និពន្ធដោយ ភូ ចរិយា ព្រោះតែនឹកឃើញថាខ្លួនបានភ្លេចដាក់គន្លឹះទ្វារបើកទៅរានហាល, នាពេលយប់ ណាវីប្រញាប់រត់ទៅដាក់គន្លឹះភ្លាម។ ពេលនោះនាងបានឮសំឡេងអ៊ូអែនៅរានហាលរបស់នាង។ នាងបានប្រឹងស្តាប់ តែស្តាប់មិនយល់ពីសំឡេងអ៊ូអែនោះ។ នាងចង់បើកទ្វារទៅមើល តែនាងខ្លាចព្រោះមេឃងងឹតហើយ ដូច្នេះនាងក៏ប៉ើងវាំងននបង្អួចបន្តិច រួចលបមើល។ នាងបានឃើញប្រុស និងស្រីជាច្រើននាក់កំពុងនៅរានហាលរបស់នាង។ ពួកគេឈរតម្រង់ជួរឡើងតាមមែកផ្កាកុលាបដែលនាងបានដាំក្នុងផើង។ ពួកគេតោងឡើងរួចបាត់ខ្លួននៅចុងមែកកុលាប។ ឃើញហើយ ណាវីខ្លាចណាស់។ នាងប្រញាប់រត់ចូលបន្ទប់ដេក, ចាក់សោ, និងគ្រលំភួយជិត។ ស្អែកឡើង នាងបានចេញទៅដកដើមផ្កាកុលាបនោះយកទៅបោះចោល។ គ្មានសំឡេងឬអ្វីកើតឡើងទៀតឡើយនៅរានហាលរបស់នាង។ ក្រោយមក នាងនឹកចង់ដាំផ្កាកុលាបឡើងវិញ ហើយនាងក៏នឹកថា ប្រហែលជាដោយសារតែផ្កាកុលាបនោះពណ៌ស ព្រោះខ្មែរយើងស្លៀកពាក់ពណ៌សពេលកាន់ទុក្ខ។ ដូច្នេះនាងក៏ទិញផ្កាកុលាបពណ៌ក្រហម រួចយកផើងមកដាក់នៅកន្លែងដដែល។ ក្រោយពីដាំមិនបានប៉ុន្មានថ្ងៃផង មែករបស់ផ្កាកុលាបដុះលូតវែង ហើយជាថ្មីម្តងទៀត ឲ្យតែដល់ពេលព្រលប់ ណាវីបានឮសំឡេងអ៊ូអរនៅរានហាល។ នាងបានលបមើលតាមវាំងននបង្អួច រួចក៏ឃើញប្រុស និងស្រីជាច្រើននាក់ឡើងតោងមែកកុលាបរបស់នាង។ «ដូរពណ៌ហើយទេតើ? ម៉េចក៏នៅតែអ៊ីចឹង?» ណាវីដណ្តឹងសួរខ្លួនឯង។ នេះក៏ព្រោះតែមិនមែនដោយសារពណ៌ផ្កាកុលាបទេ។ គឺដោយសារតែមែកកុលាប។ មែកកុលាបនោះដុះនៅទិសខាងលិច៕ ** ** * Story 'Not because of color of … Continue reading រឿង «មិនមែនព្រោះតែពណ៌របស់ផ្កាកុលាបទេ»