គំរូសម្តី MC ប្រកាសឲ្យភ្ញៀវមិនទាន់ចុះឈ្មោះទៅចុះឈ្មោះ

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព នាងខ្ញុំសុំអនុញ្ញាតដើមី្បជូនដំណឹងដល់ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលមិនទាន់បានចុះឈ្មោះ, សូមមេត្តាចុះឈ្មោះនៅតុខាងក្រៅបន្ទប់ ដែលមានក្រុមការងារយើងខ្ញុំរង់ចាំសម្របសម្រួលជូន។ សូមអរគុណ។ ចំណាំ៖ សម្តីនេះអាចប្រើបានទាំងក្នុងកម្មវិធីស្ថាប័នរដ្ឋ និងឯកជន។

គំរូលិខិតអញ្ជើញចូលរួមវិបស្សនាការងារ (ស្ថាប័នរដ្ឋ) ទី២

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ...... ឆ្នាំ....... លិខិតអញ្ជើញ សូមអញ្ជើញ លោកស្រី.................... មន្ត្រីនាយកដ្ឋាន............... ចូលរួម ៖ អង្គវិបស្សនាការងារ............... ក្រោមអធិបតីភាពបើក និងបិទដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ............................................. កាលបរិច្ឆេទ ៖ ថ្ងៃទី...... ដល់ថ្ងៃទី...... ខែ....... ឆ្នាំ......... ទីកន្លែង ៖ សណ្ឋាគារ...... ខេត្ត....... សូមជូនភ្ជាប់ ៖ របៀបវារៈកម្មវិធី សម្លៀកបំពាក់ ៖ សមរម្យ ដូចម្តេចហៅថា «វិបស្សនាការងារ»? នៅក្នុងស្ថាប័នរដ្ឋហៅថា «វិបស្សនាការងារ», រីឯនៅស្ថាប័នឯកជនច្រើនតែប្រើភាសាអង់គ្លេសហៅថា «Retreat»។ ជាទូទៅ វិបស្សនាការងារ ឬ Retreat ត្រូវបានធ្វើឡើងនៅចុងឆ្នាំ។ វាជាកម្មវិធីផ្ទៃក្នុងស្ថាប័ន ដោយមានតែអ្នកក្នុងស្ថាប័នប៉ុណ្ណោះទើបចូលរួម។ គោលបំណងក្នុងការធ្វើ retreat, បើពោលតាមបែបផ្លូវការគឺដើម្បី៖ - បូកសរុបការងារ - បង្ហាញបញ្ហាដែលផ្នែកនីមួយបានជួបប្រទះ និងវិធីសាស្ត្រដោះស្រាយ - បង្ហាញពីផែនការនាឆ្នាំក្រោយរបស់ផ្នែកនីមួយៗ - … Continue reading គំរូលិខិតអញ្ជើញចូលរួមវិបស្សនាការងារ (ស្ថាប័នរដ្ឋ) ទី២

គំរូលិខិតអញ្ជើញចូលរួមវិបស្សនាការងារ (ស្ថាប័នរដ្ឋ) ទី១

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ...... ឆ្នាំ....... លិខិតអញ្ជើញ សូមអញ្ជើញ លោកស្រី.................... មន្ត្រីនាយកដ្ឋាន............... ចូលរួម ៖ អង្គវិបស្សនាការងារ............... ក្រោមអធិបតីភាពបើកដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ...............................និងក្រោមអធិបតីភាពបិទដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ............................................. កាលបរិច្ឆេទ ៖ ថ្ងៃទី...... ដល់ថ្ងៃទី...... ខែ....... ឆ្នាំ......... ទីកន្លែង ៖ សណ្ឋាគារ...... ខេត្ត....... សូមជូនភ្ជាប់ ៖ របៀបវារៈកម្មវិធី សម្លៀកបំពាក់ ៖ សមរម្យ https://videopress.com/v/eJe5PusL?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true

វិធីសាស្ត្រលើកតម្កើងគណនី IG ដោយផលិត Reel សត្វទឹក

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វិធីសាស្ត្រ - ចិញ្ចឹមសត្វត្រីឬកំពឹស - ថតវីដេអូខ្លីៗពីសកម្មភាពសត្វទាំងនោះ រួចបញ្ចូលវីដេអូទាំងនោះឲ្យបានវីដេអូដែលមានរយៈពេលពី ៧ ទៅ ១០ វិនាទី - ដាក់ caption នៅលើវីដេអូ - ដាក់ភ្លេងឬបទចម្រៀងបែបរីករាយ និងស៊ីសង្វាក់នឹងមាតិកាវីដេអូ - បង្ហោះ ៣ វីដេអូក្នុងមួយថ្ងៃ ចំណាំ ៖ វិធីសាស្ត្រមួយនេះមិនអាចជួយឲ្យគណនី IG របស់លោកអ្នកល្បីឡើយ។ វាត្រឹមតែអាចជួយធ្វើឲ្យគណនី IG របស់លោកអ្នកមានចរាចរណ៍តែប៉ុណ្ណោះ៕ ***** How to promote IG account using water animal reel Note: This is a personal method and self-experience. Tactics - Pet fishes or … Continue reading វិធីសាស្ត្រលើកតម្កើងគណនី IG ដោយផលិត Reel សត្វទឹក