នៅប្រទេសកម្ពុជា, ក្នុងឆ្នាំ ២០២៤, អាជីវកម្មហាងកាហ្វេកើនចំនួនច្រើនសន្ធឹក ជាពិសេសក្រុងភ្នំពេញ។ ហាងកាហ្វេទាំងនោះមានទាំង Brand ក្នុងស្រុក និង Brand មកពីក្រៅប្រទេស។ ធម្មជាតិក្នុងពិភពជំនួញគឺប្រកួតប្រជែង។ ដូច្នេះអាជីវកម្មហាងកាហ្វេក៏មិនលើកលែងដែរ។ ម្ចាស់ហាងកាហ្វេនីមួយៗត្រូវប្រឹងប្រែងគិតពីយុទ្ធសាស្ត្រទីផ្សារដើមី្បដណ្តើមយកអតិថិជន។ អ្វីដែលគួរឲ្យកត់សម្គាល់ ហាងកាហ្វេទាំងនោះហាក់ដូចជាប្រើក្បួនទីផ្សារដូចគ្នា គឺ product line។ អ្វីទៅជា Product Line? Product Line គឺជាក្រុមផលិតផលដែលផលិតចេញពីក្រុមហ៊ុនតែមួយ និងជ្រកក្រោមស្លាកឈ្មោះក្រុមហ៊ុនតែមួយ។ ការប្រើ product line marketing ពិតជាជួយដល់អាជីវកម្មបានច្រើន ព្រោះនៅពេលដែលអតិថិជនជឿ និងទុកចិត្តលើស្លាកឈ្មោះផលិតផលណាមួយហើយ ពួកគេនឹងតាមទិញផលិតផលសឹងគ្រប់ប្រភេទដែលមានស្លាកឈ្មោះមួយនោះ។ ការណ៍ដែលគ្រប់ម្ចាស់អាជីវកម្មហាងកាហ្វេក្នុងកម្ពុជាប្រើ Product Line marketing ដើមី្បជួយលើកតម្កើងអាជីវកម្មជារឿងត្រូវ គ្រាន់តែផលិតផលក្នុង product line របស់ពួកគេដូចគ្នា៖ - បើកហាងលក់កាហ្វេ - លក់អាវយឺតដែលមានស្លាកឈ្មោះហាង - លក់កែវកាហ្វេដែលមានស្លាកឈ្មោះហាង ការប្រើ Product Line marketing ក្នុងអាជីវកម្ម មិនថាអាជីវកម្មហាងកាហ្វេឬអាជីវកម្មផ្សេងៗ … Continue reading ហាងកាហ្វេក្នុងឆ្នាំ ២០២៤ ប្រើ Product line marketing