នេះជា style CV កូនពៅ ដែលខ្ញុំធ្លាប់បានប្រើ ពេលខ្ញុំដាក់ពាក្យសុំធ្វើការកន្លងមក។ នៅមានច្រើនទៀត តែខ្ញុំយកមកបង្ហាញជូនតែប៉ុណ្ណឹង។ បើសិនលោកអ្នកចង់ដឹងថាមាន format ឬ style អ្វីផ្សេងទៀតនោះ លោកអ្នកអាចស្រាវជ្រាវបន្តដោយខ្លួនឯង។ សូមអរគុណ៕ CV sample style 4Download
Tag: cv
គំរូ CV របៀបទី ៣
នេះជា style មួយទៀតក្នុងចំណោម style CV ដែលខ្ញុំធ្លាប់បានឃើញ និងប្រើ។ សុំបញ្ជាក់ដូចអត្ថបទមុនៗថា style CV ដែលប្រើក្នុងប្រទេសកម្ពុជាចម្លងមកពីគេ និងចម្លងតាមគ្នាទៅវិញទៅមក គ្រាន់តែកែសម្រួលការរចនា និងតាក់តែងឲ្យត្រូវតាមចំណង់ចំណូលចិត្តសាមីអ្នកប្រើតែប៉ុណ្ណោះ៕ CV sample style 3Download
គំរូ CV របៀបទី ២
នេះជាគំរូ CV ជាភាសាអង់គ្លេស ដែលខ្ញុំធ្លាប់បានឃើញ ហើយខ្ញុំក៏សម្រេចចិត្តយកមកបង្ហាញ ជាពិសេសពីរបៀបរៀបចំ និងតាក់តែង។ ដូចធ្លាប់បានជម្រាបនៅក្នុងអត្ថបទមុនថា Style CV មិនមែនតាក់តែងដោយសាមីខ្លួនអ្នកប្រើឡើយ។ ភាគច្រើន យើងចម្លងពីគេ និងចម្លងពីគ្នាទៅវិញទៅមក ហើយកែសម្រួលទៅតាមចំណូលចិត្តរបស់យើងម្នាក់ៗតែប៉ុណ្ណោះ៕ CV sample style 2Download
គំរូ CV របៀបទី ១
ពាក្យពេញរបស់ CV គឺ Curriculum Vitae។ តើពាក្យនេះមកពីណា ឬមានន័យយ៉ាងដូចម្តេច, ខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែដឹងថា វាជាប្រវត្តិរូបសង្ខេបរបស់បរទេសប្រើសម្រាប់ដាក់ពាក្យសុំធ្វើការ ឬចូលរៀន។ នៅកម្ពុជា CV ត្រូវបានសរសេរជាភាសាអង់គ្លេស ហើយប្រើសម្រាប់ដាក់ពាក្យសុំធ្វើការតាមស្ថាប័នឯកជន។ CV មាន format ឬ style ច្រើន តែពាក្យ format ឬ style ហ្នឹង ខ្ញុំមិនដឹងថាត្រូវប្រែជាខ្មែរយ៉ាងម៉េចឲ្យត្រូវ ដូច្នេះទើបខ្ញុំប្រើពាក្យ «របៀប» តែម្តងទៅ។ Style CV មិនមែនតាក់តែងដោយសាមីខ្លួនអ្នកប្រើឡើយ។ ភាគច្រើន យើងចម្លងពីគេ និងចម្លងពីគ្នាទៅវិញទៅមក ហើយកែសម្រួលទៅតាមចំណូលចិត្តរបស់យើងម្នាក់ៗតែប៉ុណ្ណោះ៕ CV sample style 1Download