រកចំណូលពីជំនាញភ្លេង

យ៉ាយ៉ា ១ : គ្នាមានប្អូនជីដូនមួយម្នាក់កំពុងរៀននៅមហាវិទ្យាល័យ។ គ្នាខ្វះខាតប្រាក់ តែមិនអាចចេញទៅធ្វើការបាន ដោយសារគ្មានពេលគ្រប់គ្រាន់។ តើឯងមានគំនិតអីទេ? យ៉ាយ៉ា ២ : តើគេរៀនផ្នែកអី? យ៉ាយ៉ា ១ : គេរៀនភ្លេង។ យ៉ាយ៉ា ២ : តើអាចបង្កើតសាច់ភ្លេងបានទេ? យ៉ាយ៉ា ១ : បាន តែបានខ្លីៗ។ យ៉ាយ៉ា ២ : បើអ៊ីចឹង ឲ្យគេបង្កើតភ្លេងខ្លីៗលក់ឲ្យអ្នកធ្វើវីដេអូទៅ។ បច្ចុប្បន្នមានអ្នកធ្វើវីដេអូច្រើនណាស់ ហើយមានអ្នកខ្លះត្រូវការសាច់ភ្លេងសម្រាប់ដាក់អមវីដេអូ។ មិនបាច់លក់ថ្លៃពេកទេ សំខាន់ឲ្យតែសាច់ភ្លេងនោះមិនលួចចម្លងពីគេ, មានភាពទាក់ទាញ និងត្រូវនឹងប្រភេទវីដេអូ៕ ** ** * Earn from music yaya 1 : I have a cousin. She is studying at university. She … Continue reading រកចំណូលពីជំនាញភ្លេង