ពេលរំឭកដល់កាលរៀននៅបឋមសិក្សា ខ្ញុំសប្បាយចិត្ត។ មិនមែនដោយសារតែខ្ញុំរស់នៅស្រួលទេ, តែដោយសារតែខ្ញុំគ្រាន់តែជាកូនក្មេងម្នាក់។ ជីវិតជាកូនក្មេង, មិនថារបៀបរស់នៅ និងរបៀបគិតគឺសាមញ្ញណាស់។ ប៉ុន្តែភាពរីករាយត្រូវបានបាត់បង់បន្តិចម្តងៗ។ មិនមែនព្រោះតែកើនវ័យទេ តែព្រោះតែមនុស្សចាស់យកភាពស្មុគស្មាញដែលពួកគាត់ចម្លងតាមគ្នា និងធ្វើតាមគ្នារាប់រយជំនាន់មកផ្ទុកក្នុងខួរក្បាលរបស់ក្មេង។ ហេតុដូច្នេះហើយទើបខ្ញុំបង្កើតឯកសារនេះឡើង ដើមី្បរំឭកឡើងវិញនូវជីវភាពដែលគ្មានទុក្ខព្រួយរបស់ខ្ញុំ។ ទាំងអត្ថបទទាំងរូបភាពទាំងការរចនាគឺគំនិតរបស់ខ្ញុំផ្ទាល់ ហើយគ្រប់យ៉ាងដែលមានក្នុងឯកសារនេះ គឺខ្ញុំចង់ផ្តោតលើពាក្យថា «ក្មេង»។ ជាក្មេង ធ្វើអ្វីក៏មិនស្អាតមិនល្អដែរ ថែមទាំងមិនមានសណ្តាប់ធ្នាប់, នឹកឃើញអ្វីក៏ធ្វើនោះ, ចិត្តចង់និយាយអ្វី ក៏និយាយនោះ។ នោះហើយគឺជាក្មេង។ ចំពោះការចេញផ្សាយសាកល្បងលើកទីមួយនេះ អត្ថបទក្នុងបូរ៉ាទីណូចែកជា៖ - អត្ថបទខ្លី - សំណួរចម្លើយ - សំណេរខ្លី (ការពិតរបស់កូនក្មេង) - ចម្ងល់ និងរបៀបដោះស្រាយបញ្ហារបស់ក្មេង (វ៉ល់ៗតែសប្បាយ) ជាពិសេសយកចេញពីបទពិសោធរបស់ខ្ញុំផ្ទាល់៕ ចំណាំ៖ ឯកសារនេះមិនត្រូវបានអនុញ្ញាតឲ្យ download ដើមី្បយកទៅបោះពុម្ពជាឯកសារក្រដាសដើមី្បលក់យកប្រាក់ ឬដើមី្បចែកចាយក្នុងគោលបំណងយកប្រាក់កម្រៃ ឬផលប្រយោជន៍សម្រាប់បុគ្គល ឬក្រុមណាមួយឡើយ។ boradino 01Download Boradino 01 This is a digital newspaper that … Continue reading បូរ៉ាទីណូ លេខ ១
