរូវីដេអូ Stop Motion ប្រដេញគ្នា

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម និងទីតាំងបញ្ចប់ - ដាក់តួសម្រាប់ថតនៅទីតាំងចាប់ផ្តើម ដោយមួយនៅខាងមុខ មួយនៅខាងក្រោយ - ចុចថតរូប - រំកិលតួខាងមុខទៅមុខបន្តិច រួចចុចថតរូប - រំកិលតួខាងក្រោយទៅមុខបន្តិច រួចចុចថតរូប - បន្តធ្វើសកម្មភាពបែបនេះ (រហូតដល់ទីដែលលោកអ្នកកំណត់) របៀបផលិតជាវីដេអូ - យករូបថតមកបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកប្រើប្រាស់ ដោយដាក់តាមលេខរៀងនៃរូប - កំណត់ថេរវេលាមួយរូប ០,១ វិនាទី - Save ជាវីដេអូ៕ https://videopress.com/v/tEGqVTBk?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to make a stop motion of two objects running after each other Note: This is an idea … Continue reading គំរូវីដេអូ Stop Motion ប្រដេញគ្នា

របៀបធ្វើវីដេអូ Stop Motion ស្តីពីរបៀបសរសេរអក្សរ «ក»

សម្រាប់លោកអ្នកដែលមិនសូវចេះប្រើកម្មវិធីបង្កើតវីដេអូជីវចល professional ហើយចង់ធ្វើវីដេអូបង្ហាញពីរបៀបសរសេរអក្សរ «ក» (ឬតួព្យញ្ជនៈខ្មែរផ្សេងៗ), លោកអ្នកអាចសាកប្រើវិធីដូចខាងក្រោម៖ - សរសេរព្យញ្ជនៈ «ក» លើក្តាខៀនដីស ឬក្តារខៀនហ្វឺត - ថតរូបព្យញ្ជនៈ «ក» - លុបចុងសក់នៃព្យញ្ជនៈ «ក» រួចថតរូប - បន្តលុបសក់នៃព្យញ្ជនៈ «ក» រហូតទាល់តែអស់ - លុបចុងនៃតួព្យញ្ជនៈ «ក» រួចថតរូប ហើយបន្តលុបរហូតទាល់តែអស់ - យកទៅបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកចេះប្រើប្រាស់ ដោយដាក់បញ្រ្ចាសលេខរៀងនៃរូប រួចកំណត់វិនាទីក្នុងមួយរូបៗ - Save វាជាវីដេអូ។ ចំណុចត្រូវចងចាំ ទី១ - ទីតាំងថតត្រូវតែមានពន្លឺគ្រប់គ្រាន់។ ទី២ - ពេលលុប ត្រូវធ្វើយឺតៗ, មួយៗ, សន្សឹមៗ, មិនអាចប្រញាប់, មិនអាចលឿន។ ទី៣ - ទំហំលុបកាន់តែតូច វីដេអូនឹងចេញមកកាន់តែរលូនល្អ។ ទី៤ - … Continue reading របៀបធ្វើវីដេអូ Stop Motion ស្តីពីរបៀបសរសេរអក្សរ «ក»

របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស

បញ្ជាក់៖ ជាវិធីសាស្ត្រ និងបានមកពីបទពិសោធផ្ទាល់ខ្លួន។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវគិតពីការចង់បានរបស់លោកអ្នក បន្ទាប់មកទើបរៀបចំគ្រឿងផ្សំទាំងឡាយឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវសិន៖ អក្សរ ចំនួន - តើមានប៉ុន្មានតួ, ព្យញ្ជនៈអ្វីខ្លះ, ស្រៈអ្វីខ្លះ ពណ៌ - តើចង់បានតួអក្សរពណ៌អ្វី, ពណ៌តែមួយ ឬពណ៌ចម្រុះ ទំហំ - តើចង់បានប៉ុនគ្នាទាំងអស់ ឬតួអក្សរខ្លះធំ, តួអក្សរខ្លះតូច ប្រវែង - ទំហំរបស់តួអក្សរជះឥទ្ធិពលដល់ប្រវែងរបស់តួអក្សរទាំងមូល (ឃ្លា) ហើយវាទាក់ទងនឹងទំហំអេក្រង់ឧបករណ៍ថត។ ដូច្នេះ សូមលោកអ្នកធ្វើពុម្ពតួអក្សរ ហើយថតសាកល្បងជាមួយនឹងឧបករណ៍ថតដែលលោកអ្នកជ្រើសរើសប្រើជាមុនសិន។ ឧបករណ៍ថត និងរូបរាងថត ឧបករណ៍ថត - ទូរស័ព្ទដៃ ឬម៉ាស៊ីនថតរូប រូបរាងថត - រូបផ្តេក (landscape) ឬបញ្ឈរ (portrait) ទីតាំងថត ត្រង់ចំណុចនេះ លោកអ្នកគួរតែមើលអត្ថបទឬវីដេអូដែលគេបង្ហាត់បង្ហាញពីរបៀបរៀបចំស្ទូឌីយោនៅផ្ទះ ព្រមទាំងចំណុចដែលពាក់ព័ន្ធ ដូចជាការប្រើអំពូល, ផ្ទាំងសំពត់បាំងពីក្រោយ។ល។ ការរៀបចំ - តួអក្សរសរសេរលើក្រដាស ហើយកាត់ក្រដាសជារាង ៤ ជ្រុង។ … Continue reading របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស