ខ្ញុំឃើញខ្មែរយើងតែងតែសរសេរ «ជម្រុញ»។ សូមី្បតែនៅសារមន្ទីរក៏សរសេរ «ជម្រុញ» ដែរ។ ដើមី្បឲ្យដឹងថា តើមួយណាត្រូវ រវាង «ជម្រុញ» និង «ជំរុញ»? ខ្ញុំក៏ចូលមើលសៀវភៅវចនានុក្រមពាក្យខ្មែរ ហើយក៏បានលទ្ធផលដូចក្នុងរូបខាងក្រោម។ ដូច្នេះតាមរយៈភស្តុតាងមួយនេះ ខ្ញុំអាចកំណត់បានថាសរសេរ «ជំរុញ» ទើបជាការត្រឹមត្រូវ៕ ** ** * «ជម្រុញ» and «ជំរុញ» which one is correct spelling? I have seen Khmer people usually write «ជម្រុញ». Even the museum writes «ជម្រុញ» as well. To know which one is correct between «ជម្រុញ» and «ជំរុញ», I checked … Continue reading «ជម្រុញ» និង «ជំរុញ» មួយណាត្រូវ?
Tag: shadow of the moon
«ឥសី» ជាភាសាអង់គ្លេស Hermit ឬ Ascetic?
ខ្ញុំធ្លាប់ធ្វើការងារជាអ្នកបកប្រែ ជាពិសេសផ្នែករឿងប្រឌិត។ ជាទូទៅ ខ្ញុំបកប្រែពាក្យ «ឥសី» ទៅជាភាសាអង់គ្លេសថា Hermit។ ប៉ុន្តែប៉ុន្មានថ្ងៃមុន ពេលខ្ញុំទៅសារមន្ទីរ ខ្ញុំចាប់អារម្មណ៍នឹងរូបចម្លាក់ឥសី សរសេរជាភាសាអង់គ្លេសថា Ascetic។ ខ្ញុំបានរកមើលនៅក្នុងវចនានុក្រមពាក្យខ្មែរ ឃើញថាពាក្យ «ឥសី» ក្លាយមកពី «ឥសិ» ដែលមានន័យថា ការបួសជាឥសី, ផ្នួសឥសី។ បើចង់និយាយពី បុរសចាស់ដែលយើងតែងតែឃើញនៅក្នុងរឿងអក្សរសិល្ប៍បុរាណ នោះត្រូវមើលពាក្យ «ឫសី» ដែលមានន័យថា អ្នកបួស, តាបស, អ្នកប្រាជ្ញា (អ្នកស្វែងសីលាទិគុណ, អ្នកស្វែងសីលធម៌)។ ការពន្យល់របស់ខ្មែរយើងមិនខុសគ្នាពីការពន្យល់របស់ភាសាអង់គ្លេសទេ។ ឥសី, ឫសី និង Hermit, Ascetic សុទ្ធតែសំដៅលើអ្នកបួស ប៉ុន្តែនៅក្នុងភាសាអង់គ្លេសមានការបកស្រាយបន្ថែមលើពាក្យ Hermit និង Ascetic ថា៖ កាលណានិយាយដល់ Hermit នោះគេនិយាយដល់អ្នកដែលប្រគល់ខ្លួនជូនសាសនា ដោយការចាកចេញទៅនៅកន្លែងដ៏សែនឆ្ងាយ ផ្តាច់ខ្លួនផ្តាច់អារម្មណ៍ពីភាពសប្បាយភ្លើតភ្លើននានា និងពីសង្គមមនុស្ស។ ចំណែក Ascetic វិញ គឺសំដៅដល់អ្នកដែលប្រតិបត្តិរបៀបរស់នៅដូចអ្នកបួស តែមិនបានដកខ្លួនចេញទៅនៅឆ្ងាយពីសង្គមមនុស្សទូទៅឡើយ។ បើដូច្នេះ ពាក្យខ្មែរថា … Continue reading «ឥសី» ជាភាសាអង់គ្លេស Hermit ឬ Ascetic?
គំរូសម្តី MC មុនកម្មវិធីចាប់ផ្តើមខ្មែរ និងអង់គ្លេស
នេះជាគំរូសម្តីដែល MC គួរប្រកាសដល់ភ្ញៀវទាំងឡាយមុនកម្មវិធីចាប់ផ្តើម។ គំរូសម្តី MC នេះមានជាភាសាខ្មែរ និងជាភាសាអង់គ្លេស៕ ** តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងប្រារព្ធក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ ** ** * This is a sample pre-announcement that MC of an event should inform the guests. Pre announcement Excellencies, ladies and gentlemen, I would like to invite you to the seats as our ceremony will begin … Continue reading គំរូសម្តី MC មុនកម្មវិធីចាប់ផ្តើមខ្មែរ និងអង់គ្លេស
CV និង Cover Letter ចាប់ពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន
ព័ត៌មានក្នុងអត្ថបទនេះជាការអង្កេត និងស្រាវជ្រាវរបស់ខ្ញុំផ្ទាល់។ ខ្ញុំមិនណែនាំឲ្យលោកអ្នកយកទិន្នន័យនេះទៅប្រើប្រាស់ក្នុងការសិក្សា, ការស្រាវជ្រាវ ឬការងារធំ និងសំខាន់ៗ ឡើយ ព្រោះទិន្នន័យរបស់ខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ ត្រឹមតែអានដើម្បីបានជាព័ត៌មាន គឺបានហើយ។ ដោយសារតែខ្ញុំចេញធ្វើការដំបូងនៅឆ្នាំ ២០០៦ ទើបខ្ញុំសម្រេចយកឆ្នាំ ២០០៦ ជាវេលាចាប់ផ្តើមការអង្កេត លើ CV និង Cover Letter។ តាំងពីឆ្នាំ ២០០៦ ដល់ ២០២៤ មក ខ្ញុំបានសង្កេតឃើញ CV និង Cover Letter មានបីយ៉ាង: -ដំបូងជាក្រដាស។ បុគ្គលចង់ដាក់ពាក្យធ្វើការ ត្រូវព្រីន CV និង Cover Letter លើក្រដាស រួចយកទៅដាក់នៅស្ថាប័នដែលចង់ដាក់ពាក្យ។ -បន្ទាប់មកជាឌីជីថល និងភាគច្រើនជា PDF។ ដើមឡើយការផ្ញើ CV និង Cover Letter ឌីជីថលនៅមានកម្រិត តែក្រោយមក ជាពិសេសចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ CV-Cover Letter ជាក្រដាសត្រូវកាត់បន្ថយសឹងតែ … Continue reading CV និង Cover Letter ចាប់ពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន