គំរូរបៀបបញ្ចូលគ្នារវាងវីដេអូ Stopmotion ចលនារអិល និងរអិលបែបបញ្ច្រាស

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - បើកកម្មវិធី video editor - បញ្ចូលវីដេអូចលនារអិលបែបបញ្ច្រាស​ - បញ្ចូលវីដេអូចលនារអិល - បញ្ចូលរូបថតលេខរៀងទីមួយនៅចន្លោះវីដេអូទាំងពីរ - ដាក់ FILTER លើរូបថត - កំណត់ DURATION របស់រូបថត ០,២ វិនាទី - Save ជាវីដេអូ សម្គាល់ ការប្រើរូបថតដាក់នៅចន្លោះវីដេអូទាំងពីរ ជាវិធីសាស្ត្រមួយដើមី្បបង្កើតរូបភាពដែលមើលទៅដូចពិត និងដើមី្បបង្កើតនូវចន្លោះមួយឲ្យភ្នែករបស់អ្នកទស្សនាបានសម្រាក។ ចំពោះមូលហេតុដែលប្រើរូបថតលេខរៀងទីមួយ ដោយសារតែ៖ - វីដេអូដែលផ្តើមជាវីដេអូរអិលបញ្ច្រាស ដោយវត្ថុផ្តើមរត់ពីស្តាំមកឆ្វេង ហើយបញ្ចប់ដោយការឈប់នៅទីតាំងខាងឆ្វេង ដែលទីតាំងនេះ គឺប្រើរូបថតលេខរៀងទីមួយ។ (អានអត្ថបទបន្ថែម) - វីដេអូខាងចុងជាវីដេអូរអិល ដោយវត្ថុផ្តើមរត់ពីឆ្វេងទៅស្តាំ ហើយទីតាំងដែលវត្ថុត្រូវផ្តើមចាកចេញនោះ គឺប្រើរូបថតលេខរៀងទីមួយ៕ (អានអត្ថបទបន្ថែម) https://videopress.com/v/sDazYV0l?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to combine negative sliding and sliding stopmotion … Continue reading គំរូរបៀបបញ្ចូលគ្នារវាងវីដេអូ Stopmotion ចលនារអិល និងរអិលបែបបញ្ច្រាស

គំរូវីដេអូ Stop Motion ប្រដេញគ្នា

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម និងទីតាំងបញ្ចប់ - ដាក់តួសម្រាប់ថតនៅទីតាំងចាប់ផ្តើម ដោយមួយនៅខាងមុខ មួយនៅខាងក្រោយ - ចុចថតរូប - រំកិលតួខាងមុខទៅមុខបន្តិច រួចចុចថតរូប - រំកិលតួខាងក្រោយទៅមុខបន្តិច រួចចុចថតរូប - បន្តធ្វើសកម្មភាពបែបនេះ (រហូតដល់ទីដែលលោកអ្នកកំណត់) របៀបផលិតជាវីដេអូ - យករូបថតមកបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកប្រើប្រាស់ ដោយដាក់តាមលេខរៀងនៃរូប - កំណត់ថេរវេលាមួយរូប ០,១ វិនាទី - Save ជាវីដេអូ៕ https://videopress.com/v/tEGqVTBk?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to make a stop motion of two objects running after each other Note: This is an idea … Continue reading គំរូវីដេអូ Stop Motion ប្រដេញគ្នា