ដំណើរធ្វើវីដេអូមេរៀនទីផ្សារសម្រាប់ upload អនឡាញ

ដើម្បីបានវីដេអូបង្ហាញពីមេរៀនទីផ្សារសម្រាប់ឲ្យលោកអ្នកបានទស្សនាលើទិតក់, ខ្ញុំត្រូវរៀបចំ និងធ្វើដូចខាងក្រោមនេះ : - រៀបរៀង និងសរសេរពាក្យសម្តី - អាន និងថតសំឡេងដោយទូរស័ព្ទដៃដែលប្រើគណនីទិតក់ - រៀបចំមេរៀនទីផ្សារ (ជាបទបង្ហាញ) នៅក្នុងកម្មវិធីកាត់ត - បញ្ចូលសំឡេងទៅក្នុងកម្មវិធីកាត់ត - save ចេញជាវីដេអូ - ពិនិត្យមើលវីដេអូជាច្រើនដង ទើប upload ចូលទៅក្នុងគណនី៕ ** ** * Process of making marketing lesson video to upload on online platform To make the video, I have to : - type a script - read and record it … Continue reading ដំណើរធ្វើវីដេអូមេរៀនទីផ្សារសម្រាប់ upload អនឡាញ

ប្រើគេហទំព័ររឿងប្រឌិតដើមី្បទាក់ទាញអ្នកទស្សនាពីហុងកុង

បញ្ជាក់ ៖ នេះជាវិធីសាស្ត្រ និងតាមបទពិសោធផ្ទាល់ខ្លួន។ ដើមី្បទាក់ទាញអ្នកទស្សនាឲ្យចូលមកទស្សនាគេហទំព័រ very happy piglet, ខ្ញុំបានចូលទៅធ្វើជាសមាជិកគេហទំព័រផ្សេងៗ។ ក្នុងនោះមានគេហទំព័ររឿងប្រឌិតផងដែរ។ នាពេលនោះ ខ្ញុំបានប្រើ Penana ដែលជាគេហទំព័ររឿងប្រឌិតមានទីតាំងនៅហុងកុង។ ប្រមាណជាបីខែ ខ្ញុំពិនិត្យមើល stats របស់គេហទំព័រ ក៏ឃើញមានអ្នកទស្សនាមកពីហុងកុង។ រហូតមកដល់បច្ចុប្បន្ន ទោះបីខ្ញុំលុប very happy piglet ពីលើ Penana ក៏ដោយ ក៏អ្នកនៅហុងកុងនៅតែជាប់ចំណាត់ថ្នាក់ច្រើនជាងគេ ដែលចូលមកទស្សនា very happy piglet។ ចំពោះវិធីសាស្ត្រដែលខ្ញុំប្រើគឺងាយ និងសាមញ្ញបំផុត៖ - ចុះឈ្មោះប្រើប្រាស់ Penana - ដាក់អាសយដ្ឋានគេហទំព័រនៅក្នុង profile - Post រឿងជាភាសាអង់គ្លេសជាប្រចាំ៕ Use fiction websites to attract visitors from Hong Kong Note: It is … Continue reading ប្រើគេហទំព័ររឿងប្រឌិតដើមី្បទាក់ទាញអ្នកទស្សនាពីហុងកុង

វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូលើគេហទំព័ររឿងប្រឌិត ចំពោះអ្នកមិនចេះនិពន្ធរឿងប្រឌិត

បើសិនជាលោកអ្នកមិនចេះនិពន្ធរឿងប្រឌិត តែចង់លើកតម្កើងគេហទំព័រឬឆានែលវីដេអូនៅលើគេហទំព័ររឿងប្រឌិត, លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖ ចម្លងស្នាដៃរបស់អ្នកដទៃមកបង្ហោះ គុណសម្បត្តិ - មិនចាំបាច់ចំណាយពេល និងកម្លាំងទៅគិតស្វែងរកគំនិត និងសរសេររឿង - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ និងការប្រឈម - លោកអ្នកត្រូវចំណាយពេលស្វែងរករឿងដើមី្បយកមកបង្ហោះ។ - វិធីសាស្ត្រនេះត្រូវការចំណាយពេល និងកម្លាំងគំនិតខ្លះដែរ ដើមី្បទាក់ទាញឲ្យអ្នកចូលមកអានរឿងរបស់លោកអ្នក ព្រោះទាល់តែមានអ្មកចូលមកអាន ទើបពួកគេអាចឃើញអាសយដ្ឋានគេហទំព័រឬឆានែលវីដេអូរបស់លោកអ្នក។ - ការប្រើប្រាស់ស្នាដៃរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតជារឿងអសីលធម៌ និងខុសមនសិការ។ លោកអ្នកនឹងទទួលបានការជេរស្តី និង report ស្តីពី copyrights infringement បើសិនជាម្ចាស់ដើមបានដឹង។ បើសិនជាលោកអ្នកយកស្នាដៃរបស់គេ ហើយបញ្ជាក់ថា រឿងទាំងនេះមិនមែនជាស្នាដៃរបស់ខ្លួន និងដាក់ឈ្មោះម្ចាស់ដើម ប្រហែលជាអាចកាត់បន្ថយកំហុសបានខ្លះ តែមិនមែនបានន័យថា លោកអ្នកមិនខុសនោះឡើយ។ និយាយរួមលោកអ្នកនៅតែត្រូវគេជេរស្តីដដែល និងអាចប្រឈមដល់ការបិទគណនីទៀតផង។ សរសេរអត្ថបទ ថ្វីដ្បិតតែគេហទំព័ររឿងប្រឌិតផ្តោតលើរឿងប្រឌិត តែមានគេហទំព័រខ្លះមានផ្នែកផ្សេងៗ ដូចជាផ្នែកអត្ថបទ (ប្លក) ដែលលោកអ្នកអាចបង្ហោះអត្ថបទទូទៅបាន។ គុណសម្បត្តិ - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ - … Continue reading វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូលើគេហទំព័ររឿងប្រឌិត ចំពោះអ្នកមិនចេះនិពន្ធរឿងប្រឌិត

វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូដោយប្រើគេហទំព័ររឿងប្រឌិត

បញ្ជាក់៖ ជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វិធីសាស្ត្រ - បើកគណនីលើគេហទំព័ររឿងប្រឌិត - ដាក់ព័ត៌មានរបស់ខ្លួន រួមទាំងអាសយដ្ឋានគេហទំព័រឬឆានែលវីដេអូរបស់លោកអ្នកក្នុង profile - បង្ហោះរឿងប្រឌិតជាប្រចាំ គុណសម្បត្តិ - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ - ប្រើពេលយូរ - ត្រូវចំណាយពេល និងចំណាយកម្លាំងដើមី្បសរសេររឿងប្រឌិតយកទៅបង្ហោះ - ត្រូវការជំនាញផ្នែកសរសេររឿងប្រឌិត៕ ** ** * How to promote a website or video channel using a fiction website Note: It is a personal method and from personal experience. Tactic - Open an account … Continue reading វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូដោយប្រើគេហទំព័ររឿងប្រឌិត