គំរូរបាយការណ៍ជំនួបជាមួយអតិថិជន

ដោយសារពេលនៅធ្វើការ, ខ្ញុំធ្លាប់ឮថា ពេលអ្នកទីផ្សារទៅជួបអតិថិជន, គេតែងកត់ត្រានូវតម្រូវការរបស់អតិថិជន តែកត់ក្នុងសៀវភៅផ្ទាល់ខ្លួនរបស់គេ, រួចហើយទើបយកមកប្រាប់ប្រធាន ក្នុងពេលប្រជុំ។ នៅពេលដែលអ្នកទីផ្សារនោះចាកចេញពីក្រុមហ៊ុន, ព័ត៌មានរបស់អតិថិជន, តម្រូវការឬកំណត់ត្រាអ្វីក៏ដោយទាក់ទងនឹងអតិថិជនដែលគេធ្លាប់ជួបរកមិនបានសោះឡើយនៅក្នុងក្រុមហ៊ុន។ ពេលដែលមានអ្នកទីផ្សារថ្មីចូលមក, គេត្រូវទៅប្រមួលព័ត៌មានរបស់អតិថិជនចាស់ឡើងវិញ តែដោយសារតែប្រើវិធីដដែល៖ កត់ត្រាក្នុងសៀវភៅផ្ទាល់ខ្លួន, ហេតុនេះពេលគេចាកចេញ, ក្រុមហ៊ុនជួបរឿងដដែល។ ក្រោយមើលឃើញសភាពដូច្នេះ, ខ្ញុំក៏គិតថា បើសិនជាខ្ញុំបើកក្រុមហ៊ុន តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចដើមី្បកុំឲ្យក្រុមហ៊ុនខ្ញុំជួបរឿងបែបនេះ។ ហើយខ្ញុំក៏នឹកឃើញច្នៃ​ឯកសារនេះចេញមកតែម្តងទៅ។ ទោះយ៉ាងណា ឯកសារនេះគ្រាន់តែជាគំរូ។ បើសិនជាលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលទៅតាមស្ថានភាពមុខរបរ, ការងារ និងគោលដៅផ្ទាល់របស់លោកអ្នក។ របាយការណ៍ជំនួបជាមួយអតិថិជន ព័ត៌មានបុគ្គលិក ប្រធានបទ៖ ម៉ោងជួប៖                                               ម៉ោងចប់៖ ទីតាំងជួប៖ ឈ្មោះបុគ្គលិក៖ ១.................................................           ២................................................. ព័ត៌មានអតិថិជន ឈ្មោះ៖                                                  ភេទ៖             តំណែង៖ លេខទូរស័ព្ទ៖                                           សារអេឡិត្រូនិច៖ ឈ្មោះ៖                                                  ភេទ៖             តំណែង៖ លេខទូរស័ព្ទ៖                                           សារអេឡិត្រូនិច៖ ក្រុមហ៊ុន៖                                               អាសយដ្ឋាន៖ លេខទូរស័ព្ទ៖                                           សារអេឡិត្រូនិច៖ តម្រូវការអតិថិជន … Continue reading គំរូរបាយការណ៍ជំនួបជាមួយអតិថិជន

តើរបៀបវារៈសន្និបាតជាតិមានប៉ុន្មានបែប?

របៀបវារៈសន្និបាតស្ថាប័នមានច្រើនបែបណាស់។ របៀបដែលបង្ហាញក្នុងគេហទំព័រនេះគ្រាន់តែជាមួយក្នុងចំណោមនោះតែប៉ុណ្ណោះ ហើយបែបមួយនេះអាចប្រើបាន ប្រសិនជាមានកម្មវិធីសន្និបាតនោះមានព្រឹត្តិការណ៍ចម្បង និងព្រឹត្តិការណ៍អម។ ព្រឹត្តិការណ៍ចម្បង សំដៅដល់ កិច្ចប្រជុំពេញអង្គដែលរៀបចំនៅបន្ទប់ធំ។ ព្រឹត្តិការណ៍អម សំដៅដល់ កិច្ចប្រជុំរៀបចំនៅបន្ទប់តូច ហើយធ្វើនៅម៉ោងតែមួយនឹងកិច្ចប្រជុំពេញអង្គ ឬព្រឹត្តិការណ៍អមផ្សេងៗ៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូរបៀបវារៈកម្មវិធីសន្និបាតជាតិ , គំរូរបៀបវារៈសន្និបាត

តើស្ថាប័នរដ្ឋមានបញ្ជាក់ភាពជាបុគ្គលិកឲ្យមន្ត្រីជាប់កិច្ចសន្យាដែរឬទេ?

នៅស្ថាប័នរដ្ឋមិនមានការបញ្ជាក់ភាពជាបុគ្គលិកឲ្យបុគ្គលិកស្ម័គ្រចិត្តឬបុគ្គលិកជាប់កិច្ចសន្យាណាម្នាក់ឡើយ។ ប៉ុន្តែបើសិនជាលោកអ្នកមានតម្រូវការចាំបាច់ ហើយខាងស្ថាប័នរដ្ឋដែលលោកអ្នកកំពុងធ្វើការ យល់ព្រមបញ្ជាក់ឲ្យ ដោយឲ្យលោកអ្នកធ្វើសំណើសុំដោយខ្លួនឯង, លោកអ្នកអាចប្រើគំរូនេះបាន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ៖ គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យានៅស្ថាប័នរដ្ឋ

ហេតុអ្វីទើបត្រូវដាក់ copyright និងឈ្មោះ លើវីដេអូដែលត្រូវបង្ហោះ?

ចំពោះវីដេអូដែលលោកអ្នកផលិតដើមី្បបង្ហោះលើគេហទំព័រវីដេអូ និងបណ្តាញសង្គមនានាគួរដាក់សញ្ញា និងឈ្មោះរបស់លោកអ្នក។ ការធ្វើដូច្នេះមានប្រយោជន៍៖ ១. ដើមី្បបញ្ជាក់ភាពជាម្ចាស់កម្មសិទ្ធិ ២. ដើមី្បបង្ការការទាញយកវីដេអូ រួចយកទៅបង្ហោះឡើងវិញ ៣. ដើមី្បជាភស្តុតាងពេលលោកអ្នកចង់រាយការណ៍ថាឆានែលណាមួយបានទាញយក និងបង្ហោះវីដេអូរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ៤. ដើមី្បកុំឲ្យអ្នកដែលយកហ្នឹង, បានដោយស្រួលពេក។ ទោះបីយ៉ាងណា ត្រូវឲ្យគេចំណាយកម្លាំង និងពេលវេលាខ្លះ ប្រសិនបើគេទាញយកវីដេអូរបស់លោកអ្នក ហើយចង់កែឲ្យក្លាយជារបស់គេ៕