មិត្តរួមការងារ ៣ យ៉ាងដែលអ្នកគួរប្រុងប្រយ័ត្ន

មិនមែនជាការលាបពណ៌ឬបន្លាចឡើយ។ វាជាការពិតជាក់ស្តែងនៅក្នុងសង្គម។ គ្រប់អ្នកចូលធ្វើការតែងតែជួប គ្រាន់តែគេមិនចង់ឬខ្ជិលនិយាយតែប៉ុណ្ណោះ។ សម្រាប់អ្នកចេញធ្វើការថ្មីប្រៀបដូចជាក្រដាសស, ស្មោះត្រង់, ឬប្រើពាក្យឲ្យចំតែម្តង «នៅល្ងង់»។ ដូច្នេះអ្នកទាំងនោះតែងជួបបញ្ហាជាច្រើន ជាពិសេសត្រូវអ្នកធ្វើការមុនៗ ដែលយើងតែងហៅថា មិត្តរួមការងារធ្វើបាប។ ដើមី្បបង្ការបញ្ហា អ្នកចេញធ្វើការថ្មីទាំងឡាយគួរប្រុងប្រយ័ត្ន ជាពិសេសមិត្តរួមការងារ ៣ យ៉ាងខាងក្រោមនេះ៖ ១. អ្នកដែលនិយាយផ្អែម និងចេញចរិតមក ដូចគេ និងអ្នកស្គាល់គ្នាតាំងពីជាតិមុន។ ២. អ្នកដែលនិយាយពីបញ្ហាផ្ទាល់ខ្លួន, បញ្ហាគ្រួសារ, និងបញ្ហាទុក្ខលំបាកដែលគេជួបប្រទះ ជាពិសេសចូលចិត្តថាខ្លួនត្រូវអ្នកនៅកន្លែងធ្វើការធ្វើបាប។ ៣. អ្នកដែលចូលចិត្តអួត, អួតសព្វគ្រប់បែបយ៉ាង តាំងពីទ្រព្យសម្បត្តិ, ឋានៈ និងមុខងាររបស់ក្រុមគ្រួសារ, អួតថាខ្លួនឯងចេះ, អួតថាខ្លួនឯងខ្លាំង ដែលអ្នកនៅជុំវិញខ្លួនខ្លាំងមិនស្មើ។ល។ នៅមានច្រើនយ៉ាងទៀតដែលអ្នកនឹងជួប តែខ្ញុំសុំលើកឡើងតែ ៣ យ៉ាងនេះទេ ព្រោះខ្ញុំមានបទពិសោធជួបដោយផ្ទាល់ ហើយខ្ញុំអាចប្រកាសប្រាប់បានថា មិត្តរួមការងារ ៣ យ៉ាងខាងលើនេះមិនត្រឹមតែមិនបានជួយឲ្យការងារខ្ញុំទៅមុខទេ ថែមទាំងនាំតែបញ្ហា និងទុក្ខទោសមកឲ្យខ្ញុំទៀតផង។ ហេតុដូច្នេះ សូមប្រុងប្រយ័ត្នឲ្យមែនទែន៕ ** ** * 3 Kinds of … Continue reading មិត្តរួមការងារ ៣ យ៉ាងដែលអ្នកគួរប្រុងប្រយ័ត្ន