វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូលើគេហទំព័ររឿងប្រឌិត ចំពោះអ្នកមិនចេះនិពន្ធរឿងប្រឌិត

បើសិនជាលោកអ្នកមិនចេះនិពន្ធរឿងប្រឌិត តែចង់លើកតម្កើងគេហទំព័រឬឆានែលវីដេអូនៅលើគេហទំព័ររឿងប្រឌិត, លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖ ចម្លងស្នាដៃរបស់អ្នកដទៃមកបង្ហោះ គុណសម្បត្តិ - មិនចាំបាច់ចំណាយពេល និងកម្លាំងទៅគិតស្វែងរកគំនិត និងសរសេររឿង - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ និងការប្រឈម - លោកអ្នកត្រូវចំណាយពេលស្វែងរករឿងដើមី្បយកមកបង្ហោះ។ - វិធីសាស្ត្រនេះត្រូវការចំណាយពេល និងកម្លាំងគំនិតខ្លះដែរ ដើមី្បទាក់ទាញឲ្យអ្នកចូលមកអានរឿងរបស់លោកអ្នក ព្រោះទាល់តែមានអ្មកចូលមកអាន ទើបពួកគេអាចឃើញអាសយដ្ឋានគេហទំព័រឬឆានែលវីដេអូរបស់លោកអ្នក។ - ការប្រើប្រាស់ស្នាដៃរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតជារឿងអសីលធម៌ និងខុសមនសិការ។ លោកអ្នកនឹងទទួលបានការជេរស្តី និង report ស្តីពី copyrights infringement បើសិនជាម្ចាស់ដើមបានដឹង។ បើសិនជាលោកអ្នកយកស្នាដៃរបស់គេ ហើយបញ្ជាក់ថា រឿងទាំងនេះមិនមែនជាស្នាដៃរបស់ខ្លួន និងដាក់ឈ្មោះម្ចាស់ដើម ប្រហែលជាអាចកាត់បន្ថយកំហុសបានខ្លះ តែមិនមែនបានន័យថា លោកអ្នកមិនខុសនោះឡើយ។ និយាយរួមលោកអ្នកនៅតែត្រូវគេជេរស្តីដដែល និងអាចប្រឈមដល់ការបិទគណនីទៀតផង។ សរសេរអត្ថបទ ថ្វីដ្បិតតែគេហទំព័ររឿងប្រឌិតផ្តោតលើរឿងប្រឌិត តែមានគេហទំព័រខ្លះមានផ្នែកផ្សេងៗ ដូចជាផ្នែកអត្ថបទ (ប្លក) ដែលលោកអ្នកអាចបង្ហោះអត្ថបទទូទៅបាន។ គុណសម្បត្តិ - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ - … Continue reading វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូលើគេហទំព័ររឿងប្រឌិត ចំពោះអ្នកមិនចេះនិពន្ធរឿងប្រឌិត

វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកចង់ឲ្យ Reel IG របស់លោកអ្នកទទួលបានចំនួនទស្សនា លោកអ្នកអាចប្រើវិធីសាស្ត្រដែលខ្ញុំធ្លាប់បង្ហាញក្នុងអត្ថបទមុន ឬក៏៖ បង្កើតប្លក, សរសេរអត្ថបទ រួច embed reel ពី IG របស់លោកអ្នកដែលត្រូវនឹងខ្លឹមសាររបស់អត្ថបទ។ វិធីមួយនេះអាចជួយឲ្យ reel IG របស់លោកអ្នកកើនចំនួន view បែប organic ប៉ុន្តែលោកអ្នកត្រូវ៖ - ចំណាយពេលវេលាសរសេរអត្ថបទ - ចំណាយកម្លាំងខួរក្បាលគិតពីប្រភេទ និងខ្លឹមសារអត្ថបទដើមី្បទាក់ទាញអ្នកអាន ការបង្កើតប្លកមិនត្រូវការបង់ប្រាក់ទេ ដូច្នេះលោកអ្នកមិនបាច់ភ័យព្រួយថាត្រូវចំណាយប្រាក់បន្ថែមឡើយ។ មិនខុសពីវិធីមុនទេ វិធីដែលខ្ញុំណែនាំខាងលើនេះមានគុណសម្បត្តិតែមួយគត់ គឺអាចឲ្យលោកអ្នកជួយខ្លួនឯង ដោយមិនរង់ចាំជំនួយពីអ្នកដទៃ, ចំណែកគុណវិបត្តិមានច្រើន។ បន្ថែមលើនេះ លោកអ្នកត្រូវការភាពអត់ធ្មត់ខ្លាំង ព្រោះវាត្រូវការពេលវេលាយូរទម្រាំតែបានជោគជ័យ៕ អត្ថបទមុន វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic ** ** * How to increase IG Reel view … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង