វិធីរកប្រាក់ចំណូលដោយប្រើរូបថតឬវីដេអូរបស់គណនីបណ្តាញសង្គមរបស់ខ្លួន

បញ្ជាក់៖ នេះជាគំនិត និងវិធីសាស្ត្រផ្ទាល់ខ្លួន។ មិនថាលោកអ្នកប្រើបណ្តាញសង្គមណាក៏ដោយ ឲ្យតែបណ្តាញសង្គមនោះអនុញ្ញាតឲ្យលោកអ្នក embed រូបថត និងវីដេអូលើវេបសាយ, លោកអ្នកអាចពិចារណាវិធីសាស្ត្រខាងក្រោមនេះ ដើមី្បរកប្រាក់ចំណូលបន្ថែម។ ឧទាហរណ៍, influencer ខាងហាត់ប្រាណ៖ វិធីសាស្ត្រ ទាក់ទងជាមួយវេបសាយដែលនិយាយពីការហាត់ប្រាណ, ឧបករណ៍ហាត់ប្រាណ ឬរបៀបហាត់ប្រាណ ដោយផ្តល់រូបភាពឬវីដេអូរបស់លោកអ្នកដែល post លើគណនីបណ្តាញសង្គមរបស់លោកអ្នក នៅលើអត្ថបទរបស់វេបសាយនោះ។ គុណប្រយោជន៍ - អាចជួយផ្សព្វផ្សាយពីខ្លួនលោកអ្នក - អាចជួយបង្កើនប្រជាប្រិយភាព, ចំនួន followers ឲ្យគណនីបណ្តាញសង្គមរបស់លោកអ្នក - បានប្រាក់កម្រៃបន្ថែម ចំណុចគួរប្រុងប្រយ័ត្ន - ឲ្យតែទាក់ទងនឹងផលប្រយោជន៍ មានប្រាក់, ភាពល្បីល្បាញជាដើម តែងតែសម្បូរបញ្ហា។ ដូច្នេះលោកអ្នកត្រូវគិតពិចារណាឲ្យបានដិតដល់និងត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសរឿងច្បាប់, ច្បាប់ពន្ធ, គោលការណ៍ណែនាំរបស់បណ្តាញសង្គម និងច្បាប់ដែលពាក់ព័ន្ធនានា៕ ** ** * How to earn money using photos or videos from your … Continue reading វិធីរកប្រាក់ចំណូលដោយប្រើរូបថតឬវីដេអូរបស់គណនីបណ្តាញសង្គមរបស់ខ្លួន