បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ១. ទីតាំងថត - នៅខាងក្រៅផ្ទះ - ទីដែលមានពន្លឺគ្រប់គ្រាន់ ២. គ្រឿងប្រើប្រាស់សម្រាប់ថត - តុ - ក្រណាត់កម្រាលពណ៌ស - ថង់ - ក្រដាសឆ្លុះ របៀបរៀប - ក្រាលកម្រាលលើតុ - ដាក់ថង់ពីលើកម្រាលដើមី្បការពារការប្រឡាក់ - ដាក់ក្រដាសឆ្លុះពីលើថង់ ដើមី្បកុំឲ្យថតឃើញថង់ ៣. កាមេរ៉ា - ប្រើទូរស័ព្ទដៃ - ត្រូវថតពីលើ ដូច្នេះរៀបទម្រឬជើងកាមេរ៉ាយ៉ាងម៉េចក៏បាន តាមលទ្ធភាពរបស់លោកអ្នក ៤. ការថត - បកស្លាករបស់សាប៊ូ តែត្រូវរក្សាទ្រង់ទ្រាយដើម កុំឲ្យខូចខាត - ដាក់ដុំសាប៊ូពីក្រោមកាមេរ៉ា រួចថតរូប - ទាញស្លាកចេញពីសាប៊ូ ដោយទាញម្តងបន្តិចៗ, យឺតៗ, មួយៗ; ហើយទាញចេញមួយ ថតរូបមួយ - ទាញស្លាកចេញទៅតាមធម្មជាតិនៃដៃ, មិនបាច់កំណត់ដៃថាត្រូវទាញទៅនេះឬទៅនោះឡើយ - … Continue reading គំរូវីដេអូ Stop Motion ផ្សាយពាណិជ្ជកម្មសាប៊ូដុំ