ពេលដាក់ពាក្យធ្វើការ តើគួរដាក់រូបថតលើ CV ដែរឬទេ?

ជាទូទៅ លើ CV តែងតែតម្រូវឲ្យលោកអ្នកដាក់រូបថត។ ប៉ុន្តែកន្លងមក លោកអ្នកបានឃើញស្រាប់ហើយថា មានបញ្ហាជាច្រើនបានកើតឡើងដោយសារតែបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់រូបថតដើមី្បបង្កើតរូបឬវីដេអូផ្សេងៗទៀត។ ហេតុដូច្នេះប្រសិនបើនៅលើសេចក្តីជូនដំណឹងស្តីពីការរើសបុគ្គលិកមិនបានបញ្ជាក់ថាត្រូវការរូបថត, លោកអ្នកមិនគួរដាក់ឡើយ៕

គំរូ CV របៀបទី ៤

នេះជា style CV កូនពៅ ដែលខ្ញុំធ្លាប់បានប្រើ ពេលខ្ញុំដាក់ពាក្យសុំធ្វើការកន្លងមក។ នៅមានច្រើនទៀត តែខ្ញុំយកមកបង្ហាញជូនតែប៉ុណ្ណឹង។ បើសិនលោកអ្នកចង់ដឹងថាមាន format ឬ style អ្វីផ្សេងទៀតនោះ លោកអ្នកអាចស្រាវជ្រាវបន្តដោយខ្លួនឯង។ សូមអរគុណ៕ CV sample style 4Download

គំរូ CV របៀបទី ៣

នេះជា style មួយទៀតក្នុងចំណោម style CV ដែលខ្ញុំធ្លាប់បានឃើញ និងប្រើ។ សុំបញ្ជាក់ដូចអត្ថបទមុនៗថា style CV ដែលប្រើក្នុងប្រទេសកម្ពុជាចម្លងមកពីគេ និងចម្លងតាមគ្នាទៅវិញទៅមក គ្រាន់តែកែសម្រួលការរចនា និងតាក់តែងឲ្យត្រូវតាមចំណង់ចំណូលចិត្តសាមីអ្នកប្រើតែប៉ុណ្ណោះ៕ CV sample style 3Download

គំរូ CV របៀបទី ២

នេះជាគំរូ CV ជាភាសាអង់គ្លេស ដែលខ្ញុំធ្លាប់បានឃើញ ហើយខ្ញុំក៏សម្រេចចិត្តយកមកបង្ហាញ ជាពិសេសពីរបៀបរៀបចំ និងតាក់តែង។ ដូចធ្លាប់បានជម្រាបនៅក្នុងអត្ថបទមុនថា Style CV មិនមែនតាក់តែងដោយសាមីខ្លួនអ្នកប្រើឡើយ។ ភាគច្រើន យើងចម្លងពីគេ និងចម្លងពីគ្នាទៅវិញទៅមក ហើយកែសម្រួលទៅតាមចំណូលចិត្តរបស់យើងម្នាក់ៗតែប៉ុណ្ណោះ៕ CV sample style 2Download