បើសិនជាលោកអ្នកមិនចេះនិពន្ធរឿងប្រឌិត តែចង់លើកតម្កើងគេហទំព័រឬឆានែលវីដេអូនៅលើគេហទំព័ររឿងប្រឌិត, លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖ ចម្លងស្នាដៃរបស់អ្នកដទៃមកបង្ហោះ គុណសម្បត្តិ - មិនចាំបាច់ចំណាយពេល និងកម្លាំងទៅគិតស្វែងរកគំនិត និងសរសេររឿង - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ និងការប្រឈម - លោកអ្នកត្រូវចំណាយពេលស្វែងរករឿងដើមី្បយកមកបង្ហោះ។ - វិធីសាស្ត្រនេះត្រូវការចំណាយពេល និងកម្លាំងគំនិតខ្លះដែរ ដើមី្បទាក់ទាញឲ្យអ្នកចូលមកអានរឿងរបស់លោកអ្នក ព្រោះទាល់តែមានអ្មកចូលមកអាន ទើបពួកគេអាចឃើញអាសយដ្ឋានគេហទំព័រឬឆានែលវីដេអូរបស់លោកអ្នក។ - ការប្រើប្រាស់ស្នាដៃរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតជារឿងអសីលធម៌ និងខុសមនសិការ។ លោកអ្នកនឹងទទួលបានការជេរស្តី និង report ស្តីពី copyrights infringement បើសិនជាម្ចាស់ដើមបានដឹង។ បើសិនជាលោកអ្នកយកស្នាដៃរបស់គេ ហើយបញ្ជាក់ថា រឿងទាំងនេះមិនមែនជាស្នាដៃរបស់ខ្លួន និងដាក់ឈ្មោះម្ចាស់ដើម ប្រហែលជាអាចកាត់បន្ថយកំហុសបានខ្លះ តែមិនមែនបានន័យថា លោកអ្នកមិនខុសនោះឡើយ។ និយាយរួមលោកអ្នកនៅតែត្រូវគេជេរស្តីដដែល និងអាចប្រឈមដល់ការបិទគណនីទៀតផង។ សរសេរអត្ថបទ ថ្វីដ្បិតតែគេហទំព័ររឿងប្រឌិតផ្តោតលើរឿងប្រឌិត តែមានគេហទំព័រខ្លះមានផ្នែកផ្សេងៗ ដូចជាផ្នែកអត្ថបទ (ប្លក) ដែលលោកអ្នកអាចបង្ហោះអត្ថបទទូទៅបាន។ គុណសម្បត្តិ - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ - … Continue reading វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូលើគេហទំព័ររឿងប្រឌិត ចំពោះអ្នកមិនចេះនិពន្ធរឿងប្រឌិត