គំរូរបាយការណ៍ប្រជុំបែបថ្មី (ស្ថាប័នឯកជន-ឯកសារកែច្នៃ)

អំឡុងធ្វើការនៅស្ថាប័នរដ្ឋ ខ្ញុំបានឃើញថា ដើមី្បបានរបាយការណ៍ប្រជុំមួយត្រូវចំណាយពេលវេលាច្រើន។ កត្តាមួយដែលនាំឲ្យចាយពេលច្រើន គឺអង្គប្រជុំប្រជុំយូរ ហើយមូលហេតុដែលប្រជុំយូរ គឺដោយសារតែអ្នកចូលរួមប្រជុំនិយាយរៀបរាប់ច្រើន (ពេក)។ បន្ទាប់មក ត្រូវរកមនុស្សមកសរសេរ ហើយរបៀបសរសេរហ្នឹងក៏បែបរៀបរាប់ដែរ ដូច្នេះអាចត្រូវចាយពេលពីកន្លះថ្ងៃទៅមួយថ្ងៃដើមី្បសរសេរចប់របាយការណ៍មួយ។ រួចហើយទើបបញ្ជូនរបាយការណ៍ទៅប្រធានឲ្យពិនិត្យមើល និងកែតម្រូវ មុននឹងដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខា។ បើសិនជារបាយការណ៍នេះពាក់ព័ន្ធនឹងអង្គភាពផ្សេងៗ ត្រូវបញ្ជូនទៅកាន់អង្គភាពទាំងនោះឲ្យពិនិត្យ និងផ្ទៀងផ្ទាត់សិន, ទាល់តែគ្រប់អង្គភាពឆ្លើយថា មិនមានអ្វីត្រូវកែទេ ទើបអាចដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខាបាន។ ខ្ញុំធ្លាប់ធ្វើផ្នែកសរសេរ និងរៀបចំរបាយការណ៍។ ខ្ញុំសុំនិយាយតាមត្រង់ថា «ខ្ញុំហត់ និងធុញណាស់»។ មួយទៀត ខ្ញុំឃើញថា របាយការណ៍ប្រជុំ ជាទូទៅមានគោលដៅគ្រាន់តែចង់ផ្តល់ព័ត៌មានដល់អ្នកអាន (ថ្នាក់ដឹកនាំ និងអ្នកចូលប្រជុំ) និងទុកជាឯកសារផ្ទៀងផ្ទាត់ពេលមានបញ្ហាកើតឡើង។ ប៉ុន្តែចំពោះខ្ញុំ, ត្រឹមតែប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំចង់បានប្រយោជន៍ច្រើនជាងនេះពីរបាយការណ៍ប្រជុំ។ ខ្ញុំគិតយូរហើយ ហើយក៏បានដើរប្រមូលទិន្នន័យទាក់ទងនឹងរបាយការណ៍ប្រជុំទាំងរដ្ឋ, ក្រុមហ៊ុន និងអង្គការ ដើមី្បច្នៃចេញនូវទម្រង់បែបបទរបាយការណ៍ប្រជុំ៖ - ដែលចំណាយពេលតិច - ដែលអាចដោះស្រាយបញ្ហាទាន់ពេលវេលា និងមានប្រសិទ្ធភាព - ដែលអាចប្រើជាឯកសារសម្រាប់ផ្ទៀងផ្ទាត់ និងជាឯកសារយោងនាពេលក្រោយៗ។ ទម្រង់បែបបទរបាយការណ៍មួយនេះ ខ្ញុំគ្រោងទុកប្រើ ក្នុងក្រុមហ៊ុននៅថ្ងៃអនាគតរបស់ខ្ញុំ (បើសិនជាខ្ញុំមានសំណាងអាចបើកក្រុមហ៊ុនខ្លួនឯង)។ ខ្ញុំយកមកបង្ហាញលោកអ្នកជាគំរូ ហើយក៏ចាត់ទុកថាជាការចែករំលែកនូវព័ត៌មាន … Continue reading គំរូរបាយការណ៍ប្រជុំបែបថ្មី (ស្ថាប័នឯកជន-ឯកសារកែច្នៃ)

គំរូសម្តី MC បិទវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)

អត្ថបទមុន ខ្ញុំបង្ហាញពីគំរូសម្តី MC បើកវគ្គបណ្តុះបណ្តាល ដែលខ្ញុំឲ្យឈ្មោះថា កម្មវិធីផ្ទៃក្នុងឬកម្មវិធីគ្នាឯង។ ចំណែកអត្ថបទនេះជាគំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាលតែមួយ តែប្រើនៅពេលបិទពិធី។ បញ្ជាក់៖ កុំភ្លេចកែសម្រួលតាមការគួរ៕ ** * ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី  នាងខ្ញុំ​៖​ - សូមគោរព............................... - សូមគោរពឯកឧត្តម, លោកជំទាវ,​ លោក, លោកស្រី,​ នាងកញ្ញា, តំណាងក្រសួង............. ​និងតំណាងអង្គការ​.............. បន្ទាប់ពីបានសិក្សារយៈពេលពីរថ្ងៃទៅលើប្រធានបទដែលបានកំណត់នៅក្នុងរបៀបវារៈយ៉ាង​​ផុស​ផុល​ ហើយនិងដើម្បីឆ្លុះបញ្ចាំងនូវលទ្ធផល និងខ្លឹមសារនៃ​វគ្គបណ្តុះបណ្តាលនេះ  នាងខ្ញុំសូមគោរពអញ្ជើញ............................. និងជា.......................................... មានមតិបូកសរុប​លទ្ធផល​វគ្គបណ្តុះបណ្តាលជូនគណៈអធិបតី​ ។ សូមគោរព​អញ្ជើញ​។ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ............................... ដែលបានធ្វើរបាយការណ៍បូកសរុបយ៉ាងក្បោះក្បាយជូនគណៈអធិបតី។ សូមអរគុណ។ ជាកិច្ចបន្ត​ នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម................................. មេត្តាមានប្រសាសន៍បិទវគ្គ និងសូមគោរពពីឯកឧត្តមនូវមតិណែនាំ និងអ​នុ​សាសន៍​​ដើមី្បជាគន្លឹះសម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលក្រោយៗ ក៏ដូចជាសកម្មភាពការងារ..............................ឲ្យបានកាន់តែប្រសើរឡើង។ សូមគោរពអញ្ជើញ។ នាងខ្ញុំសូមថ្លែង​អំណរគុណឯកឧត្តមជាពន្លឹក នូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅ និងអនុសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តម។ ជាបន្ត នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឯកឧត្តមមេត្តាផ្តល់កិត្តិយសថតរូបជាមួយសមាជិកសមាជិកានៃវគ្គបណ្តុះបណ្តាល ដើមី្បទុកជាអនុស្សាវរីយ៍។ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, … Continue reading គំរូសម្តី MC បិទវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)

គំរូពាក្យស្នើសុំអាហារូបករណ៍នៅសាកលវិទ្យាល័យ

ជាទូទៅ ចូលដល់ថ្នាក់មហាវិទ្យាល័យទៅហើយ ចំណេះដឹងភាសាបរទេស ជាពិសេសអង់គ្លេស គឺជារឿងសំខាន់។ ប៉ុន្តែដោយសារតែរឿងនេះជាបញ្ហាចោទ ហើយខ្ញុំក៏គ្មានសមត្ថភាពដោះស្រាយឬកែខៃ ដូច្នេះខ្ញុំមានតែយកបែបបទស្នើសុំរបស់បរទេសមកបកប្រែ និងកាត់បញ្ចូលជាមួយបែបបទរដ្ឋបាលខ្មែរ ច្នៃចេញជា «ពាក្យស្នើសុំអាហារូបករណ៍សម្រាប់ថ្នាក់សាកលវិទ្យាល័យជាភាសាខ្មែរ»។ គំរូពាក្យស្នើសុំនេះស័ក្តិសមនឹងឲ្យសាកលវិទ្យាល័យប្រើប្រាស់ ក្នុងករណីដែលសាកលវិទ្យាល័យមានគម្រោងផ្តល់អាហារូបករណ៍ដល់និស្សិត។ ទោះយ៉ាងណា នេះគ្រាន់តែជាការផ្តល់គំនិត ដូច្នេះសូមលោកអ្នកមើលទុកជាគំរូ និងសុំកែច្នៃសម្រួលទៅតាមការគួរ៕ ** ** * ពាក្យស្នើសុំអាហារូបករណ៍ ឈ្មោះអាហារូបករណ៍.......................................................... ឈ្មោះ............... ជាអក្សរឡាតាំង................... ភេទ......... មុខរបរ............. នៅ............... អត្តលេខ/អត្តសញ្ញាណប័ណ្ណ............................ អាសយដ្ឋានបច្ចុប្បន្ន............................ លេខទូរស័ព្ទ....................................... សារអេឡិចត្រូនិច...........................................................

គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)

ខាងក្រោមនេះជាឯកសាររបស់ខ្ញុំផ្ទាល់អំឡុងធ្វើការ ដែលត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី នៅក្នុងវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលនោះត្រូវបានហៅថាជាកម្មវិធីផ្ទៃក្នុង ឬពាក្យសាមញ្ញហៅថា «កម្មវិធីគ្នាឯង»។ គណៈអធិបតី (ពិធីបើក) និងអ្នកចូលរួមមានមុខងារត្រឹមប្រធាននាយកដ្ឋានចុះក្រោម។ កម្មវិធីបែបនេះ ត្រូវបានចាត់ទុកជាកម្មវិធីផ្លូវការថ្នាក់កណ្តាល ដែលមិនទាមទារពិធីការខ្លាំងណាស់ណាទេ។ ដោយសារតែកម្មវិធីនោះមានរបៀបវារៈតិច ខ្ញុំក្នុងនាមជា MC ត្រូវបានប្រាប់ឲ្យរកពាក្យមកនិយាយបន្លាយដើមី្បកុំឲ្យមើលទៅខ្លីខ្លាំងពេក។ ហេតុនេះ បើសិនជាលោកអ្នកធ្វើជា MC ក្នុងកម្មវិធីស្រដៀងនឹងកម្មវិធីមួយនេះ លោកអ្នកអាចមើលគំរូសម្តី MC របស់ខ្ញុំនេះបាន។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំសំណូមពរឲ្យលោកអ្នកយកទៅកែសម្រួលតាមភាពជាក់ស្តែង និងតាមការគួរ៕ ** * This is an MC speech sample for use in training which is a public sector event. However, it is for use in events in Cambodia, that’s why … Continue reading គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)