លក្ខណៈសម្បតិ្តដើម្បីធ្វើជាអ្នកសម្របសម្រួលកម្មវិធី (MC)

ក្នុងអត្ថបទនេះ សុំលើកឡើងពីលក្ខណៈសម្បត្តិដើមី្បធ្វើជាអ្នកសម្របសម្រួលកម្មវិធីរបស់ស្ថាប័នរដ្ឋ។ គ្រប់ចំណុចដែលរៀបរាប់ មិនមែនមានន័យថា គឺត្រូវតែបែបហ្នឹងទេ។ នេះគ្រាន់តែបង្ហាញជូននូវលក្ខខណ្ឌទូទៅតាមបទពិសោធការងារ និងការអង្កេតរបស់ផ្ទាល់តែប៉ុណ្ណោះ។ លក្ខណៈសម្បត្តិដើមី្បធ្វើជា MC របស់ស្ថាប័នរដ្ឋមានពីរចម្បង៖ ដំបូងឡើយ គឺមើលលើរូបសម្បត្តិ។ មិនត្រូវការស្អាតផ្តាច់គេទេ ត្រឹមតែល្មមសមរម្យ និងមានលក្ខណៈជាខ្មែរ ដូចជាសម្បុរស្រអែម (ឬសម្បុរស តែមិនសពេក) និងជាពិសេសមានសក់ខ្មៅ (ធម្មជាតិ)។ បន្ទាប់ពីរូបសម្បតិ្ត គឺត្រូវមើលលើរបៀបនិយាយ, សំដៅដល់ការអានតួអក្សរ ជាពិសេសគឺបញ្ចេញសូរបានច្បាស់ និងត្រឹមត្រូវតាមសំនៀងខ្មែរភាគកណ្តាល។ ឧទាហរណ៍ 'កែវ' ត្រូវអានថា កែវ មិនមែន 'គែវ' ទេ។ ចំណុចទីពីរនេះសំខាន់ជាងចំណុចទីមួយទៅទៀត។ បច្ចុប្បន្ននេះមានការអនុគ្រោះច្រើនដោយសារតែក្នុងកម្មវិធីមានភ្ញៀវអន្តរជាតិ ដូច្នេះស្ថាប័នរដ្ឋមិនសូវតឹងតែងដូចមុនទេក្នុងការរើស MC។ ដោយឡែកបើជាកម្មវិធីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដាច់ខាតត្រូវតែផ្តល់អាទិភាព និងតម្លៃដល់ភាសាជាតិ ដូច្នេះតម្រូវឲ្យរើសយក MC ដែលបញ្ចេញសំនៀងអក្សរខ្មែរច្បាស់ និងត្រូវក្រឹតក្រម៕

គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)

ខាងក្រោមនេះជាឯកសាររបស់ខ្ញុំផ្ទាល់អំឡុងធ្វើការ ដែលត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី នៅក្នុងវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលនោះត្រូវបានហៅថាជាកម្មវិធីផ្ទៃក្នុង ឬពាក្យសាមញ្ញហៅថា «កម្មវិធីគ្នាឯង»។ គណៈអធិបតី (ពិធីបើក) និងអ្នកចូលរួមមានមុខងារត្រឹមប្រធាននាយកដ្ឋានចុះក្រោម។ កម្មវិធីបែបនេះ ត្រូវបានចាត់ទុកជាកម្មវិធីផ្លូវការថ្នាក់កណ្តាល ដែលមិនទាមទារពិធីការខ្លាំងណាស់ណាទេ។ ដោយសារតែកម្មវិធីនោះមានរបៀបវារៈតិច ខ្ញុំក្នុងនាមជា MC ត្រូវបានប្រាប់ឲ្យរកពាក្យមកនិយាយបន្លាយដើមី្បកុំឲ្យមើលទៅខ្លីខ្លាំងពេក។ ហេតុនេះ បើសិនជាលោកអ្នកធ្វើជា MC ក្នុងកម្មវិធីស្រដៀងនឹងកម្មវិធីមួយនេះ លោកអ្នកអាចមើលគំរូសម្តី MC របស់ខ្ញុំនេះបាន។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំសំណូមពរឲ្យលោកអ្នកយកទៅកែសម្រួលតាមភាពជាក់ស្តែង និងតាមការគួរ៕ ** * This is an MC speech sample for use in training which is a public sector event. However, it is for use in events in Cambodia, that’s why … Continue reading គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)

គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី

ទោះបីជា MC មានបទពិសោធខ្លាំងប៉ុណ្ណាក៏ដោយ ក៏គង់តែភ្លាត់ដែរ។ វាមិនមែនជារឿងធំដុំទេ។ បើលោកអ្នកប្រកាសខុស លោកអ្នកឡើងទៅប្រកាស ហើយកែមកត្រូវវិញមក វាជាការស្រេច។ ហើយខាងក្រោមនេះ ជាគំរូសម្តីសម្រាប់ MC ថ្មីថ្មោងកែខៃកំហុសពេលខ្លួនប្រកាសខុសកម្មវិធី ដោយគំរូសម្តី​នេះអាចប្រើប្រាស់បានទាំងក្នុងពិធីស្ថាប័នរដ្ឋ និងពិធីស្ថាប័នឯកជន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី នាងខ្ញុំសុំអភ័យទោស ដោយតាមរបៀបវារៈរបស់កម្មវិធី កម្មវិធីបន្ទាប់ពី.................គឺ........................ ដូច្នេះនាងខ្ញុំសុំគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ទស្សនានូវ ................................។ សូមគោរពអញ្ជើញ។ ** ** * MC speech sample in case they announce wrong program It’s not a big deal if you … Continue reading គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី

គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)

អ្វីដែលខ្ញុំបង្ហាញនេះជាគំរូសម្រាប់ជាជំនួយ និងផ្តល់គំនិតដល់លោកអ្នកដែលជា MC នៅក្នុងកម្មវិធីប្រហាក់ប្រហែល។ នៅក្នុងឯកសារគំរូនេះមានទាំងភាសាខ្មែរ និងអង់គ្លេស។ ដោយឡែកវាមានតែសម្តីបើកកម្មវិធីទេ។ ខ្ញុំមិនអាចធ្វើគំរូសម្តីសម្រាប់កម្មវិធីទាំងមូលទេ ដោយសារតែគ្មានរបៀបវារៈ។ សង្ឃឹមថា គំរូសម្តី MC មួយនេះនឹងជួយកាត់បន្ថយការលំបាករបស់លោកអ្នកបាន។ ប៉ុន្តែកុំភ្លេចកែសម្រួលផងណា៎៕ បញ្ជាក់៖ សម្តី MC នេះត្រូវនឹងកម្មវិធីស្ថាប័នឯកជនច្រើនជាង។ ** * នាងខ្ញុំសូមគោរពឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មពិធី។ នាងខ្ញុំឈ្មោះ.......... ហើយថ្ងៃនេះ នាងខ្ញុំមានក្តីសោមនស្សជាពន់ពេកដែលបានធ្វើជាអ្នកសម្របសម្រួលក្នុង (ឈ្មោះកម្មវិធី) រវាង (ឈ្មោះស្ថាប័ន) ដែលជា (និយាយពីសង្ខេបពីមុខងារ និងគោលដៅរបស់ស្ថាប័នឬកម្មវិធី)។ មុននឹងចាប់ផ្តើមកម្មវិធី តាងនាមឲ្យ (ឈ្មោះស្ថាប័នម្ចាស់កម្មវិធី) នាងខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ហើយកម្មវិធីយើងក៏មានក្តីសោមនស្សរីករាយបំផុត ដោយបានឃើញវត្តមាន (រៀបរាប់ឈ្មោះដៃគូសំខាន់ៗ) និងមិត្តមកពីខាងសារព័ត៌មាន។ ឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព … Continue reading គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)