គំរូរបៀបធ្វើចលនា Stopmotion វិលជារង្វង់

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - គូសរង្វង់លើផ្ទៃក្រដាសដែលយកមកធ្វើជាកម្រាល background - គូសចំណុចចំណាំលើខ្សែរង្វង់ដូចទិសទាំង ៨ - យកវត្ថុមកដាក់លើចំណុចចំណាំណាមួយដែលលោកអ្នកចង់បាន ដោយកំណត់ថានោះជាចំណុចផ្តើម - ថតរូប - រំកិលវត្ថុនោះមកចំណុចបន្ទាប់ - ថតរូប - បន្តធ្វើដូច្នេះដរាបដល់ចំណុចចុងក្រោយ - យករូបថតមកបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកប្រើប្រាស់ ដោយដាក់តាមលេខរៀងនៃរូប - កំណត់ថេរវេលាមួយរូប ០,១ វិនាទី - Save ជាវីដេអូ៕ https://videopress.com/v/aiUadDfh?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to make a circle stopmotion movement Note: This is an idea and producing method of Chantchhaya. How to - … Continue reading គំរូរបៀបធ្វើចលនា Stopmotion វិលជារង្វង់

វិធីបង្កើនចំនួន Follower របស់ IG ដោយប្រើ Blog

បញ្ជាក់៖ នេះជាគំនិត និងវិធីសាស្ត្រផ្ទាល់ខ្លួន។ វិធីសាស្ត្រ - បង្កើត Blog (WordPress) រួច post អត្ថបទឬរឿងប្រឌិត - ដាក់ password អត្ថបទ (ខ្លះ) និងដាក់លក្ខខណ្ឌថា បើអ្នកអានចង់បាន password ដើមី្បចូលអានអត្ថបទនេះ, ពួកគេត្រូវចុច follow គណនី IG របស់លោកអ្នក គុណសម្បត្តិ - អាចផ្សព្វផ្សាយគណនី IG និងបង្កើនចំនួន followers ដោយខ្លួនឯង គុណវិបត្តិ - ត្រូវការជំនាញផ្នែកសរសេរឬនិពន្ធ - ចំណាយពេល - ចំណាយកម្លាំង និងថាមពលខួរក្បាលខ្លាំង ព្រោះត្រូវធ្វើឲ្យ blog ល្បីសិន ទើបអាចប្រើវិធីនេះបាន៕ ** ** * How to increase IG followers using a blog … Continue reading វិធីបង្កើនចំនួន Follower របស់ IG ដោយប្រើ Blog

វិធីសាស្ត្របង្កើនចរាចរណ៍គេហទំព័រដោយប្រើ IG​ Reel

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វិធីសាស្ត្រ ការរៀបចំ និងធ្វើវីដេអូ - ថតវីដេអូអាហារ - ដាក់ caption និយាយពីជីវិតឬស្នេហាតែបែបកំប្លែង - ដាក់អាសយដ្ឋានវេបសាយនៅចុងបញ្ចប់នៃវីដេអូ ការបង្ហោះវីដេអូលើ IG - ជ្រើសរើសម៉ោងសម្រាប់បង្ហោះ - មួយថ្ងៃបង្ហោះយ៉ាងហោចណាស់ ៣ វីដេអូ ចំណាំ វិធីសាស្ត្រមួយនេះមិនអាចជួយឲ្យគេហទំព័រលោកអ្នកល្បីឡើយ វាត្រឹមតែអាចបង្កើន traffic របស់គេហទំព័រច្រើនជាងមុនបន្តិចតែប៉ុណ្ណោះ៕ A method to help increase traffic of website by using IG reel Note: This is a personal method and self-experience. Tactic Video creation - Recording food - Add … Continue reading វិធីសាស្ត្របង្កើនចរាចរណ៍គេហទំព័រដោយប្រើ IG​ Reel

របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស

បញ្ជាក់៖ ជាវិធីសាស្ត្រ និងបានមកពីបទពិសោធផ្ទាល់ខ្លួន។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវគិតពីការចង់បានរបស់លោកអ្នក បន្ទាប់មកទើបរៀបចំគ្រឿងផ្សំទាំងឡាយឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវសិន៖ អក្សរ ចំនួន - តើមានប៉ុន្មានតួ, ព្យញ្ជនៈអ្វីខ្លះ, ស្រៈអ្វីខ្លះ ពណ៌ - តើចង់បានតួអក្សរពណ៌អ្វី, ពណ៌តែមួយ ឬពណ៌ចម្រុះ ទំហំ - តើចង់បានប៉ុនគ្នាទាំងអស់ ឬតួអក្សរខ្លះធំ, តួអក្សរខ្លះតូច ប្រវែង - ទំហំរបស់តួអក្សរជះឥទ្ធិពលដល់ប្រវែងរបស់តួអក្សរទាំងមូល (ឃ្លា) ហើយវាទាក់ទងនឹងទំហំអេក្រង់ឧបករណ៍ថត។ ដូច្នេះ សូមលោកអ្នកធ្វើពុម្ពតួអក្សរ ហើយថតសាកល្បងជាមួយនឹងឧបករណ៍ថតដែលលោកអ្នកជ្រើសរើសប្រើជាមុនសិន។ ឧបករណ៍ថត និងរូបរាងថត ឧបករណ៍ថត - ទូរស័ព្ទដៃ ឬម៉ាស៊ីនថតរូប រូបរាងថត - រូបផ្តេក (landscape) ឬបញ្ឈរ (portrait) ទីតាំងថត ត្រង់ចំណុចនេះ លោកអ្នកគួរតែមើលអត្ថបទឬវីដេអូដែលគេបង្ហាត់បង្ហាញពីរបៀបរៀបចំស្ទូឌីយោនៅផ្ទះ ព្រមទាំងចំណុចដែលពាក់ព័ន្ធ ដូចជាការប្រើអំពូល, ផ្ទាំងសំពត់បាំងពីក្រោយ។ល។ ការរៀបចំ - តួអក្សរសរសេរលើក្រដាស ហើយកាត់ក្រដាសជារាង ៤ ជ្រុង។ … Continue reading របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស