តើគួរប្រើខិតប័ណ្ណផ្សព្វផ្សាយពីគេហទំព័រឬទេ?

ប្រធានបទ ៖ ប្រសិទ្ធភាពនៃការប្រើខិតប័ណ្ណផ្សព្វផ្សាយដើមី្បផ្សព្វផ្សាយពីគេហទំព័រ ប្រភេទ ៖ បទពិសោធផ្ទាល់ខ្លួន វេទិកាដែលប្រើ ៖ ក្រដាស គោលបំណង - ដើមី្បស្រាវជ្រាវពីប្រសិទ្ធភាពរបស់ខិតប័ណ្ណផ្សព្វផ្សាយ - ដើមី្បស្វែងរកប្រសិទ្ធភាពរបស់ខិតប័ណ្ណផ្សព្វផ្សាយ - ដើមី្បដឹងថាតើគួរប្រើខិតប័ណ្ណផ្សព្វផ្សាយដើមី្បផ្សព្វផ្សាយពីគេហទំព័រឬមិនគួរ វិធីសាស្ត្រ - ទៅផ្សារទំនើប រួចសង្កេតមើល៖ ១. ហាងទំនិញ + មានហាងខ្លះប្រើខិតប័ណ្ណផ្សព្វផ្សាយដើមី្បផ្សព្វផ្សាយពីហាង, សេវាកម្ម និងទំនិញរបស់ខ្លួន + មានហាងខ្លះប្រើខិតប័ណ្ណផ្សព្វផ្សាយដើមី្បផ្សព្វផ្សាយពីមុខទំនិញដែលបញ្ចុះតម្លៃ ២. វិធីចែកខិតប័ណ្ណ + ឲ្យបុគ្គលិកឈរនៅមុខហាង រួចហុចខិតប័ណ្ណពេលអតិថិជនដើរកាត់ + ឲ្យបុគ្គលិកឈរនៅមាត់ច្រកចេញចូល រួចហុចខិតប័ណ្ណពេលអតិថិជនដើរកាត់ + ឲ្យបុគ្គលិកឈរនៅមាត់ជណ្តើរយន្ត រួចហុចខិតប័ណ្ណពេលអតិថិជនដើរកាត់ ៣. អាកប្បកិរិយារបស់អតិថិជន + ខ្លះព្រមយកខិតប័ណ្ណ, ខ្លះរាដៃមិនយក + ខ្លះយកមកអានតែបន្តិច រួចក៏ហី + ខ្លះមិនអានទេ, ទទួលយកហើយសួរអ្នកចែកថាតើខិតប័ណ្ណនេះនិយាយពីអ្វី + ខ្លះយកហើយក៏ដាក់ចូលក្នុងកាបូបឬថង់ដាក់ទំនិញ + ខ្លះយកហើយ កាន់យកទៅបោះចោលនៅធុងសំរាម … Continue reading តើគួរប្រើខិតប័ណ្ណផ្សព្វផ្សាយពីគេហទំព័រឬទេ?