វិធីរកប្រាក់ចំណូលដោយប្រើរូបថតឬវីដេអូរបស់គណនីបណ្តាញសង្គមរបស់ខ្លួន

បញ្ជាក់៖ នេះជាគំនិត និងវិធីសាស្ត្រផ្ទាល់ខ្លួន។ មិនថាលោកអ្នកប្រើបណ្តាញសង្គមណាក៏ដោយ ឲ្យតែបណ្តាញសង្គមនោះអនុញ្ញាតឲ្យលោកអ្នក embed រូបថត និងវីដេអូលើវេបសាយ, លោកអ្នកអាចពិចារណាវិធីសាស្ត្រខាងក្រោមនេះ ដើមី្បរកប្រាក់ចំណូលបន្ថែម។ ឧទាហរណ៍, influencer ខាងហាត់ប្រាណ៖ វិធីសាស្ត្រ ទាក់ទងជាមួយវេបសាយដែលនិយាយពីការហាត់ប្រាណ, ឧបករណ៍ហាត់ប្រាណ ឬរបៀបហាត់ប្រាណ ដោយផ្តល់រូបភាពឬវីដេអូរបស់លោកអ្នកដែល post លើគណនីបណ្តាញសង្គមរបស់លោកអ្នក នៅលើអត្ថបទរបស់វេបសាយនោះ។ គុណប្រយោជន៍ - អាចជួយផ្សព្វផ្សាយពីខ្លួនលោកអ្នក - អាចជួយបង្កើនប្រជាប្រិយភាព, ចំនួន followers ឲ្យគណនីបណ្តាញសង្គមរបស់លោកអ្នក - បានប្រាក់កម្រៃបន្ថែម ចំណុចគួរប្រុងប្រយ័ត្ន - ឲ្យតែទាក់ទងនឹងផលប្រយោជន៍ មានប្រាក់, ភាពល្បីល្បាញជាដើម តែងតែសម្បូរបញ្ហា។ ដូច្នេះលោកអ្នកត្រូវគិតពិចារណាឲ្យបានដិតដល់និងត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសរឿងច្បាប់, ច្បាប់ពន្ធ, គោលការណ៍ណែនាំរបស់បណ្តាញសង្គម និងច្បាប់ដែលពាក់ព័ន្ធនានា៕ ** ** * How to earn money using photos or videos from your … Continue reading វិធីរកប្រាក់ចំណូលដោយប្រើរូបថតឬវីដេអូរបស់គណនីបណ្តាញសង្គមរបស់ខ្លួន

រកលុយដោយការលក់រូបខ្មោច

យ៉ាយ៉ា ១ : នែ បើសិនជាឯងមានតែទូរស័ព្ទ តើឯងនឹងរកលុយយ៉ាងម៉េច? យ៉ាយ៉ា ២ : គ្នានឹងថតរូបដើមី្បលក់។ យ៉ាយ៉ា ១ : ថតរូបអី? យ៉ាយ៉ា ២ : មើលតាមតម្រូវការរបស់អតិថិជនគោលដៅរបស់គ្នា។ ឧទាហរណ៍ គ្នាស្គាល់អ្នកធ្វើវីដេអូរឿងខ្មោច អ៊ីចឹងគ្នាអាចទៅរកថតរូបកន្លែងណាដែលព្រឺព្រួច ត្រូវនឹងខ្លឹមសារវីដេអូរបស់គេ ដែលអាចឲ្យគេប្រើប្រាស់ជារូប thumbnail ឬរូបអមវីដេអូ។ យ៉ាយ៉ា ១ : ចុះបើគេចង់បានជារូបខ្មោច មិនមែនរូបទីកន្លែង? យ៉ាយ៉ា ២ : រកតួមកតុបតែងហើយថតទៅ។ យ៉ាយ៉ា ១ : ហើយទៅរកតួមកពីណា? យ៉ាយ៉ា ២ : គឺឯងហ្នឹងហើយ។ ចាំបាច់ទៅរកអ្នកណា។ យ៉ាយ៉ា ១ : !!! ** ** * Earn money with ghost photography … Continue reading រកលុយដោយការលក់រូបខ្មោច

រកចំណូលពីអាហារ និងភេសជ្ជៈ

យ៉ាយ៉ា ១ : នែ គ្នាសួរមួយ។ បើសិនជាឯងចង់រកលុយបន្ថែម តែឯងមិនចង់ទៅធ្វើការថែមម៉ោង តើឯងនឹងរកលុយដោយវិធីណា? យ៉ាយ៉ា ២ : គ្នានឹងរកមុខរបរ។ យ៉ាយ៉ា ១ : មុខរបរអី? យ៉ាយ៉ា ២ : អាចជារបរលក់ម្ហូបឬភេសជ្ជៈនៅពេលយប់ជាដើម។ យ៉ាយ៉ា ១ : ឯងចេះធ្វើម្ហូប ឬភេសជ្ជៈដែរ? យ៉ាយ៉ា ២ : បើមិនចេះ រៀនទៅ។ សម័យនេះ យើងអាចរៀនតាមវីដេអូបានតើ។ មានវីដេអូជាច្រើនបង្រៀនពីរបៀបធ្វើម្ហូប និងភេសជ្ជៈ។ ចំពោះគ្នា, គ្នានឹងរៀនម្ហូបឬភេសជ្ជៈណាដែលងាយធ្វើ ហើយគេនិយមច្រើន៕ ** ** * Earn extra money from selling food and drink yaya 1 : Hey friend, I want … Continue reading រកចំណូលពីអាហារ និងភេសជ្ជៈ