ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន

យ៉ាយ៉ា ១ : ពួកម៉ាក, ជួយប្រាប់ពីវិធីដើមី្បឲ្យក្លាយជាអ្នកចម្រៀងបន្តិចមើល។ យ៉ាយ៉ា ២ : ច្រៀងហើយថតសំឡេងហ្នឹង រួចយកទៅរកក្រុមហ៊ុនចម្រៀងទៅ។ យ៉ាយ៉ា ១ : ចង់បានវិធីដែលមិនបាច់ទៅរកក្រុមហ៊ុន។ យ៉ាយ៉ា ២ : វាមិនងាយទេ ប៉ុន្តែមិនមែនថាមិនអាចទៅរួចដែរ។ ដូចគ្នាធ្លាប់ប្រាប់ ប្រើបណ្តាញសង្គមជួយផ្សព្វផ្សាយ។ ដំបូងបង្កើតគណនីបណ្តាញសង្គម (វីដេអូ), បន្ទាប់មកទៅរកគ្រូជំនាញ ហើយសួរចំណុចសំខាន់ៗ ឧទាហរណ៍ ដើមី្បបានដង្ហើមវែង ត្រូវធ្វើម៉េច។ បន្ទាប់មក ឯងមកហាត់ ដោយថតវីដេអូពេលឯងហាត់ហ្នឹង រួចយកទៅដាក់លើគណនីរបស់ឯង។ ឯងគួរដាក់គ្រប់ដំណាក់កាលនៃការហ្វឹកហាត់ មិនថាហាត់សំឡេង, ហាត់ច្រៀង, ឬហាត់រាំក៏ដោយ។ យ៉ាយ៉ា ១ : តើមានប្រសិទ្ធភាពឬទេ? យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕ ** ** * How to be a singer without going to … Continue reading ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន