គំរូសម្តី MC ពេលគណៈអធិបតីមកយឺត (កម្មវិធីស្ថាប័នឯកជន)

ករណីនេះយូរៗកើតមានម្តង។ ដូច្នេះ MC គួរតែត្រៀមលក្ខណៈជាមុន ដើមី្បប្រកាសប្រាប់ភ្ញៀវដែលចូលរួមកម្មវិធី។ នៅតែពាក្យដូចអត្ថបទមុនៗ, សូមមេត្តាយកទៅកែសម្រួលផង៕ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព នាងខ្ញុំសុំជម្រាបជូនថា ដោយសារតែមានកិច្ចការចាំបាច់ និងសំខាន់ដែលតម្រូវឲ្យ (ឯកឧត្តម) គណៈអធិបតីបញ្ចប់កិច្ចការនោះជាមុនសិន ហេតុដូច្នេះ កម្មវិធីបើក................នឹងត្រូវពន្យារពេលប្រមាណ ១៥ នាទី។ នាងខ្ញុំសុំឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់មេត្តារង់ចាំ។ នៅពេលដល់វេលាកម្មវិធីបើកមកដល់ នាងខ្ញុំនឹងប្រកាសគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសចូលកាន់ទីកន្លែង​។ សូមអរគុណ។ ** ** * Emcee speech sample when the event presidency is late (private sector event) Excellencies, ladies and gentlemen, … Continue reading គំរូសម្តី MC ពេលគណៈអធិបតីមកយឺត (កម្មវិធីស្ថាប័នឯកជន)

គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)

អ្វីដែលខ្ញុំបង្ហាញនេះជាគំរូសម្រាប់ជាជំនួយ និងផ្តល់គំនិតដល់លោកអ្នកដែលជា MC នៅក្នុងកម្មវិធីប្រហាក់ប្រហែល។ នៅក្នុងឯកសារគំរូនេះមានទាំងភាសាខ្មែរ និងអង់គ្លេស។ ដោយឡែកវាមានតែសម្តីបើកកម្មវិធីទេ។ ខ្ញុំមិនអាចធ្វើគំរូសម្តីសម្រាប់កម្មវិធីទាំងមូលទេ ដោយសារតែគ្មានរបៀបវារៈ។ សង្ឃឹមថា គំរូសម្តី MC មួយនេះនឹងជួយកាត់បន្ថយការលំបាករបស់លោកអ្នកបាន។ ប៉ុន្តែកុំភ្លេចកែសម្រួលផងណា៎៕ បញ្ជាក់៖ សម្តី MC នេះត្រូវនឹងកម្មវិធីស្ថាប័នឯកជនច្រើនជាង។ ** * នាងខ្ញុំសូមគោរពឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មពិធី។ នាងខ្ញុំឈ្មោះ.......... ហើយថ្ងៃនេះ នាងខ្ញុំមានក្តីសោមនស្សជាពន់ពេកដែលបានធ្វើជាអ្នកសម្របសម្រួលក្នុង (ឈ្មោះកម្មវិធី) រវាង (ឈ្មោះស្ថាប័ន) ដែលជា (និយាយពីសង្ខេបពីមុខងារ និងគោលដៅរបស់ស្ថាប័នឬកម្មវិធី)។ មុននឹងចាប់ផ្តើមកម្មវិធី តាងនាមឲ្យ (ឈ្មោះស្ថាប័នម្ចាស់កម្មវិធី) នាងខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ហើយកម្មវិធីយើងក៏មានក្តីសោមនស្សរីករាយបំផុត ដោយបានឃើញវត្តមាន (រៀបរាប់ឈ្មោះដៃគូសំខាន់ៗ) និងមិត្តមកពីខាងសារព័ត៌មាន។ ឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព … Continue reading គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)