នេះជាគំរូសំណើសុំព្យួរការងារ សម្រាប់អ្នកធ្វើការនៅស្ថាប័នរដ្ឋ ដែលត្រូវការព្យួរការងាររយៈពេលវែង។ វាមិនមែនជាសំណើផ្លូវការទាំងស្រុងទេ ព្រោះមិនមានគោលការណ៍ និងបែបបទការងារដូច្នេះឡើយ។ នាងខ្ញុំគ្រាន់តែរៀបរៀងសំណើនេះឡើង សម្រាប់ប្រើប្រាស់ក្នុងករណីសមគួរតែប៉ុណ្ណោះ។ ហេតុដូច្នេះសូមលោកអ្នកមេត្តាជ្រាបជាព័ត៌មាន និងយកទៅប្រើប្រាស់តាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវប្រធាន..... កម្មវត្ថុ ៖ សំណើសុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយមិនទទួលប្រាក់បៀវត្ស តាមរយៈ ៖ លោកប្រធាននាយកដ្ឋាន..... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាជ្រាបថា ដោយសារតែចង់អភិវឌ្ឍសមត្ថភាពផ្នែកស្រាវជ្រាវ នាងខ្ញុំបានដាក់ពាក្យចូលរួមក្នុងគម្រោង.... របស់អង្គការ... និងបានជាប់ជាស្ថាពរ ក្នុងមុខតំណែងជាអ្នកស្រាវជ្រាវ និងប្រមូលទិន្នន័យ។ ហេតុតែគម្រោងនេះមានរយៈពេលមួយឆ្នាំ និងតម្រូវឲ្យនាងខ្ញុំចុះទៅធ្វើការនៅខេត្ត..... ដូច្នេះនាងខ្ញុំសុំការអនុញ្ញាត និងសេចក្តីអនុគ្រោះ សុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយក្នុងរយៈពេលមួយឆ្នាំនេះ នាងខ្ញុំសុខចិត្តមិនទទួលយកប្រាក់បៀវត្សឡើយ។ អាស្រ័យហេតុនេះ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាអនុញ្ញាតឲ្យរូបនាងខ្ញុំ ដោយក្តីអនុគ្រោះផងចុះ។ សូម លោកជំទាវប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។
Tag: shadow of the moon
គំរូសំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេច ដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូសំណើសុំទិញសម្ភារការិយាល័យ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារការិយាល័យ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារការិយាល័យមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
«ជម្រុញ» និង «ជំរុញ» មួយណាត្រូវ?
ខ្ញុំឃើញខ្មែរយើងតែងតែសរសេរ «ជម្រុញ»។ សូមី្បតែនៅសារមន្ទីរក៏សរសេរ «ជម្រុញ» ដែរ។ ដើមី្បឲ្យដឹងថា តើមួយណាត្រូវ រវាង «ជម្រុញ» និង «ជំរុញ»? ខ្ញុំក៏ចូលមើលសៀវភៅវចនានុក្រមពាក្យខ្មែរ ហើយក៏បានលទ្ធផលដូចក្នុងរូបខាងក្រោម។ ដូច្នេះតាមរយៈភស្តុតាងមួយនេះ ខ្ញុំអាចកំណត់បានថាសរសេរ «ជំរុញ» ទើបជាការត្រឹមត្រូវ៕ ** ** * «ជម្រុញ» and «ជំរុញ» which one is correct spelling? I have seen Khmer people usually write «ជម្រុញ». Even the museum writes «ជម្រុញ» as well. To know which one is correct between «ជម្រុញ» and «ជំរុញ», I checked … Continue reading «ជម្រុញ» និង «ជំរុញ» មួយណាត្រូវ?