គំរូរបៀបធ្វើជីវចលទន្សាយក្រដាសងើយក្បាល

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ការបង្កើតពុម្ព - គូររូបទន្សាយលើក្រដាស - កាត់រូបនោះចេញមក - កាត់ត្រង់ផ្នែកក្បាលនៃរូបចេញពីដងខ្លួន វិធីបង្កើត Frame រូប ១. រូបទីមួយ - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាស - យកក្បាលនៃរូបមកដាក់បន្តុបពីលើ (បែបជារូបទន្សាយធម្មតា) - គូរតាមពុម្ពរូប ២. រូបទីពីរ - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយបន្តិច - គូរតាមពុម្ពរូប ៣. រូបទីបី - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយខ្ពស់ជាងរូបទីពីរ - គូរតាមពុម្ពរូប ៤. រូបទីបួន - ដាក់តួខ្លួនរូបទន្សាយនៅលើក្រដាសតែមួយ តែខិតឆ្ងាយ - យកក្បាលនៃរូបមកដាក់បន្តុបពីលើ រួចរំកិលក្បាលឲ្យងើយខ្ពស់ជាងរូបទីបី - គូរតាមពុម្ពរូប ៥. រូបទីប្រាំ - … Continue reading គំរូរបៀបធ្វើជីវចលទន្សាយក្រដាសងើយក្បាល

គំរូសម្តី MC បើកពិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុន

នេះជាឯកសារដែលខ្ញុំរៀបរៀងឡើង។ ខ្ញុំយកមក post លើគេហទំព័រសម្រាប់ឲ្យលោកអ្នកទាញយកទៅមើលជាគំរូ (សម្រាប់ជនជាតិខ្មែរ) ប៉ុន្តែក្រោមលក្ខខណ្ឌ៖ - ត្រូវតែជា follower គណនីទិតក់របស់ខ្ញុំ មូលហេតុ ៖ ឯកសារនេះមាន password ។ ដើមី្បបាន password, លោកអ្នកត្រូវ: - ផ្ញើសារតាម messenger ទិតក់ ដោយបញ្ជាក់ថា លោកអ្នកចង់បាន password ឯកសារដែលមានឈ្មោះថា Emcee speech sample - yearly company event opening។ - ក្រោយខ្ញុំពិនិត្យឃើញថា លោកអ្នកពិតជាបាន follow​ ទិតក់របស់ខ្ញុំ, ខ្ញុំនឹងឆ្លើយតបទៅលោកអ្នកនូវ password សម្រាប់បើកអានឯកសារនេះ តាមរយៈ messenger ទិតក់។ សម្គាល់៖ ខ្ញុំនឹងឆ្លើយតបចាប់ពីម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ម៉ោង ៦:០០ ល្ងាច តែប៉ុណ្ណោះ។ ចំណាំ៖ - … Continue reading គំរូសម្តី MC បើកពិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុន

សង្ខេបពី Multiplane Camera

Multi មានន័យថា លើសពីមួយ។ Plane មានន័យថា ថ្នាក់, ផ្ទៃរាបស្មើ។ Camera មានន័យថា ម៉ាស៊ីនថត។ ទ្រង់ទ្រាយ Multiplane camera ត្រូវបានបង្កើតអំឡុងឆ្នាំ ១៩២០ ដោយ លោកស្រី Lotte Reiniger ដែលជាអ្នកដឹកនាំភាពយន្ត និងស្វាមីមានឈ្មោះថា Carl Koch ជាប្រវត្តិវិទូផ្នែកសិល្ប:,  អ្នកដឹកនាំភាពយន្ត និងអ្នកនិពន្ធ។ ពួកគាត់ទាំងពីរនាក់ជាជនជាតិអាល្លឺម៉ង់។ អំឡុងឆ្នាំ ១៩៣០, លោក Ub Iwerks ដែលជានាយក និងជាអ្នកជីវចលរបស់ក្រុមហ៊ុន Disney បានចាកចេញទៅបង្កើត studio ផ្ទាល់ខ្លួន ហើយគាត់បានកែសម្រួល និងច្នៃ multiplane camera ឲ្យកាន់តែទំនើបដោយប្រើគ្រឿង (ម៉ាស៊ីន) ចាស់ៗរបស់រថយន្ត Chevrolet។ ដល់ឆ្នាំ ១៩៣៧ ទើប William Garity អភិវឌ្ឍ multiplane camera សម្រាប់ឲ្យក្រុមហ៊ុន … Continue reading សង្ខេបពី Multiplane Camera

គំរូរបៀបបញ្ចូលគ្នារវាងវីដេអូ Stopmotion ចលនារអិល និងរអិលបែបបញ្ច្រាស

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - បើកកម្មវិធី video editor - បញ្ចូលវីដេអូចលនារអិលបែបបញ្ច្រាស​ - បញ្ចូលវីដេអូចលនារអិល - បញ្ចូលរូបថតលេខរៀងទីមួយនៅចន្លោះវីដេអូទាំងពីរ - ដាក់ FILTER លើរូបថត - កំណត់ DURATION របស់រូបថត ០,២ វិនាទី - Save ជាវីដេអូ សម្គាល់ ការប្រើរូបថតដាក់នៅចន្លោះវីដេអូទាំងពីរ ជាវិធីសាស្ត្រមួយដើមី្បបង្កើតរូបភាពដែលមើលទៅដូចពិត និងដើមី្បបង្កើតនូវចន្លោះមួយឲ្យភ្នែករបស់អ្នកទស្សនាបានសម្រាក។ ចំពោះមូលហេតុដែលប្រើរូបថតលេខរៀងទីមួយ ដោយសារតែ៖ - វីដេអូដែលផ្តើមជាវីដេអូរអិលបញ្ច្រាស ដោយវត្ថុផ្តើមរត់ពីស្តាំមកឆ្វេង ហើយបញ្ចប់ដោយការឈប់នៅទីតាំងខាងឆ្វេង ដែលទីតាំងនេះ គឺប្រើរូបថតលេខរៀងទីមួយ។ (អានអត្ថបទបន្ថែម) - វីដេអូខាងចុងជាវីដេអូរអិល ដោយវត្ថុផ្តើមរត់ពីឆ្វេងទៅស្តាំ ហើយទីតាំងដែលវត្ថុត្រូវផ្តើមចាកចេញនោះ គឺប្រើរូបថតលេខរៀងទីមួយ៕ (អានអត្ថបទបន្ថែម) https://videopress.com/v/sDazYV0l?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to combine negative sliding and sliding stopmotion … Continue reading គំរូរបៀបបញ្ចូលគ្នារវាងវីដេអូ Stopmotion ចលនារអិល និងរអិលបែបបញ្ច្រាស