បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកចង់ឲ្យ Reel IG របស់លោកអ្នកទទួលបានចំនួនទស្សនា លោកអ្នកអាចប្រើវិធីសាស្ត្រដែលខ្ញុំធ្លាប់បង្ហាញក្នុងអត្ថបទមុន ឬក៏៖ បង្កើតប្លក, សរសេរអត្ថបទ រួច embed reel ពី IG របស់លោកអ្នកដែលត្រូវនឹងខ្លឹមសាររបស់អត្ថបទ។ វិធីមួយនេះអាចជួយឲ្យ reel IG របស់លោកអ្នកកើនចំនួន view បែប organic ប៉ុន្តែលោកអ្នកត្រូវ៖ - ចំណាយពេលវេលាសរសេរអត្ថបទ - ចំណាយកម្លាំងខួរក្បាលគិតពីប្រភេទ និងខ្លឹមសារអត្ថបទដើមី្បទាក់ទាញអ្នកអាន ការបង្កើតប្លកមិនត្រូវការបង់ប្រាក់ទេ ដូច្នេះលោកអ្នកមិនបាច់ភ័យព្រួយថាត្រូវចំណាយប្រាក់បន្ថែមឡើយ។ មិនខុសពីវិធីមុនទេ វិធីដែលខ្ញុំណែនាំខាងលើនេះមានគុណសម្បត្តិតែមួយគត់ គឺអាចឲ្យលោកអ្នកជួយខ្លួនឯង ដោយមិនរង់ចាំជំនួយពីអ្នកដទៃ, ចំណែកគុណវិបត្តិមានច្រើន។ បន្ថែមលើនេះ លោកអ្នកត្រូវការភាពអត់ធ្មត់ខ្លាំង ព្រោះវាត្រូវការពេលវេលាយូរទម្រាំតែបានជោគជ័យ៕ អត្ថបទមុន វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic ** ** * How to increase IG Reel view … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង