យ៉ាយ៉ា ២: តើឯងគ្មានសំណួរអ្វីទេឬ? យ៉ាយ៉ា ១: មាន។ គឺថា បងប្អូនសាច់ឆ្ងាយរបស់គ្នាកំពុងតែសុញគំនិត។ គេរៀនបង្កើត App តែមិនដឹងថា គួរបង្កើត App សម្រាប់ធ្វើអ្វី។ យ៉ាយ៉ា ២: គ្នាបានច្នៃបង្កើតរបាយការណ៍គ្រប់គ្រងការចំណាយ និងរបស់របរប្រើប្រាស់។ ពេលប្រើដំបូង គ្នាចូលចិត្ត។ តែប្រើយូរទៅ គ្នាធុញ ព្រោះចំណាយពេលច្រើន។ ដូច្នេះគ្នាកំពុងតែគិតថា បើបង្កើតវាបែបឌីជីថល និងអនឡាញអាចនឹងស្រួលប្រើជាងនេះ។ យ៉ាយ៉ា ១: តើឯងចង់បានយ៉ាងម៉េច? យ៉ាយ៉ា ២: អ្វីដែលគ្នាចង់បាន គឺ App មួយ ដែលអាចឲ្យគ្នាអាចដាក់រូបវត្ថុដែលគ្នាទិញ ហើយបំពេញតម្លៃរបស់វា, ថ្ងៃខែឆ្នាំដែលគ្នាទិញ, កន្លែងដែលគ្នាទិញ ដោយគ្រាន់តែស្កេនរូប និងវិក្កយបត្រ។ និយាយទៅ មានរូបរាង និងអាចឲ្យគ្នាប្រើដូចរបាយការណ៍ដែលគ្នាកែច្នៃនេះ៕ Should create an app to help family heads manage household expenses … Continue reading គួរបង្កើត App ដែលជួយមេគ្រួសារគ្រប់គ្រងការចំណាយក្នុងផ្ទះ