អំឡុងធ្វើការនៅស្ថាប័នរដ្ឋ ខ្ញុំបានឃើញថា ដើមី្បបានរបាយការណ៍ប្រជុំមួយត្រូវចំណាយពេលវេលាច្រើន។ កត្តាមួយដែលនាំឲ្យចាយពេលច្រើន គឺអង្គប្រជុំប្រជុំយូរ ហើយមូលហេតុដែលប្រជុំយូរ គឺដោយសារតែអ្នកចូលរួមប្រជុំនិយាយរៀបរាប់ច្រើន (ពេក)។ បន្ទាប់មក ត្រូវរកមនុស្សមកសរសេរ ហើយរបៀបសរសេរហ្នឹងក៏បែបរៀបរាប់ដែរ ដូច្នេះអាចត្រូវចាយពេលពីកន្លះថ្ងៃទៅមួយថ្ងៃដើមី្បសរសេរចប់របាយការណ៍មួយ។ រួចហើយទើបបញ្ជូនរបាយការណ៍ទៅប្រធានឲ្យពិនិត្យមើល និងកែតម្រូវ មុននឹងដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខា។ បើសិនជារបាយការណ៍នេះពាក់ព័ន្ធនឹងអង្គភាពផ្សេងៗ ត្រូវបញ្ជូនទៅកាន់អង្គភាពទាំងនោះឲ្យពិនិត្យ និងផ្ទៀងផ្ទាត់សិន, ទាល់តែគ្រប់អង្គភាពឆ្លើយថា មិនមានអ្វីត្រូវកែទេ ទើបអាចដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខាបាន។ ខ្ញុំធ្លាប់ធ្វើផ្នែកសរសេរ និងរៀបចំរបាយការណ៍។ ខ្ញុំសុំនិយាយតាមត្រង់ថា «ខ្ញុំហត់ និងធុញណាស់»។ មួយទៀត ខ្ញុំឃើញថា របាយការណ៍ប្រជុំ ជាទូទៅមានគោលដៅគ្រាន់តែចង់ផ្តល់ព័ត៌មានដល់អ្នកអាន (ថ្នាក់ដឹកនាំ និងអ្នកចូលប្រជុំ) និងទុកជាឯកសារផ្ទៀងផ្ទាត់ពេលមានបញ្ហាកើតឡើង។ ប៉ុន្តែចំពោះខ្ញុំ, ត្រឹមតែប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំចង់បានប្រយោជន៍ច្រើនជាងនេះពីរបាយការណ៍ប្រជុំ។ ខ្ញុំគិតយូរហើយ ហើយក៏បានដើរប្រមូលទិន្នន័យទាក់ទងនឹងរបាយការណ៍ប្រជុំទាំងរដ្ឋ, ក្រុមហ៊ុន និងអង្គការ ដើមី្បច្នៃចេញនូវទម្រង់បែបបទរបាយការណ៍ប្រជុំ៖ - ដែលចំណាយពេលតិច - ដែលអាចដោះស្រាយបញ្ហាទាន់ពេលវេលា និងមានប្រសិទ្ធភាព - ដែលអាចប្រើជាឯកសារសម្រាប់ផ្ទៀងផ្ទាត់ និងជាឯកសារយោងនាពេលក្រោយៗ។ ទម្រង់បែបបទរបាយការណ៍មួយនេះ ខ្ញុំគ្រោងទុកប្រើ ក្នុងក្រុមហ៊ុននៅថ្ងៃអនាគតរបស់ខ្ញុំ (បើសិនជាខ្ញុំមានសំណាងអាចបើកក្រុមហ៊ុនខ្លួនឯង)។ ខ្ញុំយកមកបង្ហាញលោកអ្នកជាគំរូ ហើយក៏ចាត់ទុកថាជាការចែករំលែកនូវព័ត៌មាន … Continue reading គំរូរបាយការណ៍ប្រជុំបែបថ្មី (ស្ថាប័នឯកជន-ឯកសារកែច្នៃ)
Tag: meeting report
គំរូរបាយការណ៍ប្រជុំ (របៀបទី ២)
នេះជារបាយការណ៍ប្រជុំតែប្រើស្ទីលផ្សេងមួយទៀត ទើបនាងខ្ញុំហៅថា គំរូរបាយ ការណ៍របៀបទី ២។ លោកអ្នកអាចមើលជាគំរូ និងជាគំនិត ហើយក៏អាចយកទៅប្រើប្រាស់បានដែរ តែសុំកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ : របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ប្រជុំ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង.............. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ សមាសភាពអ្នកចូលរួមមាន៖ ១. ឯកឧត្តម ឈ្មោះ មុខងារ ២. លោកជំទាវ ឈ្មោះ មុខងារ ៣. លោក ឈ្មោះ មុខងារ ៤. លោកស្រី ឈ្មោះ … Continue reading គំរូរបាយការណ៍ប្រជុំ (របៀបទី ២)