CV ជាភាសាខ្មែរហៅថា ប្រវត្តិរូបសង្ខេប។ ជាទូទៅ CV មានតែជាភាសាអង់គ្លេស ដោយឡែកប្រវតិ្តរូបសង្ខេបដែលជា CV ភាសាខ្មែរប្រើតែនៅពេលដាក់ពាក្យចូលធ្វើការស្ថាប័នរដ្ឋ ឬដាក់ពាក្យចូលរៀនសាកលវិទ្យាល័យរដ្ឋ។ ប៉ុន្តែខ្ញុំគិតថាវាមិនខុសទេ បើសិនជាមាន CV ជាភាសាខ្មែរ សម្រាប់ប្រើដាក់ពាក្យចួលធ្វើការស្ថាប័នឯកជន ឬពាក្យចូលរៀនសាកលវិទ្យាល័យឯកជន។ ហេតុដូច្នេះ ទើបខ្ញុំបកប្រែ និងសម្រួល CV ពីភាសាអង់គ្លេសមកភាសាខ្មែរ ដូចដែលលោកអ្នកបានឃើញក្នុងគំរូខាងក្រោម។ ទោះយ៉ាងណា គំរូ CV នេះមិនល្អ និងត្រឹមត្រូវឥតខ្ចោះឡើយ ហើយក៏មិនទាន់មានទម្ងន់ និងការទទួលជាផ្លូវការដែរ។ ហេតុនេះ សូមលោកអ្នកមេត្តាពិចារណាមុននឹងយកទៅប្រើ និងសូមប្រើប្រាស់តាមការគួរ៕ ** * CV sample in Khmer language In general, CV is written in English. However, I don’t think it is wrong to have … Continue reading គំរូ CV ជាភាសាខ្មែរ
Tag: cv
CV និង Cover Letter ចាប់ពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន
ព័ត៌មានក្នុងអត្ថបទនេះជាការអង្កេត និងស្រាវជ្រាវរបស់ខ្ញុំផ្ទាល់។ ខ្ញុំមិនណែនាំឲ្យលោកអ្នកយកទិន្នន័យនេះទៅប្រើប្រាស់ក្នុងការសិក្សា, ការស្រាវជ្រាវ ឬការងារធំ និងសំខាន់ៗ ឡើយ ព្រោះទិន្នន័យរបស់ខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ ត្រឹមតែអានដើម្បីបានជាព័ត៌មាន គឺបានហើយ។ ដោយសារតែខ្ញុំចេញធ្វើការដំបូងនៅឆ្នាំ ២០០៦ ទើបខ្ញុំសម្រេចយកឆ្នាំ ២០០៦ ជាវេលាចាប់ផ្តើមការអង្កេត លើ CV និង Cover Letter។ តាំងពីឆ្នាំ ២០០៦ ដល់ ២០២៤ មក ខ្ញុំបានសង្កេតឃើញ CV និង Cover Letter មានបីយ៉ាង: -ដំបូងជាក្រដាស។ បុគ្គលចង់ដាក់ពាក្យធ្វើការ ត្រូវព្រីន CV និង Cover Letter លើក្រដាស រួចយកទៅដាក់នៅស្ថាប័នដែលចង់ដាក់ពាក្យ។ -បន្ទាប់មកជាឌីជីថល និងភាគច្រើនជា PDF។ ដើមឡើយការផ្ញើ CV និង Cover Letter ឌីជីថលនៅមានកម្រិត តែក្រោយមក ជាពិសេសចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ CV-Cover Letter ជាក្រដាសត្រូវកាត់បន្ថយសឹងតែ … Continue reading CV និង Cover Letter ចាប់ពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន