មុខរបរអស់ដើមទុនមហាតិច ហើយស្រួល

យ៉ាយ៉ា ១ : ពួកម៉ាក, មានបងប្អូនគ្នាចង់ទូរស័ព្ទសួរឯងផ្ទាល់។ យ៉ាយ៉ា ២ : បាន។ បងប្អូនយ៉ាយ៉ា ១ : ជម្រាបសួរបង។ ខ្ញុំមានសំណួរចង់សួរបងទាក់ទងនឹងមុខរបរ។ យ៉ាយ៉ា ២ : ចាស ជម្រាបសួរប្អូន។ ប្អូនសួរមក។ បងប្អូនយ៉ាយ៉ា ១ : ប្អូនចង់មានមុខរបរដែលប្រើដើមទុនមិនដល់មួយម៉ឺនរៀល និងមិនចាំបាច់ឲ្យប្អូនហត់នឿយទៅធ្វើ។ យ៉ាយ៉ា ២ : អ៊ីចឹងប្អូនអាចចិញ្ចឹមដង្កូវទឹក។ បងប្អូនយ៉ាយ៉ា ១ : ចិញ្ចឹមដង្កូវទឹក? យ៉ាយ៉ា ២ : ចាស៎។ ប្អូនអាចប្រើចានដែកចាស់ឬគម្របប្រអប់ដែលមានពណ៌ខ្មៅ, យកទៅដាក់ទឹក ហើយដាក់ចោលនៅក្រៅផ្ទះក៏បានក្នុងផ្ទះក៏បាន ដើមី្បឲ្យមូសពងដាក់។ ប្អូនមិនបាច់ធ្វើអីទេ, ចាំដល់បីទៅបួនថ្ងៃ ពងមូសនឹងក្លាយជាដង្កូវទឹក។ បន្ទាប់មក ប្អូនយកវាទៅលក់ឲ្យអ្នកចិញ្ចឹមត្រីជាការស្រេច៕ ** ** * A business that needs less fund … Continue reading មុខរបរអស់ដើមទុនមហាតិច ហើយស្រួល