បាវចនាជាតិរបស់កម្ពុជាមាន៖ ជាតិ សាសនា ព្រះមហាក្សត្រ។ គ្រាន់តែជាទូទៅ យើងរាប់បញ្ចូលទាំងពាក្យ 'ព្រះរាជាណាចក្រកម្ពុជា' ដែលដាក់នៅខាងលើពាក្យទាំងបីនេះ។ បាវចនាជាតិប្រើបានតែចំពោះឯកសារស្ថាប័នរដ្ឋប៉ុណ្ណោះ។ ស្ថាប័នឯកជនដូចជាក្រុមហ៊ុន, សមាគម, អង្គការ, មូលនិធិ (ឯកជន), និងគ្រប់អាជីវកម្មតូចធំ មិនអាចប្រើបាវចនាជាតិលើឯកសាររបស់ខ្លួនបានឡើយ សូមី្បតែត្រា, លើកលែងតែឯកសារដែលត្រូវឆ្លងកាត់ឬជាតម្រូវការរបស់អាជ្ញាធរ។ ចំពោះថាតើមានប្រភេទឯកសារអ្វីខ្លះ? នោះម្ចាស់ស្ថាប័នឯកជនត្រូវជួបនឹងអាជ្ញាធរដោយផ្ទាល់។ តាមរបៀបរបបរដ្ឋបាល បាវចនាជាតិត្រូវតែដាក់នៅផ្នែកខាងលើបង្អស់នៃលិខិតឬសំណើ ដោយប្រើទំហំអក្សរធំជាងឃ្លា និងប្រយោគផ្សេងៗ។ និមិត្តសញ្ញារបស់ស្ថាប័នត្រូវតែនៅក្រោមបាវចនាជាតិ ទោះបីជានិមិត្តសញ្ញានោះស្ថិតនៅជ្រុងខាងណានៃក្រដាសក៏ដោយ។ ការដាក់បាវចនាជាតិជាប្រភេទអក្សរដិត និងអក្សរឆ្លាក់ផ្សេងៗជារបៀបតុបតែង ហើយតែងប្រែប្រួលទៅតាមស្ថាប័ននីមួយៗ លើកលែងតែលិខិតផ្លូវការដែលត្រូវបញ្ជូនចេញទៅក្រៅស្ថាប័ន (និងលិខិតឬសំណើមួយចំនួនទៀត) ដែលអ្នកធ្វើការក្នុងការិយាល័យរដ្ឋបាលតែងនិយាយថា 'ត្រូវមានក្បាលលិខិត', នោះការរៀបចំ និងតាក់តែងបាវចនាជាតិត្រូវគោរពតាមគោលការណ៍រដ្ឋបាល ទាំងប្រភេទអក្សរឆ្លាក់, ទំហំ និងពណ៌៕
Tag: self made
វិធីសាស្ត្រលើកតម្កើងគណនី IG ដោយផលិត Reel សត្វទឹក
បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វិធីសាស្ត្រ - ចិញ្ចឹមសត្វត្រីឬកំពឹស - ថតវីដេអូខ្លីៗពីសកម្មភាពសត្វទាំងនោះ រួចបញ្ចូលវីដេអូទាំងនោះឲ្យបានវីដេអូដែលមានរយៈពេលពី ៧ ទៅ ១០ វិនាទី - ដាក់ caption នៅលើវីដេអូ - ដាក់ភ្លេងឬបទចម្រៀងបែបរីករាយ និងស៊ីសង្វាក់នឹងមាតិកាវីដេអូ - បង្ហោះ ៣ វីដេអូក្នុងមួយថ្ងៃ ចំណាំ ៖ វិធីសាស្ត្រមួយនេះមិនអាចជួយឲ្យគណនី IG របស់លោកអ្នកល្បីឡើយ។ វាត្រឹមតែអាចជួយធ្វើឲ្យគណនី IG របស់លោកអ្នកមានចរាចរណ៍តែប៉ុណ្ណោះ៕ ***** How to promote IG account using water animal reel Note: This is a personal method and self-experience. Tactics - Pet fishes or … Continue reading វិធីសាស្ត្រលើកតម្កើងគណនី IG ដោយផលិត Reel សត្វទឹក
គំរូសម្តី MC បើកពិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុន
នេះជាឯកសារដែលខ្ញុំរៀបរៀងឡើង។ ខ្ញុំយកមក post លើគេហទំព័រសម្រាប់ឲ្យលោកអ្នកទាញយកទៅមើលជាគំរូ (សម្រាប់ជនជាតិខ្មែរ) ប៉ុន្តែក្រោមលក្ខខណ្ឌ៖ - ត្រូវតែជា follower គណនីទិតក់របស់ខ្ញុំ មូលហេតុ ៖ ឯកសារនេះមាន password ។ ដើមី្បបាន password, លោកអ្នកត្រូវ: - ផ្ញើសារតាម messenger ទិតក់ ដោយបញ្ជាក់ថា លោកអ្នកចង់បាន password ឯកសារដែលមានឈ្មោះថា Emcee speech sample - yearly company event opening។ - ក្រោយខ្ញុំពិនិត្យឃើញថា លោកអ្នកពិតជាបាន follow ទិតក់របស់ខ្ញុំ, ខ្ញុំនឹងឆ្លើយតបទៅលោកអ្នកនូវ password សម្រាប់បើកអានឯកសារនេះ តាមរយៈ messenger ទិតក់។ សម្គាល់៖ ខ្ញុំនឹងឆ្លើយតបចាប់ពីម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ម៉ោង ៦:០០ ល្ងាច តែប៉ុណ្ណោះ។ ចំណាំ៖ - … Continue reading គំរូសម្តី MC បើកពិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុន
គំរូ Proposal ឧបត្ថម្ភទីតាំងធ្វើសិក្ខាសាលា (ភាសាអង់គ្លេស)
ឯកសារនៅក្នុង Post នេះជារបស់ខ្ញុំផ្ទាល់ដែលធ្លាប់បានធ្វើកន្លងមក។ ខ្ញុំយកមក post លើគេហទំព័រសម្រាប់ឲ្យលោកអ្នកទាញយកទៅមើលជាគំរូ (សម្រាប់ជនជាតិខ្មែរ) ប៉ុន្តែក្រោមលក្ខខណ្ឌ៖ - ត្រូវតែជា follower គណនីទិតក់របស់ខ្ញុំ មូលហេតុ ៖ ឯកសារនេះមាន password ។ ដើមី្បបាន password, លោកអ្នកត្រូវ៖ - ផ្ញើសារតាម messenger ទិតក់ ដោយបញ្ជាក់ថា លោកអ្នកចង់បាន password ឯកសារដែលមានឈ្មោះថា Proposal of weekend-course facility support ។ - ក្រោយខ្ញុំពិនិត្យឃើញថា លោកអ្នកពិតជាបាន follow ទិតក់របស់ខ្ញុំ, ខ្ញុំនឹងឆ្លើយតបទៅលោកអ្នកនូវ password សម្រាប់បើកអានឯកសារនេះ តាមរយៈ messenger ទិតក់។ សម្គាល់៖ ខ្ញុំនឹងឆ្លើយតបចាប់ពីម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ម៉ោង ៦:០០ ល្ងាច តែប៉ុណ្ណោះ។ ចំណាំ៖ - … Continue reading គំរូ Proposal ឧបត្ថម្ភទីតាំងធ្វើសិក្ខាសាលា (ភាសាអង់គ្លេស)