ដូរទីប្រឹក្សា បើមុខរបរមិនដើរទៅមុខ

បញ្ជាក់៖ អ្វីដែលខ្ញុំបង្ហាញខាងក្រោមនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់។ ពេលខ្ញុំធ្វើ blog, ខ្ញុំបានចូលអានអត្ថបទរបស់ bloggers ផ្សេងៗដែលប្រាប់ពីវិធីធ្វើឲ្យ blog មានអ្នកទស្សនា។ មិនត្រឹមតែអានទេ ខ្ញុំធ្វើតាមទាំងអស់។ ប៉ុន្តែហាក់ដូចជាគ្មានបានផលសោះ។ មិនថាប្រឹងច្រើនឆ្នាំប៉ុណ្ណា ក៏នៅតែគ្មានលទ្ធផល។ ពេលនោះ ខ្ញុំនឹកសង្ស័យថា ខ្ញុំប្រហែលជាដើរមិនត្រូវផ្លូវ។ ខ្ញុំក៏ឈប់អានអត្ថបទទាំងនោះ ហើយប្តូរទៅអានអត្ថបទទាក់ទងនឹងការធ្វើជំនួញវិញ។ ហើយខ្ញុំបានប្រទះនឹងឃ្លាមួយដែលធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន៖ ជំនួញ គឺជាការលក់ទំនិញទៅឲ្យអតិថិជន ដែលទំនិញនោះជារបស់ដែលអតិថិជនត្រូវការ។ ការធ្វើ blog ឬគេហទំព័រក៏ជាជំនួញដែរ។ បើចង់ឲ្យមានអ្នកទស្សនា លុះណាតែ blog ឬគេហទំព័ររបស់យើងមានអ្វីដែលអ្នកទស្សនាត្រូវការ។ ដោយសារតែពាក្យមួយឃ្លានេះ ទើបខ្ញុំផ្លាស់ប្តូរគេហទំព័ររបស់ខ្ញុំពីការចេញផ្សាយអត្ថបទទូទៅ និងរឿងប្រឌិត ទៅជាផ្តល់គំរូឯកសាររដ្ឋបាលជាភាសាខ្មែរឲ្យអ្នកទស្សនាមកចម្លងយកទៅប្រើវិញ។ ហើយការផ្លាស់ប្តូរនេះពិតជានាំនូវលទ្ធផលគួរជាទីពេញចិត្តមែន។ វាមិនទាន់ចាត់ទុកថាបានជោគជ័យទេ តែវាជាការចាប់ផ្តើមរកឃើញផ្លូវដែលត្រូវ។ ដូច្នេះបើសិនជាលោកអ្នកមានមុខរបរមិនថាជា blogger ឬជាអ្វីទេ ហើយមុខរបរនោះដូចជាគាំងឬមិនដើរទៅមុខ លោកអ្នកគួរសាកល្បងប្តូរ៖ - អ្នកដែលលោកអ្នកតែងតែទៅរកដើមី្បឲ្យផ្តល់យោបល់ឲ្យលោកអ្នក - ប្រភេទឯកសារដែលលោកអ្នកអាន និង - វិធីសាស្ត្រដែលលោកអ្នកកំពុងប្រើ។ ដូចខ្ញុំបានពោលពីខាងលើ ពេលខ្លះប្រហែលជាយើងរើសមិនត្រូវ ទើបបានជាយើងមិនទទួលបាននូវអ្វីដែលស័ក្តិសមនឹងបាន៕ ** ** … Continue reading ដូរទីប្រឹក្សា បើមុខរបរមិនដើរទៅមុខ