ដូរទីប្រឹក្សា បើមុខរបរមិនដើរទៅមុខ

បញ្ជាក់៖ អ្វីដែលខ្ញុំបង្ហាញខាងក្រោមនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់។ ពេលខ្ញុំធ្វើ blog, ខ្ញុំបានចូលអានអត្ថបទរបស់ bloggers ផ្សេងៗដែលប្រាប់ពីវិធីធ្វើឲ្យ blog មានអ្នកទស្សនា។ មិនត្រឹមតែអានទេ ខ្ញុំធ្វើតាមទាំងអស់។ ប៉ុន្តែហាក់ដូចជាគ្មានបានផលសោះ។ មិនថាប្រឹងច្រើនឆ្នាំប៉ុណ្ណា ក៏នៅតែគ្មានលទ្ធផល។ ពេលនោះ ខ្ញុំនឹកសង្ស័យថា ខ្ញុំប្រហែលជាដើរមិនត្រូវផ្លូវ។ ខ្ញុំក៏ឈប់អានអត្ថបទទាំងនោះ ហើយប្តូរទៅអានអត្ថបទទាក់ទងនឹងការធ្វើជំនួញវិញ។ ហើយខ្ញុំបានប្រទះនឹងឃ្លាមួយដែលធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន៖ ជំនួញ គឺជាការលក់ទំនិញទៅឲ្យអតិថិជន ដែលទំនិញនោះជារបស់ដែលអតិថិជនត្រូវការ។ ការធ្វើ blog ឬគេហទំព័រក៏ជាជំនួញដែរ។ បើចង់ឲ្យមានអ្នកទស្សនា លុះណាតែ blog ឬគេហទំព័ររបស់យើងមានអ្វីដែលអ្នកទស្សនាត្រូវការ។ ដោយសារតែពាក្យមួយឃ្លានេះ ទើបខ្ញុំផ្លាស់ប្តូរគេហទំព័ររបស់ខ្ញុំពីការចេញផ្សាយអត្ថបទទូទៅ និងរឿងប្រឌិត ទៅជាផ្តល់គំរូឯកសាររដ្ឋបាលជាភាសាខ្មែរឲ្យអ្នកទស្សនាមកចម្លងយកទៅប្រើវិញ។ ហើយការផ្លាស់ប្តូរនេះពិតជានាំនូវលទ្ធផលគួរជាទីពេញចិត្តមែន។ វាមិនទាន់ចាត់ទុកថាបានជោគជ័យទេ តែវាជាការចាប់ផ្តើមរកឃើញផ្លូវដែលត្រូវ។ ដូច្នេះបើសិនជាលោកអ្នកមានមុខរបរមិនថាជា blogger ឬជាអ្វីទេ ហើយមុខរបរនោះដូចជាគាំងឬមិនដើរទៅមុខ លោកអ្នកគួរសាកល្បងប្តូរ៖ - អ្នកដែលលោកអ្នកតែងតែទៅរកដើមី្បឲ្យផ្តល់យោបល់ឲ្យលោកអ្នក - ប្រភេទឯកសារដែលលោកអ្នកអាន និង - វិធីសាស្ត្រដែលលោកអ្នកកំពុងប្រើ។ ដូចខ្ញុំបានពោលពីខាងលើ ពេលខ្លះប្រហែលជាយើងរើសមិនត្រូវ ទើបបានជាយើងមិនទទួលបាននូវអ្វីដែលស័ក្តិសមនឹងបាន៕ ** ** … Continue reading ដូរទីប្រឹក្សា បើមុខរបរមិនដើរទៅមុខ

គំរូ Setting Template វីដេអូពាណិជ្ជកម្ម

ចំណងជើង TVC : ថេរវេលា :                                                 ផលិតផល : បែប : សម័យកាល : ភាសា : អធិប្បាយ ១. តួសម្តែង ចំនួន ៖                                                            ភេទ ៖                                                              អាណាចក្រ ៖ អាយុ ៖                                                            រូបសម្បត្តិ ៖                                                      សម្លៀកបំពាក់ ៖ ២. ទីកន្លែង តំបន់ ៖                                                            ទីតាំង ៖ ៣. ពេលវេលា ៤. សម្ភារ ៥. កាយវិការ និងទឹកមុខរបស់តួ ឆាកទី ៖ កាយវិការ ៖ ទឹកមុខ … Continue reading គំរូ Setting Template វីដេអូពាណិជ្ជកម្ម

វិធីកាត់បន្ថយបញ្ហាមើលអត្ថបទ និងរូបមុនពេលអត្ថបទចេញផ្សាយលើ WordPress

មិនខុសពី Blogger ផ្សេងៗទេ ខ្ញុំតែងតែសរសេរ និងរៀបចំអត្ថបទរួចរាល់ ហើយកំណត់កាលបរិច្ឆេទចេញផ្សាយ។ ប៉ុន្តែខ្ញុំបានសង្កេតឃើញថា រូបភាពដែលខ្ញុំដាក់ភ្ជាប់ជាមួយអត្ថបទនោះត្រូវបានគេមើលឃើញ។ សូមី្បតែអត្ថបទ ពេលខ្លះហាក់ដូចជាមានគេចូលអានបានមុនដែរ។ ខ្ញុំមិនដឹងថាមានបញ្ហានៅត្រង់កន្លែងណាទេ ហើយក៏មិនដឹងថាគួរដោះស្រាយបែបណាដែរ។ បើទាក់ទងទៅ WordPress, ខាង WordPress ជាទូទៅណែនាំឲ្យតែទិញ Plug-in។ ដោយសារតែកង្ខះខាតថវិកា ខ្ញុំព្យាយាមរកវិធីសាស្ត្រដោយខ្លួនឯង៖ ខ្ញុំសរសេរអត្ថបទ និងរៀបចំអត្ថបទឲ្យរួច តែរក្សាអត្ថបទជា draft។ ចំណែករូបភាពដែលត្រូវភ្ជាប់ជាមួយអត្ថបទ ខ្ញុំ upload ចូលក្នុង Media។ ពេលដែលខ្ញុំចង់ចេញផ្សាយអត្ថបទ ទើបខ្ញុំចុច publish។ ក្រោយពេលអត្ថបទចេញផ្សាយ ទើបខ្ញុំ attach រូបទៅក្នុងអត្ថបទ ហើយចុច update។ វិធីមួយនេះមិនអាចបញ្ឈប់ការយកអត្ថបទ និងរូបទេ វាគ្រាន់តែជួយកាត់បន្ថយបញ្ហាប្រឈម៖ បើសិនជាគេអាចមើលអត្ថបទរបស់យើង គេអាចនឹងយកគំនិត និងប្រធានបទរបស់យើងទៅសរសេរ និង publish មុនយើង។ ពេលនោះ យើងនឹងប្រែក្លាយពីម្ចាស់ដើមទៅជាអ្នកចម្លងពីគេវិញ។ ករណីរូបភាពក៏ដូចគ្នាដែរ។ បើគេអាចមើលរូបភាពយើងបាន គេក៏អាចទាញយករូបរបស់យើង ហើយ post តាមអនឡាញមុនយើងដែលជាម្ចាស់ដើម។ … Continue reading វិធីកាត់បន្ថយបញ្ហាមើលអត្ថបទ និងរូបមុនពេលអត្ថបទចេញផ្សាយលើ WordPress

ហាងកាហ្វេក្នុងឆ្នាំ ២០២៤ ប្រើ Product line marketing

នៅប្រទេសកម្ពុជា, ក្នុងឆ្នាំ ២០២៤, អាជីវកម្មហាងកាហ្វេកើនចំនួនច្រើនសន្ធឹក ជាពិសេសក្រុងភ្នំពេញ។ ហាងកាហ្វេទាំងនោះមានទាំង Brand ក្នុងស្រុក និង Brand មកពីក្រៅប្រទេស។ ធម្មជាតិក្នុងពិភពជំនួញគឺប្រកួតប្រជែង។ ដូច្នេះអាជីវកម្មហាងកាហ្វេក៏មិនលើកលែងដែរ។ ម្ចាស់ហាងកាហ្វេនីមួយៗត្រូវប្រឹងប្រែងគិតពីយុទ្ធសាស្ត្រទីផ្សារដើមី្បដណ្តើមយកអតិថិជន។ អ្វីដែលគួរឲ្យកត់សម្គាល់ ហាងកាហ្វេទាំងនោះហាក់ដូចជាប្រើក្បួនទីផ្សារដូចគ្នា គឺ product line។ អ្វីទៅជា Product Line? Product Line គឺជាក្រុមផលិតផលដែលផលិតចេញពីក្រុមហ៊ុនតែមួយ និងជ្រកក្រោមស្លាកឈ្មោះក្រុមហ៊ុនតែមួយ។ ការប្រើ product line marketing ពិតជាជួយដល់អាជីវកម្មបានច្រើន ព្រោះនៅពេលដែលអតិថិជនជឿ និងទុកចិត្តលើស្លាកឈ្មោះផលិតផលណាមួយហើយ ពួកគេនឹងតាមទិញផលិតផលសឹងគ្រប់ប្រភេទដែលមានស្លាកឈ្មោះមួយនោះ។ ការណ៍ដែលគ្រប់ម្ចាស់អាជីវកម្មហាងកាហ្វេក្នុងកម្ពុជាប្រើ Product Line marketing ដើមី្បជួយលើកតម្កើងអាជីវកម្មជារឿងត្រូវ គ្រាន់តែផលិតផលក្នុង product line របស់ពួកគេដូចគ្នា៖ - បើកហាងលក់កាហ្វេ - លក់អាវយឺតដែលមានស្លាកឈ្មោះហាង - លក់កែវកាហ្វេដែលមានស្លាកឈ្មោះហាង ការប្រើ Product Line marketing ក្នុងអាជីវកម្ម មិនថាអាជីវកម្មហាងកាហ្វេឬអាជីវកម្មផ្សេងៗ … Continue reading ហាងកាហ្វេក្នុងឆ្នាំ ២០២៤ ប្រើ Product line marketing