បើសិនជាលោកអ្នកមិនចេះនិពន្ធរឿងប្រឌិត តែចង់លើកតម្កើងគេហទំព័រឬឆានែលវីដេអូនៅលើគេហទំព័ររឿងប្រឌិត, លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖ ចម្លងស្នាដៃរបស់អ្នកដទៃមកបង្ហោះ គុណសម្បត្តិ - មិនចាំបាច់ចំណាយពេល និងកម្លាំងទៅគិតស្វែងរកគំនិត និងសរសេររឿង - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ និងការប្រឈម - លោកអ្នកត្រូវចំណាយពេលស្វែងរករឿងដើមី្បយកមកបង្ហោះ។ - វិធីសាស្ត្រនេះត្រូវការចំណាយពេល និងកម្លាំងគំនិតខ្លះដែរ ដើមី្បទាក់ទាញឲ្យអ្នកចូលមកអានរឿងរបស់លោកអ្នក ព្រោះទាល់តែមានអ្មកចូលមកអាន ទើបពួកគេអាចឃើញអាសយដ្ឋានគេហទំព័រឬឆានែលវីដេអូរបស់លោកអ្នក។ - ការប្រើប្រាស់ស្នាដៃរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតជារឿងអសីលធម៌ និងខុសមនសិការ។ លោកអ្នកនឹងទទួលបានការជេរស្តី និង report ស្តីពី copyrights infringement បើសិនជាម្ចាស់ដើមបានដឹង។ បើសិនជាលោកអ្នកយកស្នាដៃរបស់គេ ហើយបញ្ជាក់ថា រឿងទាំងនេះមិនមែនជាស្នាដៃរបស់ខ្លួន និងដាក់ឈ្មោះម្ចាស់ដើម ប្រហែលជាអាចកាត់បន្ថយកំហុសបានខ្លះ តែមិនមែនបានន័យថា លោកអ្នកមិនខុសនោះឡើយ។ និយាយរួមលោកអ្នកនៅតែត្រូវគេជេរស្តីដដែល និងអាចប្រឈមដល់ការបិទគណនីទៀតផង។ សរសេរអត្ថបទ ថ្វីដ្បិតតែគេហទំព័ររឿងប្រឌិតផ្តោតលើរឿងប្រឌិត តែមានគេហទំព័រខ្លះមានផ្នែកផ្សេងៗ ដូចជាផ្នែកអត្ថបទ (ប្លក) ដែលលោកអ្នកអាចបង្ហោះអត្ថបទទូទៅបាន។ គុណសម្បត្តិ - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ - … Continue reading វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូលើគេហទំព័ររឿងប្រឌិត ចំពោះអ្នកមិនចេះនិពន្ធរឿងប្រឌិត
Tag: social media
វិធីបង្កើនចំនួនទស្សនាវីដេអូលើយូធ្យូបបែប Organic
បញ្ជាក់ ៖ នេះជាវិធីសាស្ត្រ និងតាមបទពិសោធផ្ទាល់ខ្លួន។ បើសិនជាលោកអ្នកចង់បង្កើនចំនួន view វីដេអូរបស់លោកអ្នកដែលដាក់លើយូធ្យូប, លោកអ្នកអាចសាកល្បងប្រើវិធីដូចខាងក្រោមនេះ៖ - រកមិត្តភក្តិដែលមានគណនីយូធ្យូប និងមានបំណងបង្កើនចំនួន view ដូចលោកអ្នក - បង្កើត playlist វីដេអូ - លោកអ្នកចុចមើលវីដេអូតាម playlist របស់មិត្តភក្តិ ហើយមិត្តភក្តិរបស់លោកអ្នកចុចមើលវីដេអូតាម playlist របស់លោកអ្នក ចំណាំ៖ ត្រូវប្រាកដថា លោកអ្នក និងមិត្តភក្តិប្រើ IP ខុសគ្នា។ គុណសម្បត្តិ - បង្កើនចំនួន view បែប organic ពី ៧០ ទៅ ៨០ ភាគរយ គុណវិបត្តិ - ចំណាយពេល - ចំណាយលុយ - ត្រូវការភាពអត់ធ្មត់ ចំណុចគួរប្រុងប្រយ័ត្ន - ចៀសវាងការចុចផ្ទាំងពាណិជ្ជកម្ម ព្រោះនឹងបង្កើតការសង្ស័យដល់ប្រព័ន្ធតាមដានរបស់យូធ្យូប ដែលអាចបណ្តាលឲ្យយូធ្យូបកាត់ចំនួន view - … Continue reading វិធីបង្កើនចំនួនទស្សនាវីដេអូលើយូធ្យូបបែប Organic
វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង
បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកចង់ឲ្យ Reel IG របស់លោកអ្នកទទួលបានចំនួនទស្សនា លោកអ្នកអាចប្រើវិធីសាស្ត្រដែលខ្ញុំធ្លាប់បង្ហាញក្នុងអត្ថបទមុន ឬក៏៖ បង្កើតប្លក, សរសេរអត្ថបទ រួច embed reel ពី IG របស់លោកអ្នកដែលត្រូវនឹងខ្លឹមសាររបស់អត្ថបទ។ វិធីមួយនេះអាចជួយឲ្យ reel IG របស់លោកអ្នកកើនចំនួន view បែប organic ប៉ុន្តែលោកអ្នកត្រូវ៖ - ចំណាយពេលវេលាសរសេរអត្ថបទ - ចំណាយកម្លាំងខួរក្បាលគិតពីប្រភេទ និងខ្លឹមសារអត្ថបទដើមី្បទាក់ទាញអ្នកអាន ការបង្កើតប្លកមិនត្រូវការបង់ប្រាក់ទេ ដូច្នេះលោកអ្នកមិនបាច់ភ័យព្រួយថាត្រូវចំណាយប្រាក់បន្ថែមឡើយ។ មិនខុសពីវិធីមុនទេ វិធីដែលខ្ញុំណែនាំខាងលើនេះមានគុណសម្បត្តិតែមួយគត់ គឺអាចឲ្យលោកអ្នកជួយខ្លួនឯង ដោយមិនរង់ចាំជំនួយពីអ្នកដទៃ, ចំណែកគុណវិបត្តិមានច្រើន។ បន្ថែមលើនេះ លោកអ្នកត្រូវការភាពអត់ធ្មត់ខ្លាំង ព្រោះវាត្រូវការពេលវេលាយូរទម្រាំតែបានជោគជ័យ៕ អត្ថបទមុន វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic ** ** * How to increase IG Reel view … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង
វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic
បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វីដេអូនៅក្នុងអ៊ិនស្តាក្រាម ភាសាអង់គ្លេសហៅថា Reel។ អ្នកដែលលេងបណ្តាញសង្គមមួយនេះតែងតែចង់ឲ្យវីដេអូដែលខ្លួនបង្ហោះទទួលបានចំនួនទស្សនាច្រើន, ប៉ុន្តែវាមិនងាយទេ ជាពិសេស IG account តូចតាច។ បើដូច្នេះ តើត្រូវធ្វើដូចម្តេច? វិធីសាស្ត្រ - បង្កើតគណនី IG មួយទៀតដែលប្រើ IP internet ផ្សេង - ប្រើគណនីនោះចូលទៅចុចមើល reel នៅក្នុងគណនីចម្បង - ក្រោយមើលចប់ហើយ ត្រូវទុកឲ្យ replay ឲ្យបាន ២ ទៅ ៣ វិនាទីសិន សឹមចុច back រហូតត្រឡប់ទៅដល់ទំព័រដើម - ត្រូវរង់ចាំពី ៤៥ នាទី ទៅ ១ ម៉ោងក្រោយ ទើបអាចចុចមើល reel ដដែលនោះ និងត្រូវអនុវត្តចំណុចទី ៣ ឡើងវិញ គ្រប់ពេលដែលលោកអ្នកចុចមើល , លោកអ្នកត្រូវតែអនុវត្តចំណុចទី ៣ … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic